ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ជួប​គ្រោះ​ នៅ​ទឹកដី​កាស៊ីណូ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ជនជាតិ​ម្នាក់​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ​មួយ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹក​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ជនជាតិ​ម្នាក់​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ​មួយ​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹក​តាម​រថយន្ត​បញ្ជូន​ទៅ​កាន់​គ្លិ​នី​គ​ឯកជន​ និ​ង​មន្ទីរពេទ្យ​រដ្ឋ​ ក្រោយ​រង​របួសធ្ងន់​ តាម​ប្រភព​ថា​ ធ្លាក់​ពីលើ​អគារ​កាស៊ីណូ​ ប៉ុន្តែ​មិន​ទាន់​ដឹង​មូលហេតុ​ ។ ​ករណី​ខាងលើ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រហែល​១០​យប់​ថ្ងៃ​ទី​២៧​ មិថុនា​ ឆ្នាំ​២០២៣​ លើ​ទឹកដី​កាស៊ីណូ​ហ្គោ​ល​ដឹ​ន ​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​អូរ​ជ្រៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ​ខេត្ត​បន្ទាយមានជ័យ ។​

​តាម​ប្រភពព័ត៌មាន​ថា ជន​រង​គ្រោះ​មាន​​​អាយុ​២៤​ឆ្នាំ​ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ រង​របួស​ក្បាល​នឹង​ដៃ​ខាងស្តាំ​ធ្ងន់ធ្ងរ ​។ ​ប្រភព​បន្ត​ថា ​ដំបូង​ខាង​ក្រុមហ៊ុន​កាស៊ីណូ​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​គ្លី​និ​គ​ឈ្នួល​ក្នុងភូមិ​កើតហេតុ​នៅ​ម៉ោងជាង​១០ ​លុះ​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​ឃើញ​សភាព​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​មិន​ហ៊ាន​ទទួល​មើល​ ក៏​​ណែនាំ​ឲ្យ​ដឹក​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​។​

តាម​ប្រភព​ពី​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ ជន​រង​គ្រោះ​នឹង​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូ​រី​នៅ​រសៀល​ថ្ងៃ​ទី​២៨​នេះ​ព្រោះ​សភាព​ធ្ងន់ធ្ងរ​។​សាកសួរ​ករណី​ខាងលើ​លោក​សុខ​កុសល់​ដែល​ប្រភព​ថា​ជា​ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ខាងលើ​បាន​ធ្វើកា​បដិសេធន៍​សុំ​មិន​ធ្វើកា​បកស្រាយ​បន្ទាប់​មក​ក៍​ផ្តាច់​ទូរស័ព្ទ​តែ​ម្តង​។

​ជុំ​វិញ​ករណី​នេះ​ លោក​វរៈសេនីយ៍ឯក​សៅ​សា​រឿ​ន​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​បណ្តាញ​សង្គម​វ៉ស​អាប់​ថា​លោក​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាក​នេះ​ដែរ​ដឹង​ត្រឹម​ថា​ធ្លាក់​ពីលើ​អគារ​ហើយ​កំពុង​ឲ្យ​កម្លាំង​ជំនាញ​ចុះ​ជួប​ជន​រង​គ្រោះ​ដើម្បី​សួរនាំ​រក​មូលហេតុ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ