សោកស្តាយ! សត្វផ្សោតមួយក្បាលស្លា.ប់ដោយសារឧបករណ៍ឆ.ក់
ខេត្តស្ទឹងត្រែង ៖ សត្វផ្សោតមួយក្បាលបានស្លា.ប់អណ្តែតទៅទើរនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុក
ខេត្តស្ទឹងត្រែង ៖ សត្វផ្សោតមួយក្បាលបានស្លា.ប់អណ្តែតទៅទើរនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុក
ខេត្តស្ទឹងត្រែង ៖ សត្វផ្សោតមួយក្បាលបានស្លាប់អណ្តែតទៅទើរនៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ត្រូវបានប្រជានេសាទប្រទះឃើញកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
តាមប្រភពព័ត៌មានអោយដឹងថាប្រជានេសាទឈ្មោះ ប៊ន បុត ភេទប្រុស អាយុ ៤០ឆ្នាំ បានប្រទះឃើញសាកសពសត្វផ្សោត ០១ ក្បាល នៅចំណុចកោះចង្ហា ដែលមាននិយាមការ X=0606505, Y=1460854 ក្នុងភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បន្ទាប់ពីបានប្រទះឃើញ គាត់ក៏បានទាក់ទងទៅឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កោះជ្រឹម ភ្លាមៗ គ្រានោះដែរក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍ប៉ុស្តិ៍កោះជ្រឹម បានបន្តផ្ដល់ព័ត៌មានដល់មន្ត្រីខណ្ឌរដ្ឋបាលជលផល និងអង្គការ WWF មកពិនិត្យ និងកោសល្យវិច្ឆ័យ ធ្វើការរៀបចំទុកដាក់ និងវាស់ថ្លឹងសត្វផ្សោតនោះ។
ក្រោយពីធ្វើកោសល្យវិច្ឆ័យ និងវាស់ថ្លឹងរួច ក្រុមការងារបានឲ្យដឹងថាសត្វផ្សោតដែលស្លា.ប់ជាផ្សោតឈ្មោល មានទំងន់ ៦៥គីឡូក្រាម ប្រវែង ១៩៤សង់ទីម៉ែត្រ អាយុប្រមាណ៧ឆ្នាំ និងមានស្នាមជាំលើក្បាល និងដងខ្លួន មូលហេតុនៃការស្លា.ប់ ដោយសារការនេសាទដោយប្រើឧបករណ៍ឆ.ក់។
បន្ទាប់ពីធ្វើកោសល្យវិច្ឆ័យតាមលក្ខណៈបច្ចេកទេសរួចមកក្រុមការងារបានយកសំណាកមួយចំនួនរក្សាទុក រួចកប់សត្វផ្សោតនោះនៅនឹងកន្លែងដែលស្លា.ប់ផងដែរ។
លោក ស្រី សំវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានលើកឡើងថាចំពោះបញ្ហានេះ រដ្ឋ
បាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស ឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។
ជាមួយគ្នានេះរដ្ឋបាលជលផលក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី។ រដ្ឋបាលជលផលនឹងផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត។
គួរបញ្ជាក់ថា សម្រាប់ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបានចំនួន៨ក្បាល និងស្លា.ប់៥ក្បាល ក្នុងនោះ កូនផ្សោតស្លា.ប់២ក្បាលជំទង់២ក្បាល និងស្លា.ប់ដោយចាស់ជរា១ក្បាល ។ ហើយបច្ចុប្បន្នសត្វស្ថិតនៅក្នុងខេត្តស្ទឹងត្រែងមានចន្លោះ៣០ក្បាល ៕
ចែករំលែកព័តមាននេះ