១-រុំខ្លួនដោយឆត្រយោង
អ្នកជិះឆត្រយោងម្នាក់រុំដងខ្លួនដោយឆត្រយោងរបស់ខ្លួន យកទៅរក្សាទុកក្នុងឃ្លាំង ក្រោយពីឆត្រយោងសំកាំងចុះនៅលើវាលស្មៅនៅជាយក្រុងនេសសេលវ៉ាង ភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ។
២-បើកគ្រឿងចក្រចូកដីបះគូទក្រោយ
អ្នកបើកគ្រឿងចក្រចូកដីដ៏ធំមួយគ្រឿងបង្ហាញជំនាញជាន់ហ្វ្រាំងឱ្យបាស់គូទក្រោយ មានលក្ខណៈជាក្បាច់រាំហ្គាំងណាមស្តាយ ។
ការបង្ហាញបែបនោះ គឺជាផ្នែកមួយសម្រាប់ទ្រទ្រង់លើផ្នែកលក់របស់ក្រុមហ៊ុនផលិតគ្រឿងចក្រនៅតំបន់សានស៊ី ប្រទេសចិន ។
៣-បង្ហាញរថយន្តផ្សព្វផ្សាយខ្សែភាពយន្ត
បុរស២នាក់ឈរក្នុងទម្រង់បញ្ច្រាសទិសគ្នា ដោយយកដៃដាក់ពីលើរថយន្តឆេស្វវែល អេសអេស ឆ្នាំ១៩៧១ ដែលប្រើប្រាស់ក្នុងខ្សែភាពយន្តរឿង«ជែករីឈ័រ» និងជាផ្នែកមួយសម្រាប់ផ្សព្វផ្សាយខ្សែភាពយន្តដែលគ្រោងចេញលក់ ឌីវីឌី នៅក្រុងឡូសអេនចឺឡេស សហរដ្ឋអាមេរិក ក្នុងពេលខាងមុខ ។
៤-រូបសំណាកបុរសជនជាតិចិនអង្គុយស្រាត
បុរសជនជាតិចិនម្នាក់អង្គុយយកលំនាំតាមរូបសំណាកស្រាតដាក់តាំងបង្ហាញនៅតាមដងផ្លូវក្នុងទីក្រុងប៉េកាំង និងជាផ្នែកមួយនៃការតាំងពិព័រណ៍សិល្បៈរួមជំនាន់នៅប្រទេសចិន ។
៥-ពិព័រណ៍សិល្បៈ
ស្ត្រីម្នាក់អៀវកូនប្រុសរបស់ខ្លួនឈរទស្សនាសមិទ្ធផលសិល្បៈច្នៃពីបំណែករថយន្តតូចជាច្រើនគ្រឿងដាក់ត្រួតលើគ្នា និងជាសមិទ្ធផលរបស់សិល្បករ គុយ យាន់ តាំងបង្ហាញនៅទីតាំងឧស្សាហកម្មវប្បធម៌ក្នុងទីក្រុងវូហាន តំបន់ហ៊ូប៉ើយ ប្រទេសចិន ៕
ចែករំលែកព័តមាននេះ