ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នក​សារព័ត៌មាន​ម្នាក់ ក្រោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ «​គំ​រា​.​ម​កំ​ហែ​.​ង​យក​ប្រាក់​»

1 ឆ្នាំ មុន
  • តាកែវ

នសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​សារព័ត៌​មាននៅ​អង្គភាព​មួយ ត្រូវ​បាន​រង​ការ​ចោ​.​ទ​ប្រកាន់​ពី​បទ «​កំ​ហែ​.​ង​យក (​គំ​រា​.​ម​យក​ប្រាក់​)» ពី​ម្ចាស់​ទីតាំង​

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​សារព័ត៌​មាននៅ​អង្គភាព​មួយ ត្រូវ​បាន​រង​ការ​ចោ​.​ទ​ប្រកាន់​ពី​បទ «​កំ​ហែ​.​ង​យក (​គំ​រា​.​ម​យក​ប្រាក់​)» ពី​ម្ចាស់​ទីតាំង​ឆ្នោត​ឡូ​តូ ៨៨៨៨ របស់​ក្រុមហ៊ុន ភី​អេ​ច​វី​ស៊ី​ធី អេ ២៨៨៨ ឯ​.​ក ស្ថិត​នៅ​ក្នុងភូមិ​តា​នប់ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ​។

លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មាន​ចង្អុល​បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ និង​សម្របសម្រួល​នីតិវិធី​ពី លោក​ព្រះ​រា​ជ្ញា​អម​សាលាដំបូង​ខ​ត្ត​តាកែវ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍​ទោ ជា យូ​រ៉ា​ន់ អធិការ​ស្តីទី​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នៅ​ភូមិប​ចាម ឃុំ​ចំបក់​។

លោក​អធិការ​នគរបាល​ស្រុក​បាទី បាន​បន្ថែម​ថា បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ឈ្មោះ ឡូ​វ សុខុម ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​នប់ ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ កាល​ពី​វេលា​ម៉ោង​០៧​និង​១០​នាទី ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣ មុខរបរ​អ្នក​ចុច​ម៉ាស៊ីន​ឆ្នោត​ឡូ​តូ​៨៨៨៨ ឱ្យ​ក្រុមហ៊ុន​ភី​អេ​ច​វី​ស៊ី​ធី អេ​2888 ឯ​.​ក ប្តឹង​ឈ្មោះ ស៊ី​ន សំណាង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន​អង្គភាព «ST TV ONLINE» ស្នាក់​នៅ​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ច្បារមន ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ​ថា កាលពី​ថ្ងៃ​ទី ២៨ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២​និង​១០​នាទី ខ្លួន​កំពុងធ្វើការ​ចុច​ម៉ាស៊ីន​ឆ្នោត​ឡូ​តូ នៅ​ចំណុច​ភូមិ​ក្រាំង​លាវ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ស្រាប់តែ​មាន​អ្នក​សារព័ត៌មាន​ម្នាក់​ឈ្មោះ ស៊ី​ន សំណាង ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​សង់ C125 ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1KH-6488 បាន​មក​ទារ​លុយ​ខ្លួន​ថ្លៃ​សាំង​ចំនួន​២០០០០០​រៀល (​ម្ភៃ​ម៉ឺន​រៀល​)​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​ខ្លួន​បាន​តប​វិញ​ថា «​លុយ​អី​គេ​បង ខ្លួន​ចាក់​ឆ្នោត​ឡូ​តូ​ឱ្យ​ក្រុមហ៊ុន​តាស់ ហើយ​ក្រុមហ៊ុន​ក៏​មានច្បាប់​ដែរ​» ចំណែក​ឈ្មោះ ស៊ី​ន សំណាង បាន​ឆ្លើយ​មក​ទៀត​ថា «​ឱ្យ​ឬ​អត់ បើ​មិន​ឲ្យ​ទេ ខ្ញុំ​នឹង​ឡាយ​វី​ដេ​អូ​តាម​ហ្វេ​ស​ប៊ុ​ក​ប្រាប់​គេ​ថា ទីតាំង​បង​ឯង គឺជា​ទីតាំង​ជល់​មាន់​អន​ឡាញ​»​។ ដោយសារ​តែ​ខ្លួន​ខ្លាច​ខូច​ឈ្មោះ​ក្រុមហ៊ុន ខ្លួន​បាន​សុំ​អង្វរ​ឈ្មោះ ស៊ី​ន សំណាង ដោយ​ជូន​គាត់​​ប្រាក់​ចំនួន ៦០០០០​រៀល (​ប្រាំមួយ​ម៉ឺន​រៀល​) ប៉ុន្តែ​គាត់​មិន​ព្រម ហើយ​ទារ​ចំនួន ១២០០០០​រៀល (​ដប់​ពីរ​ម៉ឺន​រៀល​)​។ ពេល​នោះ​ខ្លួន​ក៏​បាន​ព្រម​ឲ្យ ហើយ​ពេល​ដែល​គាត់​បាន​ប្រាក់​ហើយ គាត់​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។

ក្រោយ​ពេល​ត្រូវ​បាន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ឃាត់ខ្លួន​ជនជាប់ចោទ​ដែល​ជា​អ្នក​សារព័ត៌មាន មក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ