ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម ៖ ចាប់ពីឆ្នាំ២០២៣ មកដល់បច្ចុប្បន្នសត្វផ្សោតកើតថ្មី៥ និងងា.ប់៣ក្បាលហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ចាប់ពី​ដើម ឆ្នាំ​២០២៣ មក​ទល់​បច្ចុប្បន្ន​សត្វ​ផ្សោត​កើត​ថ្មី​មាន​ចំនួន​៥​ក្បាល និង​មាន​ស្លា​.​ប់​៣​ក្បាល​នាំ​ឱ្យ​ចំនួន​សត្វ​ផ្សោត​សរុប​មាន​ចំនួន​៩២​ក្បាល ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ចាប់ពី​ដើម ឆ្នាំ​២០២៣ មក​ទល់​បច្ចុប្បន្ន​សត្វ​ផ្សោត​កើត​ថ្មី​មាន​ចំនួន​៥​ក្បាល និង​មាន​ស្លា​.​ប់​៣​ក្បាល​នាំ​ឱ្យ​ចំនួន​សត្វ​ផ្សោត​សរុប​មាន​ចំនួន​៩២​ក្បាល ។

ការ​បញ្ជាក់​របស់​ក្រសួងកសិកម្ម បន្ទាប់​ពី​មាន​សត្វ​កូន​ផ្សោត​មួយ​ក្បាល​បាន​ជាប់​មង អ្នកនេសាទ​បណ្តាល​ឲ្យ​ងា​.​ប់ ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម នៅ​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០២៣​បាន​លើក​ឡើង​ថា រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ជូនដំណឹង​ដល់​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា នា​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក មានកូន​ផ្សោត​ញី​១​ក្បាល ប្រវែង​១,០១​ម៉ែត្រ ទម្ងន់​១៤,៤​គីឡូក្រាម អាយុប្រមាណ​២​ខែ​បាន​ងា​.​ប់​ដោយ​ជាប់​មង នៅ​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា គិត​ត្រឹម​ឆ្នាំ​២០២២ សត្វ​ផ្សោត​មាន​ចំនួន​៩០​ក្បាល រស់នៅ​ក្នុង​ទន្លេមេគង្គ​ខេត្តក្រចេះ និង​ស្ទឹង​ត្រែង​នៃ​តំបន់​គ្រប់គ្រង និង​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ​ដែល​មាន​ប្រវែង​១៨០​គីឡូម៉ែត្រ ។ ក្រសួង​បញ្ជាក់​ថា​៖«​ចាប់ពី​ដើមឆ្នាំ​២០២៣ មក​ទល់​បច្ចុប្បន្ន សត្វ​ផ្សោត​កើត​ថ្មី​មាន​ចំនួន​៥​ក្បាល និង​មាន​ស្លា​.​ប់​៣​ក្បាល ​នាំ​ឱ្យ​ចំនួន​សត្វ​ផ្សោត​សរុប​មាន​ចំនួន​៩២​ក្បាល​» ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួងកសិកម្ម​បាន​លើក​ឡើង​ថា នៅ​រដូវ​ទឹក​ដំឡើង​សត្វ​ផ្សោត​តែងតែ​បន្លាស់​ទី​ចេញពី​ររ​ន្ល​ង់ ដើម្បី​តាម​ហ្វូង​ត្រី​ដែល​ជា​ចំណី ។ តាម​ការ​ស្រាវជ្រាវ​លក្ខណៈ​ជីវសាស្ត្រ​កូន​ផ្សោត​រស់នៅ​ជាមួយ​បេ និង​បៅដោះ​រយៈពេល​ប្រមាណ​១​ឆ្នាំ ។ ហេតុ​ដូច្នេះ កូន​ផ្សោត​ដែល​ប្រទះ​ឃើញ​ស្លា​.​ប់​នេះ​ទំនងជា​បាន​ផ្លាស់​ទី​តាម​មេ​របស់​វា ឬ​ជាមួយ​ផ្សោត​ផ្សេង​ទៀត​ពី​ទន្លេមេគង្គ​លើ​ក្នុងភូមិ​សាស្ត្រ ខេត្តក្រចេះ និង​ស្ទឹង​ត្រែង មក​ដល់​ខេត្តកណ្តាល ហើយ​ត្រូវ​ជាប់​មង​ស្លា​.​ប់ ។

ជាមួយ​គ្នា​នោះ​ដែរ រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​អ្នកនេសាទ នៅ​តាម​ដង​ទន្លេ​មេត្តា​ជួយ​ឃ្លាំមើល និង​ចូលរួម​ថែ រក្សា​ការពារ​សត្វ​ផ្សោត ដែល​ជា​រតនៈសម្បត្តិ​ធម្មជាតិ​មានជីវិត​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា និង​ពិភពលោក ។ ក្នុង​ករណី​ដែល​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នកនេសាទ​តាម​ដង​ទន្លេ ប្រទះ​ឃើញ​វត្តមាន​សត្វ​ផ្សោត សូម​ផ្ដល់​ព័ត៌មាន​ដល់​សមត្ថកិច្ច ហើយ​ប្រសិនបើ​មាន​សត្វ​ផ្សោត​ជាប់​មង ត្រូវ​ជួយ​អន្តរាគមន៍​ដោះ​លែង​ជា​បន្ទាន់ និង​ផ្តល់​ព័ត៌មាន​ដល់​មន្ត្រី ជំនាញ​ជលផល​ដែល​នៅ​ជិត ឬ​តាម​ទូរស័ព្ទ ០១៧ ៨១៨៣៨២, ០៩៩ ៧៩១៩១៩ និង​០១២ ៨៩៧៩៤៣៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ