ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនសេកលោក ទាញកាំបិត កា.ប់ព្រះសង្ឃ របួសធ្ងន់

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ៖ ដោយសារតែទំនាស់ពាក្យសម្ដី កូនសេកលោក បាន​ទាញកាំបិតកា.ប់ព្រះសង្ឃ របួស​ធ្ងន់។ ហេតុការណ៍កូនសេក កា.ប់ព្រះសង្ឃនេះ បានកើតឡើងកាលពីវេលា ម៉ោងជាង ១២យប់រំលងអាធ្រាត្រ…

ខេត្តកំពង់ធំ៖ ដោយសារតែទំនាស់ពាក្យសម្ដី កូនសេកលោក បាន​ទាញកាំបិតកា.ប់ព្រះសង្ឃ របួស​ធ្ងន់។ ហេតុការណ៍កូនសេក កា.ប់ព្រះសង្ឃនេះ បានកើតឡើងកាលពីវេលា ម៉ោងជាង ១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងវត្តស្ពឺជើង ក្នុងភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចប្រាប់ថា ករណី​​នេះ បង្កឡើងដោយកូនសេសលោក​ ឈ្មោះ មី ម៉ៃ ភេទប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅក្នុងវត្ត។ យុវជននេះ ជាកូនសេករបស់ព្រះសង្ឃ ដែលជាជនរងគ្រោះ មាន​ស្រុកកំណើតនៅភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ច បន្តថា មូលហេតុដែលកូនសេសកា.ប់ព្រះសង្ឃនេះ ដោយសារតែមានទំនាស់​ពាក្យសម្តី។ ជនសង្ស័យបានទាញកាំបិតកាប់ទៅលើជនរងគ្រោះ ឈ្មោះ ផាន សុភាក់ ភេទប្រុស ជាព្រះសង្ឃ មានព្រះជន្ម ៣២ព្រះវស្សា គង់នៅក្នុងវត្តស្ពឺជើង ត្រូវចំនួន ០៤កន្លែង ចំក ២កាំបិត ចំដៃ ១កាំបិត និងកំភួនជើងមួយកាំបិត បណ្តាលឲ្យរងរបួសធ្ងន់។ បន្ទាប់ពីបង្កហេតុរួច កូនសេស បានរត់គេចខ្លួនបាត់។

សមត្ថកិច្ចកិច្ចបានទៅដល់កន្លែងកើតហេតុ ហើយពិនិត្យស្លាកស្នាម និងបញ្ជូនព្រះសង្ឃ រងគ្រោះ ទៅសង្គ្រោះ ព្យាបាលនៅមន្ទីរពេទ្យ​បង្អែកស្រុក​ស្ទោង។ ក្នុងករណីនេះ សមត្ថកិច្ច កំពុងតាមរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់៕ ដោយ៖ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ