រុស្ស៊ីបា.ញ់ទម្លាក់ដ្រូនអ៊ុយក្រែនច្រើនគ្រឿងពិសេសនៅគ្រីមេ និងជិតក្រុងមូស្គូ
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីអះអាងកាលពីយប់ថ្ងៃទី១៧ មក១៨ កញ្ញាថា បានបា.ញ់ទម្លាក់ដ្រូនអ៊ុយក្រែ
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីអះអាងកាលពីយប់ថ្ងៃទី១៧ មក១៨ កញ្ញាថា បានបា.ញ់ទម្លាក់ដ្រូនអ៊ុយក្រែ
សង្គ្រាមអ៊ុយក្រែន ៖ រុស្ស៊ីអះអាងកាលពីយប់ថ្ងៃទី១៧ មក១៨ កញ្ញាថា បានបា.ញ់ទម្លាក់ដ្រូនអ៊ុយក្រែនច្រើនគ្រឿង នៅតំបន់គ្រីមេ និងក្នុងតំបន់ក្រុងមូស្គូព្រមទាំងនៅតំបន់ក្រុងបែលហ្គោរ៉ូដនិងតំបន់ក្រុងវីរ៉ូណេសដែលស្ថិតនៅក្បែរអ៊ុយក្រែន។
តាមតេឡេក្រាមក្រសួងការពារប្រទេសរុស្ស៊ីរៀបរាប់ថា បណ្ដាដ្រូនត្រូវបានស្ទាក់កម្ទេច ពីលើតំបន់ភាគខាងលិច ភាគពាយ័ព្យនិងភាគខាងកើតឧបទ្វីបគ្រីមេ ស្រុកអ៊ីស្រានិងស្រុកដូម៉ូដឺដូវ៉ូក្នុងតំបន់ក្រុងមូស្គូ ព្រមទាំងនៅតំបន់ក្រុងបែលហ្គោរ៉ូដនិងតំបន់ក្រុងវ៉ូរ៉ូណេស។ ទោះបីយ៉ាងណាក្រសួងនោះមិនបាននិយាយពីចំនួនដ្រូនដែលបាញ់ទម្លាក់ទាំងនេះឡើយ ព្រមទាំងក៏មិននិយាយពីការខូចខាតឬជនរងគ្រោះដែរ។
ក្រសួងនោះក៏លើកឡើងដែរ ពីការវាយប្រហារដោយគ្រាប់មីស៊ីល លើទីតាំងរោងចក្រផលិតរថពាសដែកក្រុងខាគៀវ កន្លែងជួសជុលរថពាសដែកអ៊ុយក្រែន។ មុននេះប្រមុខរដ្ឋបាលយោធាក្រុងខាគៀវលោកអូឡេកសូនីហ្គូបូវ រាយការណ៍តាមតេឡេក្រាមថា សហគ្រាសមួយនៃទីក្រុងនោះ រងការវាយប្រហារដោយគ្រាប់មីស៊ីលបញ្ជាធុនS-300 ចំនួន៤គ្រាប់ ហើយមានភ្លើងឆាបឆេះ។ កាលពីថ្ងៃទី១៧កញ្ញាកងការពារអាកាសរុស្សុី បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន១គ្រឿងក្នុងតំបន់ក្រុងមូស្គូព្រមទាំងបាញ់ទម្លាក់ដ្រូន៦គ្រឿងទៀត ដែលហោះសំដៅឧបទ្វីបគ្រីមេ៕
ចែករំលែកព័តមាននេះ