UN ត្រូវការជាង៤០ពាន់លានដុល្លារ ដើម្បីបំពេញតម្រូវការមនុស្សធម៌នៅឆ្នាំក្រោយ
សហរដ្ឋអាមេរិក ៖ អង្គការសហប្រជាជាតិ ឬ UN នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ បានអំពាវនាវរក
សហរដ្ឋអាមេរិក ៖ អង្គការសហប្រជាជាតិ ឬ UN នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ បានអំពាវនាវរក
សហរដ្ឋអាមេរិក ៖ អង្គការសហប្រជាជាតិ ឬ UN នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ បានអំពាវនាវរកមូលនិធិទឹកប្រាក់ចំនួន ៤៦ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៤ ដើម្បីជួយមនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ដោយវិបត្តិមនុស្សធម៌នៅជុំវិញពិភពលោក រួមទាំងទឹកដីប៉ាឡេស្ទីន ប្រទេសស៊ូដង់ និងប្រទេសអ៊ុយក្រែនផងដែរ។
នៅក្នុងទិដ្ឋភាពទូទៅផ្នែកមនុស្សធម៌សកលសម្រាប់ឆ្នាំ ២០២៤ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ ហៅកាត់ថា OCHA បានអះអាងថា មនុស្សជិត៣០០លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌នៅឆ្នាំក្រោយ ដោយសារតែជម្លោះ ភាពអាសន្នអាកាសធាតុ និងកត្តាសេដ្ឋកិច្ច នៅក្នុងនោះរួមមានមនុស្ស ៧៤,១លាននាក់ នៅអាហ្វ្រិកខាងកើត និងខាងត្បូង ដែលមួយផ្នែកធំទទួលរងផលប៉ះពាល់ដោយវិបត្តិនៅស៊ូដង់។
លោក Martin Griffiths ប្រធានជំនួយអង្គការសហប្រជាជាតិបានថ្លែងថា «យើងនឹងកំណត់គោលដៅសម្រាប់តម្រូវការជាក់លាក់របស់យើង។ អង្គការផ្សេងទៀត រួមទាំងកាកបាទក្រហម និងសមាគមកាកបាទក្រហមជាតិ បានធ្វើការអំពាវនាវរកថវិកាផ្ទាល់ខ្លួនផងដែរ»។
ដោយឡែក OCHA បានបញ្ជាក់នៅក្នុងការវាយតម្លៃប្រចាំឆ្នាំរបស់ខ្លួន អំពីតម្រូវការមនុស្សធម៌សកលលោកថា ប្រព័ន្ធមនុស្សធម៌កំពុងប្រឈមមុខនឹងវិបត្តិផ្តល់មូលនិធិដ៏ធំមួយ ដោយគ្រាន់តែជាង១ភាគ៣នៃចំនួន៥៧ពាន់លានដុល្លារអាមេរិក ដែលត្រូវការដើម្បីផ្តល់ជំនួយដែលបានផ្តល់មូលនិធិកាលពីឆ្នាំមុន។
លោក Griffiths បានពិពណ៌នាថា នេះគឺជាការខ្វះខាតថវិកាដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ហើយវាមានការពិបាកក្នុងការកាត់បន្ថយការអំពាវនាវសម្រាប់ឆ្នាំ ២០២៤ និងបានធានាថា ភ្នាក់ងារជំនួយ គឺប្រាកដនិយម ផ្តោតអារម្មណ៍ និងតឹងតែងនៅពេលវាយតម្លៃតម្រូវការ។
លោកគិតថា មជ្ឈិមបូព៌ាទាំងមូល ហើយតំបន់ហ្គាហ្សា (Gaza) និងវ៉ែសបេង (West Bank) ប្រហែលជានឹងជាតំបន់ដែលត្រូវការជំនួយចាំបាច់បំផុត ប៉ុន្តែអ៊ុយក្រែនកំពុងឆ្លងកាត់ពេលវេលាដ៏អស់សង្ឃឹម និងសង្គ្រាមដែលនឹងចាប់ផ្តើមឡើងវិញនៅឆ្នាំក្រោយ ដែលនឹងត្រូវការយកចិត្តទុកដាក់យ៉ាងខ្លាំង៕ (ប្រភពព ៖ Reuters)
ចែករំលែកព័តមាននេះ