បន្ទាប់ពីវេតូអាមេរិកលើបទឈប់បា.ញ់ អ៊ីស្រាអែលបន្តការវា.យលុកលើហ្គាហ្សា
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ អ៊ីស្រាអែលបន្តការវាយលុកលើជ្រោយហ្គាហ្សា កាលពីថ្ងៃទី៩ធ្នូ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ អ៊ីស្រាអែលបន្តការវាយលុកលើជ្រោយហ្គាហ្សា កាលពីថ្ងៃទី៩ធ្នូ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ អ៊ីស្រាអែលបន្តការវាយលុកលើជ្រោយហ្គាហ្សា កាលពីថ្ងៃទី៩ធ្នូ បន្ទាប់ពីវេតូអាមេរិក លើដំណោះស្រាយមួយពុំធ្លាប់មានពីមុនមក របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដែលអំពាវនាវឲ្យមានបទឈប់បាញ់គ្នាមនុស្សធម៌ជាបន្ទាន់នៅជ្រោយហ្គាហ្សា។
ក្រុមហាម៉ាស់នាថ្ងៃទី៩ ធ្នូ បានថ្កោលទោសវេតូនោះរបស់អាមេរិកក្នុងក្រុមប្រឹក្សាសន្តិសុខ ដោយចាត់ទុកថានោះជាជំហរអសីលធម៌និងអមនុស្សធម៌មួយ និងជាការចូលរួមដោយផ្ទាល់របស់អាមេរិកក្នុងការសម្លាប់រង្គាល។ នេះជាការលើកឡើងរបស់លោកEZZAT AL- RISHQ អ្នកទទួលខុសត្រូវនយោបាយជាន់ខ្ពស់មួយរូបរបស់ហាម៉ាស់។
ក្រសួងសុខាភិបាលរបស់ហាម៉ាស់ចេញផ្សាយកាលពីថ្ងៃទី៨ធ្នូ ពីចំនួនជនប៉ាឡេស្ទីន ដែលអីុស្រាអែលសម្លាប់ក្នុងការធ្វើសង្គ្រាមរបស់ខ្លួននៅហ្គាហ្សាថា មានដល់១៧.៤៨៧នាក់ ក្នុងនោះជាង២ភាគ៣ជានារីនិងក្មេងមានអាយុក្រោម១៨ឆ្នាំ។ ក្រសួងនោះបន្តថា នៅក្រុងខាន់យូនេសភាគខាងត្បូងជ្រោយហ្គាហ្សា ការវាយប្រហារមួយរបស់អ៊ីស្រាអែលសម្លាប់មនុស្ស៦នាក់ ហើយមនុស្ស៥នាក់ទៀតស្លាប់ក្នុងការវាយប្រហារដាច់ដោយឡែកនៅក្រុងរ៉ាហ្វាហ៍។
ក្រោយពីវេតូរបស់អាមេរិកនៅអ.ស.ប លើគម្រោងដំណោះស្រាយឲ្យមានបទឈប់បាញ់គ្នានៅជ្រោយហ្គាហ្សា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន នេតាន់យ៉ាហ៊ូ អះអាងនាថ្ងៃទី៩ ធ្នូថា នឹងបង្កើនការគាបសង្កត់ខាងយោធា ក្នុងសង្គ្រាមប្រឆាំងក្រុមហាម៉ាស់នៅជ្រោយហ្គាហ្សា ។ កងទ័ពអ៊ីស្រាអែលបានចេញវាយប្រហារតាមអាកាសច្រើនសិបលើក ក្នុងតំបន់ក្រុងខាន់យូនេស និងក្រុងរ៉ាហ្វាហ៍ ដោយការវាយប្រហារមួយនៅក្បែរជំរំតង់របស់ជនភៀសខ្លួនដោយសង្គ្រាម។
ការប្រយុទ្ធគ្នាតាមដងវិថីក៏មានភាពស្វិតស្វាញដែរកាលពីថ្ងៃទី៩ ធ្នូ នៅខាន់់យូនេស នៅក្រុងហ្គាហ្សាឬនៅក្រុងហ្សាប៊ីលីយ៉ាភាគខាងជើងជ្រោយហ្គាហ្សា រវាងបណ្ដាសមាជិកក្រុមហាម៉ាស់និងកងទ័ពអ៊ីស្រាអែល។ ឧត្ដមសេនីយហាឡឺវីប្រមុខយោធាអ៊ីស្រាអែលអំពាវឲ្យបង្កើនការគាបសង្កត់ខាងយោធាលើពួកហាម៉ាស់ ខណៈរយៈពេល២៤ម៉ោងចុងក្រោយនេះ សាកស.ពជនប៉ាឡេស្ទីនដល់១៣៣នាក់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យ ៕
ចែករំលែកព័តមាននេះ