ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក​ផេ​ក “​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក​-TVK” ត្រូវ​ជនអនាមិក Hacker លួច​ចូល​គ្រប់គ្រង​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​មានឈ្មោះ​ថា “​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក​-TVK” ត្រូវ​បាន​ជនអនាមិក (Hacker) លួច​យក​ទៅ​គ្រប់គ្រង​បាន​សម្រេច​នៅ​វេលា​ម៉ោង​១៣:០០​នាទី​រសៀល​ថ្ងៃ​ទី​១៩…

រាជធានី​ភ្នំពេញ ៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​មានឈ្មោះ​ថា “​ទូរទស្សន៍​ជាតិ​កម្ពុជា ទ​ទក​-TVK” ត្រូវ​បាន​ជនអនាមិក (Hacker) លួច​យក​ទៅ​គ្រប់គ្រង​បាន​សម្រេច​នៅ​វេលា​ម៉ោង​១៣:០០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ ។

អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន បាន​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន
អោយ​បាន​ជ្រាប​ថា រាល់​ការ​បង្ហោះ​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក ខាងលើ អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា សូម​បដិសេធ និង​មិន​ទទួលខុសត្រូវ​នោះ​ទេ​។

ក្រុមការងារ​បច្ចេកទេស​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

ប្រ​សិន​បុគ្គល​ណា​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិនល្អ បង្ហោះ​រូបភាព​មិន​សមរម្យ ឬ​ព័ត៌មាន​មិន​ពិត ត្រូវ​ទទួលខុសត្រូវចំពោះ​មុខ​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ