ម្ចាស់មេដាយកីឡាអាស៊ីលើកទី១៩មួយចំនួន តេស្តឃើញមានសារធាតុហាមឃាត់
ចិន ៖ ទីភ្នាក់ងារធ្វើតេស្តអន្តរជាតិហៅកាត់ថា ITA បានប្រកាសថា ម្ចាស់មេដាយមាស២រូប នៃ
ចិន ៖ ទីភ្នាក់ងារធ្វើតេស្តអន្តរជាតិហៅកាត់ថា ITA បានប្រកាសថា ម្ចាស់មេដាយមាស២រូប នៃ
ចិន ៖ ទីភ្នាក់ងារធ្វើតេស្តអន្តរជាតិហៅកាត់ថា ITA បានប្រកាសថា ម្ចាស់មេដាយមាស២រូប នៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ទីក្រុងហាងចូវ ប្រទេសចិន (19th Asian Games) បានធ្វើរកឃើញមានសារធាតុហាមឃាត់ គឺអ្នកប្រដាល់ជនជាតិម៉ុងហ្គោលី Chinzorig Baatarsukh និងកីឡាករបាល់បោះសញ្ជាតិហ្វីលីពីន Justin Brownlee ។
អ្នកប្រដាល់ Baatarsukh បានឈ្នះមេដាយមាសវិញ្ញាសាទម្ងន់ស្រាលបុរស បន្ទាប់ពីយកឈ្នះអ្នកប្រដាល់តៃវ៉ាន់ Lai Chu-en វគ្គផ្តាច់ព្រ័ត្រដោយការសម្រេចជាឯកច្ឆ័ន្ទ។ អ្នកប្រដាល់វ័យ៣២ឆ្នាំរូបនេះ ធ្វើតេស្តរកឃើញសារធាតុថ្នាំជំនួយសាច់ដុំ Anabolic Steroid Metandienone ។
ដោយឡែក កីឡាករ Brownlee ដើមកំណើតអាមេរិក ដែលទទួលសញ្ជាតិហ្វីលីពីន កាលពីខែមករា ឆ្នាំ ២០២៣ បង្ហាញខ្លួននៅក្នុងវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាបាល់បោះបុរស ខណៈដែលហ្វីលីពីនយកឈ្នះលើហ្ស៊កដានីលទ្ធផល ៧០-៦០ ដើម្បីឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលត្រូវបានពន្យារពេល១ឆ្នាំ ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ដែលទើបធ្វើពិធីបិទកាលពីថ្ងៃទី៨ ខែតុលា កន្លងទៅថ្មីៗនេះ។ កីឡាករវ័យ៣៥ឆ្នាំរូបនេះ ត្រូវបានរកឃើញមានសារធាតុ Carboxy-THC ដែលជាប់ពាក់ព័ន្ធនឹងកញ្ជា (Cannabis)។
អត្តពលិកមួយចំនួនផ្សេងទៀត ក៏ត្រូវបានរកឃើញមានសារធាតុហាមឃាត់ផងដែរ ដូចជា កីឡាករបាល់បោះ Sami Bzai របស់ហ្ស៊កដានី ដែលលេងក្នុងវគ្គផ្តាច់ព្រ័ត្រ ក៏រកឃើញមានសារធាតុតេស្តូស្តេរ៉ូន (Testosterone)។ អត្តពលិកកីឡាលេងអ៊ូ ឬ Kabaddi របស់ប៉ាគីស្ថាន កីឡាករ Adil Hussain បានរកឃើញមានសារធាតុ Nandrolone។ ប៉ាគីស្ថានបានឈ្នះមេដាយសំរឹទ្ធ ក្រោយចាញ់ឥណ្ឌាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ថា អត្តពលិកទាំងអស់មានសិទ្ធិស្នើសុំការធ្វើតេស្តលើកទី២ ឬគំរូ B មុនពេលករណីរបស់ពួកគេ ត្រូវបានបញ្ជូនទៅផ្នែកប្រឆាំងគ្រឿងញៀន នៃតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា ដើម្បីធ្វើការវិនិច្ឆ័យ៕ (ប្រភពពី Inside The Games)
ចែករំលែកព័តមាននេះ