ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ជំហាន​ជួយ​កូន​ឱ្យ​ក្លាយជា​អ្នកមាន !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ជា​ឪពុក​ម្តាយ​មិនមែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ទេ ។ អ្នកមាន​ទំនួល ខុស​ត្រូវ​ក្នុង​ការ​ចិញ្ចឹម​កូន ទាំង​ការ​ស្លៀកពាក់ និង​ការ​រស់រាន​មានជីវិត ។ បន្ថែម​ពីលើ​ការងារ…

រាជធានី​ភ្នំពេញ ៖ ការ​ធ្វើ​ជា​ឪពុក​ម្តាយ​មិនមែន​ជា​កិច្ចការ​ងាយស្រួល​នោះ​ទេ ។ អ្នកមាន​ទំនួល ខុស​ត្រូវ​ក្នុង​ការ​ចិញ្ចឹម​កូន ទាំង​ការ​ស្លៀកពាក់ និង​ការ​រស់រាន​មានជីវិត ។ បន្ថែម​ពីលើ​ការងារ ដ៏​ច្រើន​នោះ អ្នក​ត្រូវ​បាន​រំពឹង​ថា នឹង​ផ្តល់​ចំណេះដឹង​ដល់​កូន​សម្រាប់​ពេល​អនាគត ហើយ រៀបចំ​ពួក​គេ​ឱ្យ​យល់​ដឹង​ផ្នែក​ហិរញ្ញវត្ថុ ។ ដូច្នេះ ប្រសិនបើ​វា​សំខាន់​សម្រាប់​កូន​របស់​អ្នក​ក្នុង ការ​ក្លាយជា​អ្នកមាន ឬ​យ៉ាង​ហោច​ណាស់​ក៏​ល្អជា​មាន​លុយ ខាងក្រោម​នេះ គឺជា​ជំហាន​មួយ ចំនួន​ដែល​អ្នក​គួរតែ​ធ្វើ​ឥឡូវនេះ ៖

១. បង្រៀន​អំពី​លុយ ៖ បង្រៀន​កូន​ឱ្យ​យល់​ដឹង​អំពី​តម្លៃ​នៃ​លុយ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅ​បាន នោះ​ពួក​គេ​នឹង​ក្លាយជា​អ្នកគ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ដ៏​ល្អ ។ ពួក​គេ​គួរ​មានការ​អប់រំ យ៉ាង​ម៉ឺងម៉ាត់​អំពី​អ្វី​ដែល​ត្រូវធ្វើ និង​អ្វី​មិន​គួរ​ធ្វើ និង​ធនធាន​ដែល​មាន​សម្រាប់​ពួក​គេ ។ ពួក​គេ ត្រូវ​រៀន​អំពី​ការ​សន្សំ​លុយ ការ​ចាយវាយ ការ​វិនិយោគ ការ​គ្រប់គ្រង​ប័ណ្ណឥណទាន ការ​ចូល និវត្តន៍ និង​ការ​កំណត់​គោលដៅ ប្រសិនបើ​អ្នក​ចង់ឱ្យ​ពួក​គេ​សម្រេច​បាន​នូវ​ក្តី​សុបិន​ពី​ការ​រក លុយ ។

២. កុំ​ធ្វើ​ការងារ​ឱ្យ​កូន ៖ ជួយ​ពួក​គេ ប៉ុន្តែ​ត្រូវ​បង្កើត​តម្លៃ​នៃ​ការ​ខិតខំ​ប្រឹងប្រែង ។ ការងារ គឺជា ផ្នែក​មួយ​នៃ​ជីវិត ហើយ​យើង​មិន​អាច​ចេញពី​វា​បាន​ទេ ។ ការ​ឈាន​ទៅ​ដល់​ឋានៈ​ជា​សេដ្ឋី គឺ​ប្រាកដជា​កើត​ចេញពី​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ។ បង្រៀន​ពួក​គេ​ថា មិនមែន​អ្វី​ៗ​ទាំង អស់កើត​ឡើង​ដោយ​ងាយស្រួល​នោះ​ទេ ។

៣. ត្រៀមខ្លួន​សម្រាប់​មហាវិទ្យាល័យ ៖ នៅ​ពេល​កូន​របស់​អ្នក​កើតមក អ្នក​ត្រូវ​ចាប់ផ្តើម​គិត អំពី​ការ​អប់រំ​នៅ​មហាវិទ្យាល័យ ។ មាន​ឪពុក​ម្តាយ​ខ្លះ​សន្សំ​លុយ​ផ្ទាល់ខ្លួន ដើម្បី​ត្រៀម​ទុក​បង់ ថ្លៃ​សិក្សា​របស់​កូន ហើយ​អ្នកខ្លះ​ទៀត​បាន​លើកទឹកចិត្ត​កូន​ៗ​ឱ្យធ្វើ​ការ​សន្សំ​លុយ ឬ​ទទួល បាន​អាហារូបករណ៍​ដោយ​ខ្លួនឯង ។

៤. ការ​និយាយ​ជា​សាធារណៈ ៖ ឱ្យ​កូន​របស់​អ្នកចូលរួម​ស្តាប់​ការ​ធ្វើ​បទ​បង្ហាញ​នានា​ជា
សាធារណៈ​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ដែល​ល្បីឈ្មោះ និង​អ្នកជំនួញ​ល្បី​ៗ​ដែល​អ្នក​ធ្លាប់ ស្គាល់ ព្រោះ​ថ្ងៃក្រោយ​ពួក​គេ​អាច​ក្លាយជា​អ្នក​និយាយ​សាធារណៈ​ដ៏​អស្ចារ្យ ។

៥. បណ្ដុះ​ចំណូលចិត្ត ៖ ជួយ​កូន​ឱ្យ​ស្វែងរក​ចំណង់​ចំណូលចិត្ត ដែល​បង្រៀន​ពួក​គេ​ពី​តម្លៃ ឬ​ជំនាញ​ដែល​មាន​ប្រយោជន៍​មួយ​ចំនួន ។ ទោះបីជា​មានការ​រៀបចំ​ទាំង​អស់នេះ​ក៏​ដោយ វា​មិន​មានការ​ធានា​ថា កូន​របស់​អ្នក​នឹង​ចង់​ធ្វើ​អ្វី​ជាមួយ​អាជីវកម្ម និង​លុយ​នោះ​ទេ ។ ហើយ ខណៈ​ពេល​ដែល​អ្នក​មិន​អាច​បង្ខំ​ពួក​គេ​ឱ្យ​ក្លាយជា​អ្វី​ដែល​ពួក​គេ​គ្មាន​អ្នក​អាច​ព្យាយាម​បណ្តុះ​ទម្លាប់​ដែល​អ្នក​ចង់​ឃើញ​កូន​មាន​តាំងពី​វ័យក្មេង ។ លើកទឹកចិត្ត​ដល់​ចំណង់​ចំណូលចិត្ត ដែល​អាច​ទទួល​បាន​នៅ​ពេល​អនាគត ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង សាលារៀន ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន ថ្ងៃ​ទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ខាង​មុខ​នេះ ។ សាលារៀន​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ ១៥% លើ​តម្លៃ សិក្សា​សម្រាប់​កា​ចុះ​ឈ្មោះ​ចូល​រៀន​ជា​លក្ខណៈ​គ្រួសារ ឬ​ពីរ​កម្មវិធី​ផ្តល់​ជូន​ការ​ធានា​រ៉ាប់រង គ្រោះថ្នាក់ និង​ការពារ​ការ​សិក្សា​បុត្រ​ធីតា​រហូត​ដល់ ៥ ឆ្នាំ ។ ការ​ផ្តល់​ជូន​ខាងលើ​នេះ​មាន សុពលភាព​ត្រឹម​ថ្ងៃ​ទី ៣១ ខែសីហា ឆ្នាំ ២០២៣ ។

សាលារៀន​ផ្តល់​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់ គ្រង​សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕