ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ប្រុស Jespipat ចេញ​មុខ​មក​បកស្រាយ​ម្ដងទៀត ក្រោយ​អ្នកគាំទ្រ​នៅ​តែ​បន្ត​រិះគន់​មិន​ឈប់

1 ឆ្នាំ មុន

កាលពី​កន្លង​ទៅ តារា​សម្ដែង​ប្រុស​ថៃ គឺ​លោក Jes Pipat បាន​ចេញ​មុខ​មក​និយាយ​ម្ដង​រួច​មក​ហើយ អំពី​ការ​បែកបាក់​គ្នា​ជាមួយនឹង​គូស្នេហ៍​របស់​លោក គឺ​តារា​ស្រី Vill Vannarot នៅ​ចំពោះ​មុខ​អ្នកកាសែត​ជា​ច្រើន​នាក់​។ ដោយ​តារា​ប្រុស​មានឈ្មោះ​ល្បីល្បាញ​រូប​នេះ បាន​និយាយ​ថា

ប្រទេស​ថៃ ៖ កាលពី​កន្លង​ទៅ តារា​សម្ដែង​ប្រុស​ថៃ គឺ​លោក Jes Pipat បាន​ចេញ​មុខ​មក​និយាយ​ម្ដង​រួច​មក​ហើយ អំពី​ការ​បែកបាក់​គ្នា​ជាមួយនឹង​គូស្នេហ៍​របស់​លោក គឺ​តារា​ស្រី Vill Vannarot នៅ​ចំពោះ​មុខ​អ្នកកាសែត​ជា​ច្រើន​នាក់​។ ដោយ​តារា​ប្រុស​មានឈ្មោះ​ល្បីល្បាញ​រូប​នេះ បាន​និយាយ​ថា «​លោក និង​មិត្ត​ស្រី ពិតជា​បាន​បែកបាក់​គ្នា​ពិតប្រាកដ​មែន ហើយ​ការ​បែក​គ្នា​នេះ​ដែរ គឺ​មិន​មាន​ជន​ទី​៣​អ្វី​នោះ​ឡើយ មូលហេតុ​គឺ​អ្នក​ទាំង​២​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា បើ​ទោះបីជា​ខំ​សម្រប​ខ្លួន​យ៉ាងណា​ក៏​ដោយ គ្រប់យ៉ាង​គឺ​នៅ​តែ​ដដែល ជម្រើស​ដ៏​ល្អ​បំផុត​នោះ មាន​តែ​បែក​គ្នា​តែ​ប៉ុណ្ណោះ​»​។

ក្រោយ​ពេល​បានឃើញ​តារា​ប្រុស​ដ៏​ស្រស់​សង្ហា លោក​Jes Pipat ចេញ​មុខ​មក​បកស្រាយ​ប្រាប់​ឱ្យ​ដឹង​ដូច្នេះ​រួច​មក ក៏​មាន​មហាជន​អ្នកគាំទ្រ​ជា​ច្រើន ហាក់​សម្ដែង​ការ​មិន​ពេញចិត្ត​នោះ​ទេ ចំពោះ​សម្ដី​របស់​លោក​ដែល​និយាយ​ចេញ​មក ដោយ​ពួក​គេ​អាណិត​តារា​ស្រី Vill Vannarot យ៉ាង​ខ្លាំង​។

បន្ទាប់​មក​ក៏​មាន​អ្នក​រិះគន់​មិន​ឈប់​ទៅ​កាន់​តារា​ប្រុស Jes Pipat យ៉ាង​ចាស់ដៃ ស្រប​ពេល​ឃើញ​លោក​តែងតែ​បង្ហោះ​រូបភាព ក៏​ដូច​ជា​វី​ដេ​អូ​ជាមួយនឹង​ដៃគូរ​សម្ដែង​របស់​លោក គឺ​កញ្ញា Prang Kannarun បែប​នេះ​ថា «​ស្ទើរតែ​មិន​ចង់​ជឿ​នោះ​ទេ គ្រាន់តែ​ជា​ដៃគូរ​សម្ដែង​រឿង​ជាមួយ​គ្នា​សោះ ចាំបាច់​អី​ក៏​ស្និទ្ធស្នាល​នៅ​ជាមួយ​គ្នា​គ្រប់ពេល​បែប​នេះ ទោះ​និយាយ​ថា បែក​គ្នា​ជាមួយ​តារា​ស្រី Vill Vannarot មិន​ជាប់​ពាក់ព័ន្ធ​នឹង​ជន​ទី​៣ ណា​ម្នាក់​ក៏​ដោយ ក៏​គ្មាន​អ្នក​ជឿ​ដែរ គិត​ទៅ​មនុស្ស​ប្រុស​បាន​តែ​ដំបូង​ពិតមែន​»​។

មិន​នៅ​ស្ងៀម​តទៅ​ទៀត បន្ទាប់​ពី​ខ្លួន​ចេញ​មុខ​ប្រាប់​ថា បែក​គ្នា ដោយសារ​រស់នៅ​មិន​ចុះសម្រុង​គ្នា ហើយ​គ្មាន​អ្នក​ជឿ ថែម​ទាំង​នៅ​តែ​បន្ត​ការ​រិះគន់​ថា លោក​ជា​មនុស្ស​ក្បត់​មិន​ឈប់ ស្រលាញ់​បាន​តែ​ដំបូង ល្អ​តែ​មួយ​ឆាវ ចុង​ក្រោយ​ក៏​បោះបង់​មិត្ត​ស្រី​ចោល​ទៅ​សម្ដែង​រឿង​ជាមួយ​អ្នក​ថ្មី​ភ្លាម និង​សរសើរ​គេ​មិន​ដាច់​ពី​មាត់ ហើយ​នៅ​ថា មិន​មាន​ជន​ទី​៣ ដែល​ធ្វើ​អោយ​បែក​គ្នា​ទៀត​នោះ​។ មានអី ស្រាប់តែ​ថ្មី​ៗ​នេះ តារា​ប្រុស​រូបរាង​ខ្ពស់ស្រឡះ លោក Jes Pipat ក៏​បាន​ចេញ​មុខ​មក​និយាយ​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ម្ដងទៀត ទាំង​គ្មាន​លាក់លៀម​អំពី​បញ្ហា​នៃ​ការ​បែកបាក់​គ្នា​ជាមួយនឹង​តារា​ស្រី​វ័យក្មេង កញ្ញា Vill Wannarot ថា «​លោក​ជា​មនុស្ស​សាវ៉ា ជន​ក្បត់ចិត្ត​ដែល​មិន​អាច​ទទួល​បាន ដោយ​មាន​រូបភាព​លេច​ចេញ​មក​ជា​ច្រើន លោក​ក៏​ត្រូវ​បាន​គេ​រិះគន់​មិន​ស្ទើរ​ទេ សម្រាប់​តួឯក​ប្រុស​កំលោះ​រូប​សង្ហា​លោក Jes Jespipat ក្រោយ​ពី​ចេញ​មក​ទទួលស្គាល់​ថា លោក​បាន​ចែកផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​ហើយ ជា​មួយ​តារា​សម្ដែង​ស្រី Vill Wannarot» ។

លោក Jes Pipat បន្ត​ថា «​ដោយ​លោក​បាន​អះអាង​ថា មិន​មាន​ជន​ទី​៣ ប៉ុន្ដែ​ត្រូវ​អ្នក​បណ្ដាញ​សង្គម​នាំ​គ្នា​សម្រុក​រិះគន់​ចោមរោម​ជេរ​ថា លោក​ក្បត់ចិត្ត ព្រមទាំង​ទាញ​តារា​សម្ដែង​ស្រី​រួមការ​ងារ​ជាមួយ​អោយ​ធ្លាក់​ចូល​ជាមួយ​ផង​ដែរ​។ ភ្លាម​នោះ លោក​Jes Jespipat ក៏​បាន​ចេញ​មក​បើក​ចិត្ត​និយាយ​ដល់​រឿង​នេះ​ថា ក្រោយ​ពេល​បាន​និយាយ​ក៏​ធូរស្បើយ​ក្នុង​ចិត្ត​ជាង​មុន រឿង​សភាព​ផ្លូវចិត្ត​ក៏​ល្អ​ប្រសើរ​ឡើង ពួក​យើង​មិន​បាន​ឈ្លោះ​គ្នា ទើប​មិន​ចាំបាច់​ទៅ​ដោះស្រាយ​បញ្ហា​អ្វី​ច្រើន បន្ទាប់​ពី​ផ្ដល់​បទ​សម្ភាសន៍​ក៏​នៅ​មិន​ទាន់​បាន​និយាយ​ជាមួយ Vill ដែរ​»​។

លោក Jes Pipat បន្ត​ទៀត​ថា «​ចំណែក​ខាង​គាត់​ក៏​បាន​ប្រាប់​ថា អាច​ឆ្លើយ​បាន​តាម​ចិត្ត ហើយ​រឿង​រិះគន់​វា​ជា​រឿង​ធម្មជាតិ​ទៅ​ហើយ​សម្រាប់​ខ្ញុំ ដែល​យើង​មិន​អាច​គ្រប់គ្រង​បាន ជ្រើសរើស​ថា​មិន​មើល រឿង​ណា​ដែល​គេ​មិនដឹង​ពិតប្រាកដ ហើយ​ក៏​ចាប់ផ្ដើម​កាត់ក្ដី​យើង រឿង​ចឹ​ង​ៗ គឺ​មិន​បាន​ទេ តាម​ពិត​ទៅ​ឃើញ​ហើយ​ក៏​មិន​មាន​អារម្មណ៍​អី​នោះ​ទេ ព្រោះ​រឿង​គ្រប់យ៉ាង​យើង​ជា​អ្នកដឹង​ច្បាស់​ជាង​នរណា​ទាំងអស់​។ ហើយ​ចំពោះ​រឿង​ដែរ​គេ​ថា យើង​ក្បត់ចិត្ត ប្រហែលជា​គេ​មិន​ជឿ តែ​យើង​ទៅ​បង្ខំ​អោយ​គេ​មក​ជឿ​យើង គឺ​មិន​បាន​នោះ​ទេ ធ្វើ​បាន​តែ​ម្យ៉ាង គឺ​អះអាង​ដដែល​ថា មិន​មាន​នរណា​ទាំងអស់ គ្រប់​សម្ដី​ដែល​ខ្ញុំ​និយាយ គឺ​សុទ្ធតែ​ជា​ការ​ពិត ខ្ញុំ​ធ្វើ​បាន​ត្រឹមតែ​ប៉ុណ្ណឹង​ពិតមែន​»៕ ដោយ ៖ សុភា ដា​នេ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ