ម៉ូតូទំនើបៗជិត១០គ្រឿងប្រុងលួចឆ្លងដែន ត្រូវបែកការណ៍
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូទំនើបៗយ៉ាងតិច៦គ្រឿង ត្រូវបានកម្លាំងយោធាថៃនឹងកម្ពុជារួមគ្នា
ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូទំនើបៗយ៉ាងតិច៦គ្រឿង ត្រូវបានកម្លាំងយោធាថៃនឹងកម្ពុជារួមគ្នា
ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូទំនើបៗយ៉ាងតិច៦គ្រឿង ត្រូវបានកម្លាំងយោធាថៃនឹងកម្ពុជារួមគ្នាបង្ក្រាបបាន ខណៈប្រុងលួចឆ្លងដែនពីថៃមកកម្ពុជា ។
ករណីខាងលើបានកើតឡើងកាលពីវេលាម៉ោង៣ឈានចូលព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣ លើទឹកដីថៃជិតតំបន់សក្នុងភូមិអាងសិលា ឃុំណូនម៉ាក់មុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ស្ថិតក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រកាសែតថៃមួយ ។
តាមគេហទំព័រនោះបានចុះផ្សាយថា មុនកើតហេតុ សមត្ថកិច្ចថៃបានទទួលព័ត៍មានពីបណ្តាញរាយការណ៍ថាមានមនុស្សមួយក្រុមមិនស្គាល់សញ្ជាតិគួរឲ្យសង្ស័យ លុះកម្លាំងចម្រុះជួរមុខថៃចុះដល់កន្លែងកើតហេតុ ក៏ប្រទះឃើញម៉ូតូចំនួន៦គ្រឿងទុកចោល ខណៈក្រុមជនសង្ស័យរត់ចូលដីខ្មែរបាត់។ បន្ទាប់មក ក្រុមយោធាថៃបានទាក់ទងសហការណ៍ជាមួយយោធាកម្ពុជាកងល្បាតទី៣នៃកងការពារព្រំដែនលេខ៥០៣ដើម្បីធ្វើការរួមគ្នា។
ម៉ូតូទាំងនោះ ក្រោយបង្ក្រាបបាន សមត្ថកិច្ចថៃបាននាំយកទៅរក្សាទុកដើម្បីចាត់ការបន្ត។
តាមប្រភពពីយោធាជួរមុខប្រាប់ថា ករណីថៃបង្ក្រាបម៉ូតូប្រុងលួចឆ្លងដែននេះគឺនៅក្នុងដីថៃជិតតំបន់ស ហើយថាមិនទាន់ឆ្លងចូលដីខ្មែរនោះទេ ។
គួរបញ្ជាក់ថា ករណីបង្ក្រាបកាr ប្រុងលួចនាំម៉ូតូឆ្លងដែនរបស់យោធាថៃកន្លងទៅថ្មីៗក៍កើតមានដែរក្នុងស្រុកមួយនៃខេត្តស្រះកែវឈមទឹកដីកម្ពុជា ស្ថិតក្នុងស្រុកម៉ាឡៃ ដោយភាគីថៃបង្ក្រាបបានម៉ូតូចម្រុះជិត៤០គ្រឿង ៕
ចែករំលែកព័តមាននេះ