អនិច្ចា! ទារិកាកម្សត់ម្នាក់ ត្រូវគេយកប្លុ.ងចោលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង
- បន្ទាយមានជ័យ
ទារិកាដ៏កម្សត់ម្នាក់ ត្រូវបានគេប្រទះឃើញប្លុ.ងចោលនៅជាប់ដងផ្លូវលំមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ទារិកាដ៏កម្សត់ម្នាក់ ត្រូវបានគេប្រទះឃើញប្លុ.ងចោលនៅជាប់ដងផ្លូវលំមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង
ខេត្តបន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទារិកាដ៏កម្សត់ម្នាក់ ត្រូវបានគេប្រទះឃើញប្លុ.ងចោលនៅជាប់ដងផ្លូវលំមួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាទៀបភ្លឺឈានចូលព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ។
សេចក្តីរាយការណ៍បានឱ្យដឹងថា រហូតមកដល់ពេលនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេថា តើនរណាជាម្តាយរបស់ទារិកាដ៏កម្សត់ខាងលើនេះ? ហើយចំពោះការប្រទះឃើញនេះដែរ គឺខណៈពេលស្ត្រីវ័យចំណាស់ម្នាក់មានឈ្មោះ អេង សុខុម អាយុ៧០ឆ្នាំ ជាអ្នកលក់បបរគ្រឿង នៅពេលក្រោករៀបចំបបរលក់ ក៏ស្រាប់តែប្រទះឃើញទារិកាដ៏កម្សត់តែម្ដង។
ជួបផ្ទាល់ជាមួយស្ត្រីវ័យចំណាស់ដែលបានឃើញហេតុការណ៍មុនគេ ដោយគាត់ប្រាប់ឱ្យដឹងថា «ដំបូងឡើយគាត់ស្មានថា ជាកូនក្រមុំកៅស៊ូ ឬតុក្កតាប៉ុណ្ណោះ លុះពេលកូនប្រុសរបស់គាត់ឈ្មោះ អ៊ុច ណារ៉េត អាយុជាង២០ឆ្នាំ បណ្តើរម៉ូតូចេញពីផ្ទះ ហើយក៏បើកភ្លើងម៉ូតូ ក៏ស្រាប់តែឃើញថា នោះជាទារិកាដែលត្រូវគេយកមកប្លុ.ងចោលសោះ»។
ស្ត្រីរូបនេះលើកឡើងថា «ទារិការូបនេះ ទំនងជាគេយកមកបោះចោល ព្រោះថា គេមិនបានដាក់ត្រឹមត្រូវឡើយ ដោយទារិកា និងសុកនៅឆ្ងាយពីគ្នាប្រហែលជាង១ចង្អាម»។ ស្ត្រីរូបនេះបញ្ជាក់ថា «ការប្រទះឃើញដំបូង ទារិកានេះគឺដេកផ្កាប់មុខ លុះពេលគាត់ឡើងផ្ងារមើល ជាអកុសលទារិការូបនេះបានស្លា.ប់បាត់ទៅហើយ»។
ក្រោយពេលមានសេចក្តីរាយការណ៍ពីព័ត៌មានខាងលើនេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាកម្លាំងជំនាញនៃប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ រួមជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨៩១ ប៉ុស្តិ៍អូរជ្រៅ និងប៉ុស្តិ៍ក្បាលស្ពាន, អាជ្ញាធរភូមិ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ។យ៉ាងណាក៏ដោយ ទារិកាដ៏កម្សត់ខាងលើរូបនេះ បានស្លា.ប់បា.ត់ប.ង់ជីវិ.តបាត់ទៅហើយ។
បើតាមអ្នកស្រុកខ្លះ ក៏បានលើកឡើងដែរថា «ម្តាយទារិការូបនេះ អាចជាអ្នកខ្វះខាត ទើបក្រោយពេលកើតកូនរួច ក៏យកកូនមកប្លុ.ងចោលបែបនេះ»។ ខណៈអ្នកខ្លះទៀតថា «ទារិការូបនេះ អាចនៅមានជីវិតមុនពេលយកទៅប្លុ.ងចោល ព្រោះថា បើក្រោយកើតហើយស្លា.ប់ប្រហែលជាស្ត្រីជាម្តាយមិនយកទៅប្លុ.ងចោលតាមដងផ្លូវឲ្យគេឯងឃើញនោះឡើយ»៕
ចែករំលែកព័តមាននេះ