ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​​កើតជំងឺ​​មហារីក​ដោះ​និង​​​ឈាម​ស​ស៊ី​ឈាម​ក្រហម កំពុង​ដង្ហោយរក​ការ​​សង្គ្រោះជីវិត​​

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ស្ត្រី​ឈ្មោះ​ណ​យ ​សាម ​អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើង​ព្រៃ មានកូន​ពីរ​នាក់​នៅ​ក្នុង​បន្ទុក ​ហើយ​ថែម​ទាំង​មាន​ជីវភាព​ក្រីក្រ…

ខេត្តកំពង់ចាម ៖ ស្ត្រី​ឈ្មោះ​ណ​យ ​សាម ​អាយុ​៤៤​ឆ្នាំ​ រស់នៅ​ភូមិ​បឹង​ជ្រោយ ឃុំ​សូ​ទិព្វ ស្រុក​ជើង​ព្រៃ មានកូន​ពីរ​នាក់​នៅ​ក្នុង​បន្ទុក ​ហើយ​ថែម​ទាំង​មាន​ជីវភាព​ក្រីក្រ ​ព្រមទាំង​កើត​ជំងឺមហារីក​ដោះ​ខាងឆ្វេង​ទៀត​ផង ​ហើយ​សព្វ​​ថ្ងៃនេះ​ គ្មាន​ថវិកា​ដើម្បី​ទៅ​ព្យាបាល​ជំងឺ​នោះ​ទេ មាន​តែ​ដ​ង្ហើ​យ​ហៅ​តាម​រយៈ​សប្បុរសជន​គ្រប់​ទិស​ទី​ឲ្យ​ជួយ​។

ស្ត្រី​មេម៉ាយ​ឈ្មោះ​ណ​យ សាម ​បាន​រៀបរាប់​ប្រាប់​ទាំង​អូ​ល​ដើម​ក ​នា​រសៀល​ថ្ងៃ​ទី​៨​ វិច្ឆិកា ​ឆ្នាំ​២០២៣​​ នេះថា ក្នុង​គ្រា​ដែល​គាត់​នៅ​ក្រមុំ​ បាន​រក​ប្រាក់​សន្សំ​ធ្វើ​ផ្ទះ​ឈើ​បាន​មួយ​គ្រាន់​នៅ​នឹង​គេ​គឺ​ជញ្ជាំង​បាំង​ស័ង្កសី​ដំបូល​ក៏​ប្រក់​ស័ង្កសី​។ គាត់​មានកូន​ពីរ​នាក់ ​ក្នុង​នោះ​កូន​បង​ឈ្មោះ​រ៉េ​ត សុខ​ឃាង អាយុ​១២​ឆ្នាំ​រៀន​ថ្នាក់​ទី​៥ និង​កូនពៅ​ឈ្មោះ​រ៉េ​ត គាង អាយុ​៨​ឆ្នាំ​រៀន​ថ្នាក់​ទី​៣ ចំពោះ​កូនពៅ​ពេល​ទៅ​រៀន​បាន​បងស្រី​ឈ្មោះ​ណ​យ សាយ អាយុ​៥៤​ឆ្នាំ​ ឌុ​ប​ទៅ​សាលា​ទាំង​ទៅ​ទាំង​មក​។

ស្ត្រី​មេម៉ាយ​រូប​នេះ​បាន​រំលឹក​ថា គាត់​បាន​រៀប​ការ​ជាមួយ​បុរស​ម្នាក់​ឈ្មោះ​ដេ​កា ដែល​មាន​អាយុ​
​ស្មើ​និង​គាត់​ដែរ​ ។​ តែ​ជា​មនុស្ស​មិន​ចេះ​រកស៊ី​ទំនុកបម្រុង​ដល់​គ្រួសារ​ទេ​ គឺ​ពឹងផ្អែក​មក​លើ​ប្រពន្ធ​ជា​អ្នក​ដោះស្រាយ​ទៅ​វិញ​ ។ ក្រោយមក ​ពួកគាត់​បាន​លែងលះ​គ្នា​ ហើយ​ប្ដី​តាម​ដំណឹង​ឮ​ថា ​មាន​ប្រពន្ធ​ទៀត​ព្រមទាំង​មានកូន​ផង​ដែរ ​។

ចំពោះ​ចំណងដៃ​អាពាហ៍ពិពាហ៍​បាន​បន្សល់​ទុក​កូនប្រុស​ចំនួន​២​នាក់ ចាប់តាំងពី​ថ្ងៃ​លែងលះ​គ្នា​មក​ដល់​សព្វ​ថ្ងៃនេះ ប្ដី​មិន​ដែល​បាន​មក​សួរសុខទុក្ខ​កូន​ និង​ប្រពន្ធ​ម្ដងណា​ឡើយ​។ ជីវិត​ត្រូវ​តែ​តស៊ូ​គាត់បាន​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​មួយ​ក្នុងស្រុក​ជើងព្រៃ​បាន​ជាង​មួយ​ឆ្នាំ​និង​បាន​សន្សំ​លុយ​ទិញ​កង់​មួយ​គ្រឿង​ឲ្យ​កូន​បង​សម្រាប់​ជិះ​ទៅ​រៀន​រាល់ថ្ងៃ​។ ​តែ​ដោយ​សុខភាព​គាត់​មិន​អំណោយ​ផល​ក៏​បាន​ឈប់​ធ្វើការ​ពី​រោងចក្រ ហើយ​កូន​ប្អូន​វិញ​គឺ​មិន​មាន​កង់​ជិះ​ទៅ​រៀន​នឹង​គេ​ទេ​។

ស្ថិត​នៅ​ក្នុង​ជីវភាព​ដែល​មានការ​លំបាក​ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ឧបត្ថម្ភ​ទំនុកបម្រុង​មាន​អង្ករ​​ជា​ហូរហែ ​សម្រាប់​ដាំបាយ​ទទួលទាន​ ។ ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​ប្រហែលជា​៤​ទៅ​៥​ខែ​មិនដឹង​ជា​យ៉ាងម៉េច​ដោះ​ខាងឆ្វេង​ឡើង​​​រឹង ក្រោយមក​ស្រាប់តែ​ធំ​ឡើង​ៗ ដំបៅ​ហូរ​ឈាម​ធ្វើ​ឲ្យ​គាត់​សម្រាន្ត​​មិន​លក់​ ។

មាន​ពេល​មួយ​គាត់​បាន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ជើងព្រៃ ដើម្បី​ពិនិត្យ​មើល​អាកា​រៈ​ជំងឺ តែ​មិន​មាន​អ្នក​កំដរ​ដោយ​បងស្រី​មាន​សុខភាព​ខ្សោយ មិន​អាច​មើលថែ​ទាំ​បាន​នោះ​ឡើយ​ ។ ពេល​ដែល​ជំងឺមហារីក​ដោះ​យារយី​លើ​រាង​កាយ ​រួម​ទាំង​កើត​ជំងឺ​ឈាមស​ឈី​ស៊ី​ឈាមក្រហម​ទៀត ដែល​ធ្វើ​ឲ្យ​សុខភាព​របស់​គាត់​ចេះ​តែ​ដាប​ទៅ​ៗ​ដេក​មិន​លក់​ហ្នឹង​ក្តៅ​ក្នុង​ខ្លួន ហើយ​ចេះ​តែ​ទ្រាំ​ទៅ ។

តាម​ពិត​ គាត់​ចង់​ព្យាបាល​ជំងឺ​នេះ​ណាស់​ តែ​មិន​មាន​អ្នក​កំដរ​ពេល​ដែល​ទៅ​ដេកពេទ្យ​។ ​ជាមួយ​នោះ​ បងស្រី​ក៏​សូម​អំពាវនាវ​ដល់​សប្បុរសជន​ជិត​ឆ្ងាយ​មេត្តា​ជួយ​សង្គ្រោះ​ជីវិត​គាត់​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ចំពោះ​កូន​បង​ គឺ​មាន​កង់​ជិះ​ទៅ​រៀន​រាល់ថ្ងៃ​ចំណែក​កូន​ៗ​វិញ​មិន​មាន​កង់​ជិះ​ទៅ​សាលា​នោះ​ទេ​ តែ​បាន​បងស្រី​ក្រមុំចាស់​ជូន​ទៅ​សាលា​រាល់ថ្ងៃ​ដោយ​មាន​កង់​កញ្ចាស់​មួយ​គ្រឿង​ ។

លោក​កែវ ហុ​ក​គ្រី មេឃុំ​សូ​ទិព្វ​មាន​ប្រសាសន៍​​ដឹង​តាម​ទូរ​ស័ព្ទ​​ថា ​ចំពោះ​គ្រួសារ​ណ​យ សាម គឺ​អាជ្ញាធរ​បាន​ធ្វើ​ប័ណ្ណ​ក្រីក្រ​ជូន​ និង​បាន​ទទួល​ប្រាក់បៀវត្ស​ឧបត្ថម្ភ​ប្រចាំខែ​ទៀត​ផង​។ កន្លង​ទៅ​គ្រួសារ​នេះ ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​ជួយ​ទំនប់​បម្រុង​ជួយ​អង្ករ​ជា​ហូរហែ
ហើយ​មួយ​រយៈ​ចុង​ក្រោយ​ ពេល​ដែល​ក្រុម​យុវជន​យក​អង្ករ​ទៅ​ជូន​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​នេះ​ក៏​ទទួល​ដំណឹង​ថា​ មាន​ជំងឺមហារីក​ដោះ​។

ចំពោះ​កូនប្រុស​ពៅ​របស់​ស្ត្រី​រូប​នេះ ​ដែល​មិន​មាន​កង់​ជិះ​ទៅ​រៀន​ អាជ្ញាធរ​និង​ប្រឹងប្រែង​រក​សប្បុរសជន​ជួយ​ឧបត្ថម្ភ​កង់​មួយ​គ្រឿង​ឲ្យ​ទៅ​គ្នា​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ