ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​ឆ្លង​ជំងឺអេដស៍​នៅ​កម្ពុជា​ភាគច្រើន«ជា​ប្រុសស្រឡាញ់​ប្រុស​ដូច​គ្នា​​»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អត្រា​នៃ​ការ​ឆ្លង​ជំងឺអេដស៍​នៅ​កម្ពុជា ​នៅ​តែ​មានការ​ព្រួយ​បារម្ភ​ដែល​បច្ចុប្បន្ន​នេះ​ ភាគច្រើន​ឆ្លង​តាម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​គឺ​ប្រុស​ស្រឡាញ់​ប្រុស​ ពិសេស​នោះ​ គឺបុរស រក​ស៊ី​ផ្លូវភេទ​។ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ​ ៖ ​អត្រា​នៃ​ការ​ឆ្លង​ជំងឺអេដស៍​នៅ​កម្ពុជា ​នៅ​តែ​មានការ​ព្រួយ​បារម្ភ​ដែល​បច្ចុប្បន្ន​នេះ​ ភាគច្រើន​ឆ្លង​តាម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ​គឺ​ប្រុស​ស្រឡាញ់​ប្រុស​ ពិសេស​នោះ​ គឺបុរស រក​ស៊ី​ផ្លូវភេទ​។

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី អៀង មូលី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​លើកឡើង​ក្នុង​
ស​ន្នី​សី​ទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​២៤ ​ខែវិច្ឆិកា ​ឆ្នាំ​២០២៣ ​នៅ​អាជ្ញាធរ​អេ​ដស៍​យ៉ាង​ដូច្នេះ​ថា​៖«​ការ​ពិត​នៅ​កម្ពុជា​អត្រា​ឆ្លង​ជំងឺអេដស៍​ចំនួន​ច្រើន​ គឺ​ប្រុស​ស្រឡាញ​ប្រុស​រួម​ភេទ​ជាមួយ​គ្នា​មាន​ច្រើន​សព្វ​ថ្ងៃនេះ​។​ តើ​ហេតុ​អី?មក​ពី​ប្រុស​ៗ​តាំងខ្លួន​ជា​ដៃគូ​តែ​មួយ​គ្នា​វា​អត់​អី​ទេ ស្គាល់គ្នា​ច្បាស់​ធ្វើ​ជា​ដៃគូរ​រួមរស់​ជាមួយ​គ្នា ហើយ​ដឹង​អត់​មាន​មេរោគ​វា​អត់​ឆ្លង​ទេ ក៏​ប៉ុន្តែ​អ្នក​មាន​ហានិភ័យ​នោះ ​គឺ​អ្នក​ដែល​មាន​ដៃគូច្រើន​ហើយ​អត់​ស្គាល់នោះ​ហើយ​ជា​ហានិភ័យ​»​។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា​ នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ​មាន​យុវជន​ជា​ក្មេង​ប្រុស​បាន​រកស៊ី​ផ្លូវភេទ​អី​ញ្ចឹ​ង​គាត់​បាន​ទទួល​សេវា​ច្រើន ដូច្នេះ​នៅ​ពេល​គាត់​ឆ្លង​មេរោគ​អេ​ដស៍​មក មិន​បាន​ដឹង​នោះ​ទេ​នៅ​ពេល​គាត់​មិន​បាន​ធ្វើតេស្ត​រក​មេរោគ​អេ​ដស៍​ ។

ឯកឧត្តម​ប្រធាន​បាន​អំពាវនាវ​ និង​លើកទឹកចិត្ត​ដល់​យុវជន​ទាំងអស់​ ត្រូវ​ក្លាយ​ហាន​ក្នុង​ការ​មក​ធ្វើតេស្ត​រក​ឈាម​មេរោគ​អេ​ដស៍​ក្នុង​ករណី​ដែល​រក​ឃើញ​ថា ​មាន​មេរោគ​អេ​ដស៍​គឺ​ធ្វើការ​ព្យាបាល​ភ្លាម​តាម​ដោយ​ប្រើ​ថ្នាំ​ព្យាបាល​។

ពាក់ព័ន្ធ​នឹង​ការ​ព្យាបាល​ជំងឺអេដស៍ ​ឯកឧត្តម​អៀង​ មូលី​ បាន​គូសបញ្ជាក់​ថា​៖ «​នៅ​ស្រុក​ខ្មែរ​វិសេសវិសាល​ណាស់​ គឺ​ឲ្យ​តែ​ប្រើ​ថ្នាំ​ព្យាបាល​តាម​ទៀងទាត់​អ្នក​ជំងឺអេដស៍​នឹង​ទៅ​ជា​មនុស្ស​ធម្មតា ទោះបីជា​ក្នុង​ខ្លួន​គាត់​មាន​មេរោគ​អេ​ដស៍ តែ​មិន​ឆ្លង​ទៅ​ដៃគូនោះ​ទេ​ ។ អាហ្នឹង​សូម​ប្រជា ពលរដ្ឋ​ត្រូវ​យល់​ចំណុច​ហ្នឹង នេះ​មិនមែន​ជា​ការ​បណ្តុះបង្អាប់​ទេ​តែ​ខ្ញុំ​ចង់​ឲ្យ​ដឹង​»​ ។

​ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​បាន​លើក​ឡើង​ថា ​នៅ​កម្ពុជា​មានការ​បាត់​មុខ​អ្នក​ដែល​សង្ស័យ​ផ្ទុក​មេរោគ​អេ​ដស៍​ហើយ​មិន​ទៅ​ទទួល​សេវា​(​មិន​ទៅ​ធ្វើតេស្ត​ឈាម​)​ព្រោះថា​ នៅ​ពេល​គាត់​ទៅ​ធ្វើតេស្ត​ឈាម​រក​ឃើញ​ផ្ទុកមេរោគ​អេ​ដស៍​គាត់​នឹង​ស្ថិត​ក្នុង​ប្រព័ន្ធ​ព្យាបាល​ថែទាំ​។ ប៉ុន្តែ​គាត់ មិន​បាន​មក​ធ្វើតេស្ត​ដែល​មាន​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់​។​ អ្នក​ទាំងនោះ ​បើ​ធ្វើការ​ប្រហែស​គាត់​អាច​នឹង​ចម្លង​ទៅ​អ្នក​ផ្សេង​ទៀត ក្នុង​នោះ ​បើសិន​គាត់​ជានា​រី​បំរើសេវា​ផ្លូវភេទ​មាន​ដៃគូច្រើន ហើយ​មានការ​ធ្វេសប្រហែស​ក្នុង​រួម​ភេទ​ជាមួយ​ដៃគូ ។

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា​ នៅ​ក្នុង​ប្រទេស​កម្ពុជា ​អត្រា​អ្នក​ព្យាបាល​ជំងឺអេដស៍​ធ្វើ​ឲ្យ​មេរោគ​បាត់បង់​ពី​រា​ង្គ​កាយ​មាន​អត្រា​រហូត​ដល់​៩៨​ភាគរយ ដែល​មាន​ចំនួនមួយខ្ពស់​ដូច្នេះ​សូម​ឲ្យ​អ្នក​ដែល​ដឹងខ្លួន​ថា​ មាន​ផ្ទុកមេរោគ​អេ​ដស៍​មក​ទទួល​សេវា​ព្យាបាល​(​ទទួល​ថ្នាំ​)​ឲ្យ​បាន​ទៀងទាត់​។

​ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម​បាន​ឲ្យ​ដឹង​ថា​ រាជរដ្ឋាភិបាល​បាន​ផ្តល់​ថ្នាំ​ដល់​អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ដោយ​មិន​គិតថ្លៃ​ផង​ដែរ ដោយ​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​រាជរដ្ឋាភិបាល​បានចំណាយ​ថវិកា​ទិញ​ថ្នាំ​ក្នុង​មួយ​ឆ្នាំ​៥​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ព្រៀប​ធៀប​នឹងប្រទេស​ដទៃ​ទៀតមិនមែន​នោះ​ទេ​។

ជាង​នេះ​ទៅ​ទៀត ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ប័ណ្ណ​ក្រីក្រ​ដល់​អ្នក​ដែល​ផ្ទុកមេរោគ​អេ​ដស៍​នេះ​ផង​
ដែរ​។ ​បើ​តាម​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ​អ្នក​ដែល​បាត់​ខ្លួន​មិន​ទៅ​ទទួល​សេវា​ព្យាបាល​(​ទទួល​ថ្នាំ​)​នៅ​ក្នុង​ប្រព័ន្ធ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នោះ​ទេ​ភាគី​ច្រើន​ជា​អ្នកមាន ឬ​តារា​ល្បី​ៗ​ដោយសារ​គាត់​មានការ​ខ្មាស់​អៀន​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ