រាជធានីភ្នំពេញ៖ គណបក្សនយោបាយចំនួន៤ រួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ជាផ្លូវការ។ នេះបើតាមសេចក្ដីប្រកាសរបស់គណបក្សភ្លើងទៀន ចុះថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣។
គណបក្សចំនួន ៤ រួមមាន គណបក្ស ភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន របស់លោកយ៉េង វីរៈ និង គណបក្ស កែទម្រង់កម្ពុជា របស់ លោក ប៉ុល ហំម និងលោកអ៊ូ ច័ន្ទរ័ត្ន បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នា ជាផ្លូវកា ដែលការរួមគ្នារវាងគណបក្សទាំង៤នេះ នឹងបង្កើត “សម្ព័ន្ធភាពឆ្ពោះទៅអនាគត”។
សេចក្តីប្រកាសព័ត៌មានដដែលរបស់គណបក្សភ្លើងទៀន ដែលត្រូវបានលោកយ៉េង វីរៈ ចែកចាយក្នុងហ្វេសប៊ុករបស់លោកបានបញ្ជាក់ថា ការចងសម្ព័ន្ធនេះ នឹងប្រារព្ធពិធីចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម នៅវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ (ជាន់ទី២ បន្ទប់ PHOKEETHRA1) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ