ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាននារីជាច្រេីន​កំពុងប្រឈមនឹងការបែកសង្វារពេញដងខ្លួន​ ដោយសារតែការប្រេីផលិតផលធ្វេីឲ្យស្បែកសរ

1 ឆ្នាំ មុន

បើ​ស្រលាញ់​សុខភាព ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ ត្រូវ​ប្រើ​ដោយ​មានការ​ពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ។ យ៉ាងណាមិញ បើ​ស្រលាញ់​ស្បែក​ក៏​ត្រូវ​ជ្រើសរើស​វិធី​ត្រឹមត្រូវ​ឱ្យ​អនុវត្ត​ផង​ដែរ​។ ជាក់ស្តែង​ថ្មី​ៗ​នេះ មាន​ករណី​ការ​បែក​សង្វារ​ទៅ​លើ​បងប្អូន​ស្ត្រី​មួយ​ចំនួន​ដែល​កំពុង​តែ​ប្រើប្រាស់​នូវ​ផលិតផល​ដែល​ធ្វើ​អោយ​ស្បែក​សរ ដូច​ជា ទ្បេ​លាប​ខ្លួន…

បើ​ស្រលាញ់​សុខភាព ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ ត្រូវ​ប្រើ​ដោយ​មានការ​ពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​ជំនាញ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ ។ យ៉ាងណាមិញ បើ​ស្រលាញ់​ស្បែក​ក៏​ត្រូវ​ជ្រើសរើស​វិធី​ត្រឹមត្រូវ​ឱ្យ​អនុវត្ត​ផង​ដែរ​។

ជាក់ស្តែង​ថ្មី​ៗ​នេះ មាន​ករណី​ការ​បែក​សង្វារ​ទៅ​លើ​បងប្អូន​ស្ត្រី​មួយ​ចំនួន​ដែល​កំពុង​តែ​ប្រើប្រាស់​នូវ​ផលិតផល​ដែល​ធ្វើ​អោយ​ស្បែក​សរ ដូច​ជា ទ្បេ​លាប​ខ្លួន ឬ​ផលិតផល​ណា​ដែល​មាន​ជាតិ​កាត់​ខ្លាំង ។ យើង​ធ្លាប់តែ​ឮ​ញឹកញាប់​ថា សង្វារ​កើត​មាននៅ​ពេល​ពេល​ពពោះ តែ​តាម​ពិត​ទៅ​មាន​មូលហេតុ​ជា​ច្រើន​នាំ​ឲ្យ​ស្បែក​យើង​លេច​ចេញ​សង្វារ មិនមែន​មក​ពី​ការ​ពពោះ​មួយ​មុខ​នោះ​ទេ ។

ស្នាម​សង្វារ​ជា​ការ​ដាច់​រហែក​តូច​ៗ​នៅ​ក្នុង​ស្រទាប់​ជាលិកា​ក្រោម​ស្បែក​ភាគច្រើន​កើតឡើង​ចាប់ពី​ត្រីមាស​ទី​២ នៃ​ការ​ពពោះ​ដែល​ជា​ពេល​ស្ត្រី​ឡើង​ទម្ងន់​ខ្លាំង ។ សង្វារ​អាច​មាន​ពណ៌​ផ្កាឈូក​ក្រហម ។ នេះ​បើ​និយាយ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ តែបើ​និយាយ​ចំពោះ​អ្នក​ដែល​ធាត់​ពេល​រាង​កាយ​យើង​រីក​ធំធាត់​លឿន​ពេក​ធ្វើ​ឲ្យ​ស្បែក​រីក ឯ​ជាតិ​សរសៃ​ស្វិត​នៅ​ក្រោម​ស្បែក​ក៏​រហែក​លេច​ចេញ​ជា​ស្នាម​សង្វារ​នេះ​ឡើង ។ ស្នាម​សង្វារ​ភាគច្រើន​មាននៅ​លើ​ក្បាលពោះ និង​សុ​ដ​.​ន់ ព្រមទាំង​នៅ​តំបន់​ណា​រីក​ធំ​លឿន​ដូច​ជា កំភួនជើង ឬ​ភ្លៅ​ជាដើម ។ ក៏​ប៉ុន្តែ​ស្នាម​សង្វារ​ក៏​អាច​កើត​មាន​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ផលិតផល​ទ្បេ​ដែល​ធ្វើ​អោយ​ស្បែក​សរ​ខ្លាំង​ដោយសារ​តែ​ក្នុង​គ្រឿងសម្អាង ពិសេស​ម្សៅ ឬ​ឡេ​លាយ តែ​មាន​ដាក់​សារធាតុ​ស្តេ​រ៉​យ​ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក​សរ​ស្អាត​ក្នុង​ពេល​ឆាប់រហ័ស ។

ពេល​ដែល​ឈប់​ប្រើ ឬ​ប្រែ​យូរ​ទៅ​ស្បែក​មុខ ឬ​ដងខ្លួន​ក៏​មាន​បញ្ហា​ដូច​ជា ឡើង​មុន​ច្រើន ជាំមុខ​ឡើង​សរសៃ​ក្រហម រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជាដើម ។ ចំពោះ​ដងខ្លួន​ដៃជើង​ដែល​មាន​ផ្ទៃ​ធំ​វិញ​អាច​ទៅ​ជា​បែក​សង្វារ ។ ប​ច្ចុ​ប​ន្ប​ន្ន​នេះ​ស្ត្រី​ភាគច្រើន​កំពុង​តែ​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ផ្លូវចិត្ត​ដោយសារ​ការ​ប្រើប្រាស់​ផលិតផល​មិន​ត្រឹមត្រូវ គ្មាន​ស្តង់ដា​នឹង​មាន​សារជាតិ​ស្តេ​រ៉​យ​ខ្លាំង​ធ្វើ​អោយ​ប៉ះពាល់​ស្បែក បណ្តា​អោយ​ស្បែក​ស្តើង​ទ្បើ​ង​ក្រហម ពិសេស​ការ​បែក​សង្វារ​នៅ​លើ​រាង​កាយ​ស្ទើរតែ​គ្រប់​តំបន់ ពិសេស​ដោយសារ​កត្តា​សង្គម តែងតែ​ផ្តល់​តម្លៃ​ទៅ​អោយ​មនុស្ស​ដែល​មាន​ស្បែក​សរ ភ្លឺ​ថ្លា​ជា​ស្បែក​ដ៏​ស្រស់​ស្អាត​ទើប​បានជា​បងប្អូន​នារី​មួយ​ចំនួន​តែង​ប្រាថ្នា​នូវ​ភាព​ស្រស់​ស្អាត និង​កាត​កោតសរសើរ​ពី​អ្នក​ជុំវិញ​ខ្លួន​ទើប​សុខចិត្ត​ចំណាយ​លុយ​ជា​ច្រើន​ក្នុង​ការ​ទិញ​ផលិតផល​ធ្វើ​អោយ​ស្បែក​សរ​ដូច​ជា ថ្នាំលេប ការ​ព្យួ​សេរ៉ូម​ធ្វើ​អោយ​ស្បែក​សរ​អ្វី​ដែល​ពេញ​និយម​បំផុត​នោះ គឺ​ការ​ប្រើប្រាស់​ទ្បេ​លាយ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​គ្មាន​ស្តង់ដា ដែល​អាច​ទៅ​បំផ្លាញ​ស្បែក​នឹង​បង្ក​ជា​ជម្ងឺមហារីក ។

តាម​រយៈ​គេហទំព័រ Facebook មួយ​បាន​បង្ហោះ​សារ​ថា​: «​គាត់​ផ្ញើ​រូប​ជើង​គាត់​អោយ​មើល​បងប្អូន​មើល​ជា​គំរូ នេះ​មិនមែន​បែក​សង្វារ​ធាត់ ស្គម​ទេ គឺ​លាប​ឡេ​ហើយ​ឃ្លុំ​ត្រឹមតែ​៥​កំប៉ុង​ទេ គាត់​សួរ​ខ្ញុំ​ថា មាន​ឡេ​លាប​បំបាត់​វា​អត់ គាត់​លាប​ឡេ​គេ​បែក​ចឹ​ង មាន​លាប​បាន​តែ​មិន​អាច​ដូច​ដើម​ទេ អាយុ​ទើប​២១​ឆ្នាំទៅ​ថ្ងៃ​មុខ​គិត​ម៉េច​បើ​ជួប​ចឹ​ង? ពេល​ទិញ​លួច​ម៉ែ​ទិញ​ដល់​ពេល​ជួប​ចឹ​ង​ស្លៀកខោ​ជើងវែង​រាង​ថ្ងៃ ខ្លាច​ម៉ែ​ដឹង​, បាន​ត្រឹម​អាណិត​ទេ ចឹ​ង​បាន​ថា លាប​អី​ត្រូវ​លាប​នឹង​ទៅ​កុំ​ដោះ​ដូរ​ច្រើន​ពេក ពេល​លាប​សរ​គេ​ដណ្ដើម​គ្នា​ថា លាប​របស់​គេ ពេល​ជួប​ចឹ​ង គេ​ថា មិនដឹង​លាប​របស់​នាក់​ខ្លះ​ផង​មក​ចោទ​គេ គេ​មិន​ទទួលខុសត្រូវ​ទេ​លក់ដូរ​ជួយ​គិតដល់​ថៃ្ង​មុខ​ផង កុំ​យក​តែ​លុយ​គេ មេត្តា​កុំ​សើចចំអក់​គេ លេងសើច​នឹង​សេចក្តី​ទុក្ខ​គេ​» ។

ដូច្នេះ​សូម​បងប្អូន​មិត្ត​នារី​ទាំង​ទ្បា​យ​មុន​នឹង​សម្រេច​ប្រើប្រាស់​ផលិតផល​អ្វីមួយ សូម​សិក្សា​អោយ​បាន​ច្បាស់លាស់​កុំអោយ​ជួប​នូវ​វិប្បដិសារី​នៅ​ថ្ងៃក្រោយ កុំ​ដោយសារ​តែ​ការ​ល្បី​តាម​គ្នា​ឬ​ការ​ផ្សព្វផ្សាយ​ហួស​ពី​ការ​ពិត​ធ្វើ​អោយ​បងប្អូន​ខាត​ទាំង​ថវិកា​បាត់បង់​ទាំង​សម្រស់​នឹង​ប៉ះពាល់​សុខភាព​ភាព​ស្រស់​ស្អាត​មិន​ចាំបាច់​តែ​ស្បែក​សរ​តែ​មួយ​មុខ​នោះ​ទេ ពណ៌​សម្បុរ​បែប​ណា​ក៏​អាច​ស្រស់​ស្អាត​បាន រួម​ផ្សំ​ទាំង​ការ​ថែទាំ​សុខភាព​ផ្លូវ​កាយ​នឹង​ផ្លូវចិត្ត​អោយ​បាន​ល្អ​នោះ​ទើប​ជា​ភាព​ស្រស់​ស្អាត​ពិតប្រាកដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ