ខេត្តកែប ៖ ក្រុមសហគមនអ្នកនេសាទទេសចរណ័៍ចំនួន5 មកពីសហគមន៍អង្កោល, សហគមន៍កែប,សហគមន៍អូក្រសារ, សហគមន៍សង្កាត់ព្រៃធំ និងសហគមន៍ព្រែកតានេន ក្នុងខេត្តកែប កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ បានទទួលទូកខ្នាតតូចមានម៉ាស៊ីនចំនួន5គ្រឿង និងសម្ភារផ្សេងៗទៀត មានកែវយឹត ពិល អាវប៉ោង និងអាវ និងមួក ជាឈុតសម្រាប់ចុះបំពេញការងាររបស់ខ្លួននៅតាមសហគមន៍នានាក្នុងខេត្តកែប ។
លោកថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានមានប្រសាសន៍ថា នៅខេត្តកែប មានក្រុមសហគមន៍ទេសចរណ៍អ្នកនេសាទចំនួន5កន្លែងផ្សេងៗគ្នា បានទទួលទូកសម្រាប់ជិះល្បាតមើលទីតាំងតំបន់ការពារធនធានធម្មជាតិងាយស្រួលសហការ ជាមួយមន្ត្រីជលផលនៅដែនសមុទ្រ ។
លោកថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្តមានប្រសាសន៍ថា សម្ភារដែលបានមកប្រគល់អោយខាងក្រុមសហគមន៍ និងរបស់ប្រើប្រាស់ផ្សេងទៀត ដែលក្រុមសហគមន៍បានទទួលនោះ គឺបានមកពីអង្គការមួយជាដៃគូផ្នែកសិកម្ម។
តំណាងអោយអង្គការជួយផ្ដល់សម្ភារដល់ក្រុមសហគមន៍បានមានប្រសាសន៍ថា សម្ភារដែលបានចែកជួនដល់សហគមន៍ថ្ងៃនេះយកទៅប្រើប្រាស់ជារួម ប៉ុន្តែត្រូវការថែមើលជាចាំបាច់ និងជួយថែមើលជីវៈចម្រុះក្នុងសមុទ្រអោយកកើតរីកចំរើនថែមទៀត ។
ចែករំលែកព័តមាននេះ