ចាប់បានហើយ ជនដែលកា.ប់ព្រះសង្ឃរបួសធ្ងន់
ខេត្តកំពង់ធំ ៖ ទីបំផុត ជនសង្ស័យម្នាក់ដែលគ្រាន់តែទំនាស់ពាក្យសម្ដីក៏ទាញកាំបិតកា.ប់ព្រះសង្ឃ១អង្គរបួសធ្ងន់នោះ គឺត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។ សូមរំលឹកថា ៖ កូនសេកលោក ទាញកាំបិត…
ខេត្តកំពង់ធំ ៖ ទីបំផុត ជនសង្ស័យម្នាក់ដែលគ្រាន់តែទំនាស់ពាក្យសម្ដីក៏ទាញកាំបិតកា.ប់ព្រះសង្ឃ១អង្គរបួសធ្ងន់នោះ គឺត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។ សូមរំលឹកថា ៖ កូនសេកលោក ទាញកាំបិត…
ខេត្តកំពង់ធំ ៖ ទីបំផុត ជនសង្ស័យម្នាក់ដែលគ្រាន់តែទំនាស់ពាក្យសម្ដីក៏ទាញកាំបិតកា.ប់ព្រះសង្ឃ១អង្គរបួសធ្ងន់នោះ គឺត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។ សូមរំលឹកថា ៖ កូនសេកលោក ទាញកាំបិត កា.ប់ព្រះសង្ឃ របួសធ្ងន់
លោកវរសេនីយ៍ទោ ជឹម រីណា អធិការនគរបាលស្តីទីស្រុកស្ទោងបានអោយដឹង នៅព្រឹកថ្ងៃទី១៨ កញ្ញា នេះថា ក្រោយពីបង្កហេតុរួចកាលពីយប់រំលងអធ្រាតថ្ងៃទី១៦ ខែកញ្ញា ជនសង្ស័យបានរត់គេចខ្លួនបាត់ ។ ចំណែករូបលោក និងលោកវរសេនីយ៍ទោ អ៊ាង គឹមអ៊ាត អធិកានគរបាលរងស្រុកស្ទោងទទួលផ្នែកព្រហ្មទណ្ឌ ក៏បានដឹកនាំកម្លាំងតាមស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យខាងលើ ឈ្មោះ មី ម៉ៃ ស្ថិតនៅចំណុចក្នុងព្រៃឬស្សីមួយកន្លែងខាងក្រោយភូមិត្រាវ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកអធិការស្តីទីបន្តថា ហេតុការណ៍កូនសេក (ជាកូនសិស្សលោក) បានយកកាំបិតប៉័ងតោ (កាំបិតកាចែត)កាប់ទៅព្រះសង្ឃដែលជាគ្រូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២.០០នាទីយប់រំលងអធ្រាត្រថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ។
សមត្ថកិច្ចប្រាប់ថា ដោយសារទំនាស់ពាក្យសម្តី ជនសង្ស័យបានទាញកាំបិតកាចែតកាប់ទៅលើជនរងគ្រោះឈ្មោះ ផាន សុភាក់ ភេទប្រុស ជាព្រះសង្ឃ មានព្រះជន្ម៣២ព្រះវស្សា គង់នៅក្នុងវត្តស្ពឺជើង ត្រូវចំនួន០៤កន្លែង ចំក២កាំបិត ចំដៃ១កាំបិត និងកំផួនជើងមួយកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់ពីបង្កហេតុរួចជនសង្ស័យបានរត់គេចខ្លួនបាត់ ចំណែកព្រះសង្ឃរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ។
នៅពេលឃាត់ខ្លួន ជនសង្ស័យត្រូវសមត្ថកិច្ចក៏នាំមកកាន់អធិការរដ្ឋានស្រុកស្ទោង ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ