ចាប់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងខេត្ត ក្រោយយកម៉ូតូជនរងគ្រោះបម្រុងទៅបញ្ចាំពិត
- បន្ទាយមានជ័យ
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ
ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្តហើយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ខឹម សុខា ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ សុខា បញ្ញា បច្ចុប្បន្នរស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិ.ង្សាកាលពីវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចស្រះត្រជាក់ចិត្ត ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលបង្កឡើងដោយជនសង្ស័យម្នាក់មានឈ្មោះ វ៉ា ពេញអាន ភេទប្រុស អាយុ២៨ឆ្នាំ បានធ្វើសកម្មភាពសុំម៉ូតូជនរងគ្រោះឈ្មោះ សុខា បញ្ញាជិះជាមួយ លុះពេលជិះមកដល់កន្លែងស្ងាត់ ជនសង្ស័យរូបនេះក៏ប្រើហិ.ង្សាវា.យទៅលើជនរងគ្រោះចំនួន២ដៃចំផ្ទៃមុខ ហើយធ្វើសកម្មភាពយកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ប.មានជ័យ 1X-8310 ជិះគេចខ្លួនបាត់ស្រមោលតែម្តង។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រាយពីទទួលបានពាក្យបណ្ដឹងពីឪពុកជនរងគ្រោះ លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង១០និង០០នាទីថ្ងៃខែឆ្នាំដដែល ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វ៉ា ពេញអាន និងដកហូតម៉ូតូដែលជនសង្ស័យវា.យយកពីជនរងគ្រោះនៅចំណុចកាស៊ីណូ «សែនផាលែស» ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថិច្ច ជនសង្ស័យឈ្មោះ វ៉ា ពេញអាន បានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពវា.យទៅលើជនរងគ្រោះ រួចយកម៉ូតូជិះរត់គេចខ្លួនបម្រុងយកទៅលក់ ឬបញ្ចាំពិតប្រាកដមែន ដោយសារតែខ្លួនគ្មានលុយសម្រាប់ចាយវាយ»។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក៏បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ចំណែកវត្ថុតាងម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕
ចែករំលែកព័តមាននេះ