សមត្ថកិច្ចចុះឃាត់ខ្លួនបុរសម្នាក់តាមដីកា២ច្បាប់ រួមទាំងដកហូតវត្ថុតាងជាច្រើន
- មណ្ឌលគិរី
កម្លាំងស្នងការនគរបាលខេត្ត បានចុះអនុវត្តន៍ដីកាចំនួន២ច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់
កម្លាំងស្នងការនគរបាលខេត្ត បានចុះអនុវត្តន៍ដីកាចំនួន២ច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់
ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងស្នងការនគរបាលខេត្ត បានចុះអនុវត្តន៍ដីកាចំនួន២ច្បាប់ កាលពីវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់។
សេចក្តីរាយការណ៍បានឲ្យដឹងបន្តថា ដីកាទីមួយ បង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលេខ១៦ដ.ច.ន/២៣ ចុះថ្ងៃទ១០ ខែមីនា ឆ្នាំ២០២៣ ចេញដោយលោក ថាន់ ឡេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តមណ្ឌលគិរី។ ចំណែកដីកាទីពីរ បង្គាប់ឱ្យចាប់ខ្លួន លេខ៣០/២២ “គ” ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ចេញដោយលោកស្រី ចាន់ សុភារ៉ា ចៅក្រមនៃសាលាដំបូងខេត្តមណ្ឌលគិរី។
សេចក្តីរាយការណ៍បន្តទៀតថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ អ៊ឹម ព្រិច ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ហើយត្រូវចោទប្រកាន់ពីបទ «ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.ន» ដែលប្រព្រឹត្តនៅភូមិចំការតែ និងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការខាងលើនេះ ជនត្រូវចោទឈ្មោះអ៊ឹម ព្រិច បានធ្វើការតបតជាមួយសមត្ថកិច្ច ក្រោយមកកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនឈ្មោះអ៊ឹម ព្រិច និងបានធ្វើការត្រួតពិនិត្យរកឃើញ និងដកហូតវត្ថុតាង រួមមាន ៖ ១- សារធាតុសង្ស័យជាសារធាតុញៀ.ន មានសណ្ឋានជាក្រាម ពណ៌ស.ថ្លា ចំនួន០៦កញ្ចប់តូច (ក្នុងកញ្ចប់បារី), ២- អាវុ.ធកែច្នៃបា.ញ់គ្រា.ប់បាដាង ចំនួន០១ដើម, ៣- ជំពាមចំនួន០១ដើម, ៤- ដាវ ចំនួន០១ដើម, ៥-កាំបិ.តចំនួន០៣ដើម (ក្នុងនោះកាំបិ.តផ្គាក់ ០២ដើម និងកាំបិ.តស្នៀត ០១ដើម), ៦.កូនពូថៅ ចំនួន០១ដើម, ៧* ទូរស័ព្ទ ០១គ្រឿង (ម៉ាក Oppo ពណ៌ក្រហម) និង៨- ឧបករណ៍ថ្នាំញៀ.នមួយចំនួនទៀត។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ កម្លាំងការិយាល័យ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង កំពុងតែកសាងសំណុំរឿងចាត់ការតាមនីតិវិធីនៃច្បាប់ហើយ៕
ចែករំលែកព័តមាននេះ