ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ហូរ​ច្រោះ​ផ្ដា.ច់​វិ​ថី​ព្រះ​នរោត្ដម​សីហ​មុនី​(​អតីត​ផ្លូវ​កូ​ម៉ៃ​)​​ក្នុង​តំបន់​អង្គរ

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​កែសម្រួល​ផ្លូវ និង​លូ​ទឹក នៅ​តាម​បណ្ដោយ​វិ​ថី​ព្រះ​នរោ​ត្ដម​​សីហ​មុនី (​អតីត​ផ្លូវ​កូ​ម៉ៃ​) ស្ថិត​ក្នុង​តំបន់​អង្គរ​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​ទឹក​ហូរ​ច្រោះ​ដាច់​ប្រវែង​ជាង​៣​ម៉ែត្រ ស្ថិត​នៅ​ខាងត្បូង​ក​សិណ្ធុ​អង្គរ ក្នុងភូមិ​ត្រពាំង​សេះ…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​កែសម្រួល​ផ្លូវ និង​លូ​ទឹក នៅ​តាម​បណ្ដោយ​វិ​ថី​ព្រះ​នរោ​ត្ដម​​សីហ​មុនី (​អតីត​ផ្លូវ​កូ​ម៉ៃ​) ស្ថិត​ក្នុង​តំបន់​អង្គរ​ជា​បណ្ដោះអាសន្ន ក្រោយ​ពី​ទឹក​ហូរ​ច្រោះ​ដាច់​ប្រវែង​ជាង​៣​ម៉ែត្រ ស្ថិត​នៅ​ខាងត្បូង​ក​សិណ្ធុ​អង្គរ ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀម​រាប កាលពី​ល្ងាច​ថ្ងៃ​ទី​១៦​ខែវិច្ឆិកា ឆ្នាំ​២០២៣ ។

ក្នុង​នោះ​ដែរ លោក ឡៃ ប៉ូ​ទី អនុប្រធាន​នាយកដ្ឋាន​ទឹក​ព្រៃឈើ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧​ខែ វិច្ឆិកា នេះ​ថា ផ្លូវ​មួយ​ខ្សែ​នេះ​បាន​សាងសង់​ឡើង​តាំងពី​សម័យ​បារាំង​ដែល​មក​ដល់​ពេល​នេះ មាន​អាយុកាល​ជា​ច្រើ​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឱ្យ​លូ​ទឹក​មាន​អាយុកាល​ទ្រុឌទ្រោម ទើប​ធ្វើ​ឱ្យ​ទឹក​ហូរ​ច្រោះ​ដី​បណ្ដាល​ឱ្យ​ដាច់​ផ្លូវ​ប្រវែង​ប្រមាណ​៣​ម៉ែត្រ ។

លោក​បន្ដ​ថា ក្រោយ​ពី​ផ្លូវ​បាន​បាក់​ដាច់​ភ្លាម​ៗ ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទប់ស្កាត់​មិន​ឱ្យ​ទឹក​ហូរ​បន្ថែម​ទៀត ដើម្បី​រក្សា​ទុក​ទឹក​ក្នុង​ក្នុង​បារាយណ៍ និង​មិន​ឱ្យ​ទឹក​ហូរ​សង្កត់​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ក្នុង​បារាយណ៍​ផង ។ លោក​បន្ដ​ទៀត​ថា ក្រុមការងារ​កំពុង​ជុស​ជុល​បណ្ដោះអាសន្ន ដោយ​ចាក់​ដី​ថ្ម​បំពេញ​កន្លែង​បាក់​ដាច់ ដើម្បី​ឱ្យធ្វើ​ចរាចរណ៍​ឡើង​វិញ​ជា​បណ្ដោះអាសន្ន ខណៈ​ដែល​ផ្លូវ​នេះ​មាន​គម្រោង​ធ្វើ​ទ្វារ​ទឹក​ថ្មី​នា​ពេល​ខាង​មុខ​។

លោក​បន្ថែម​ថា កន្លែង​ទ្វារ​ទឹក​នៅ​វិ​ថី​មួយ​នេះ​នឹង​ធ្វើ​ឡើង​តាម​ស្ដង់ដារ​ត្រឹមត្រូវ​ដោយ​មាន​ប្រវែង​ប្រហែល​ពីរ​ម៉ែត្រ សម្រាប់​បើក​បិទ​ទឹក​ទុក​ក្នុង​បារាយណ៍ ។ សូម​បញ្ជាក់​ថា ផ្លូវ​កូ​ម៉ៃ​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ជា​វិ​ថី​ព្រះ​នរោត្ដម​សីហ​មុនី ក្នុង​អំពេ​ល​ការ​កសាង​ហេ​ដ្ឋា​រចនាសម្ព័​ន​ផ្លូវថ្នល់​៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប​កន្លង​មក ។

លោក​បញ្ជាក់​ទៀត​ថា វិ​ថី​នេះ​ត​ភ្ជាប់​ពី​វិ​ថី​ស៊ី​វុ​ត្ថា​ត្រង់​ចំណុច​ភ្លើងស្តុប​អតីត​ពហុ​កីឡដ្ឋាន​ខេត្តសៀម​រាប ក្រុង​សៀមរាប ឆ្ពោះទៅ​ដល់​ចំណុច​ក​សិន្ធុ​ទឹក​អង្គរវត្ដ​ពី​ខាងត្បូង ដោយ​ឆ្លងកាត់​បារាយណ៍​ទឹក​​មួយ​កន្លែង​ដែល​មានឈ្មោះ​ថា បារាយណ៍​«​យ​សោ​ធ​» ត្រង់​ចំណុច​ទឹក​ហូរ​ច្រោះ​ដី​បាក់​ផ្លូវ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ