ឥណ្ឌូនេស៊ីពិចារណាការលើកលែងទិដ្ឋាការប្រទេសចំនួន២០ ដើម្បីជំរុញសេដ្ឋកិច្ច
ឥណ្ឌូនេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពិចារណាការលើកលែងទិដ្ឋាការដល់ជនជាតិប្រទេសចំនួន
ឥណ្ឌូនេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពិចារណាការលើកលែងទិដ្ឋាការដល់ជនជាតិប្រទេសចំនួន
ឥណ្ឌូនេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពិចារណាការលើកលែងទិដ្ឋាការដល់ជនជាតិប្រទេសចំនួន ២០ នៅក្នុងនោះរួមទាំងសហរដ្ឋអាមេរិក ចិន អូស្ត្រាលី ឥណ្ឌា កូរ៉េខាងត្បូង អាល្លឺម៉ង់ អង់គ្លេស និងបារាំងផងដែរ ដើម្បីជំរុញទេសចរណ៍ និងសេដ្ឋកិច្ច ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី ។
លោក សេនឌីអាហ្គោ អ៊ុណូ (Sandiaga Uno) រដ្ឋមន្ត្រីទេសចរណ៍ កាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅ បានលើកឡើងថា លោកប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) បានណែនាំរដ្ឋាភិបាលឱ្យពិចារណាលើការលើកលែងទិដ្ឋាការជាមធ្យោបាយនៃការជំរុញសេដ្ឋកិច្ច ដំណើរទស្សនកិច្ចទេសចរណ៍ ក៏ដូចជាការវិនិយោគផងដែរ។
យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ភ្ញៀវបរទេសជាង ១៦លាននាក់បានមកដល់ប្រទេសឥណ្ឌូនេស៊ី នៅមុនការរាតត្បាតរាតជំងឺកូវីដ-១៩ នៅឆ្នាំ ២០១៩។ យ៉ាងណាមិញ ចាប់តាំអពីខែមករាតរហូតដល់ខែតុលាឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ី ទទួលបានភ្ញៀវបរទេសចំនួន ៩.៤៩លាននាក់ ពោលគឺកើនឡើង ១២៤.៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។
ឥណ្ឌូណេស៊ី គឺជាប្រទេសចុងក្រោយគេនៅអាស៊ីអាគ្នេយ៍ ដែលពិចារណាលើកលែងទិដ្ឋាការសម្រាប់ប្រទេសចិន ដែលជាទីផ្សារធ្វើទេសចរណ៍ដ៏សំខាន់មួយ បន្ទាប់ពីប្រទេសសិង្ហបុរី ដែលកាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅ បានប្រកាសថា ការលើកលែងទិដ្ឋាការទៅវិញទៅមករយៈពេល៣០ថ្ងៃជាមួយប្រទេសចិន នឹងត្រូវអនុវត្តនៅដើមឆ្នាំក្រោយ។ ស្របពេលដែលប្រទេសថៃ និងម៉ាឡេស៊ី កាលពីថ្មីៗនេះ ក៏បានលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវមកពីប្រទេសចិន និងឥណ្ឌាផងដែរ៕ (ប្រភព ៖ Reuters)
ចែករំលែកព័តមាននេះ