ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ឪពុក​ម្តាយ​នាំ​កូន​ៗ​ទៅ​អង្គុយ​លេង​ក្បែរ​មាត់ទឹក លុះ​ភ្លេចខ្លួន កូន​ទាំង​២​នាក់​ជួប​គួរ​ឱ្យ​សង្វេគ

1 ឆ្នាំ មុន
  • ប៉ៃលិន

ក្មេង​ប្រុស​ស្រី​តូច​ៗ​ចំនួន​២​នាក់​បាន​លង់ទឹក​ស្ទឹង​ប​រយ៉ា​ខា ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម ខណៈ​ឪពុក​ម្តាយ​នាំ​យក​ពួក​គេ​ទៅ​អង្គុយ​លេង​នៅ​ខ្យុ​ស​ក្បែរ​មាត់ទឹក​ស្ទឹង លុះ​ពេល​ភ្លេចខ្លួន​បណ្តោយ​ឱ្យ​ក្មេង​ៗ​ដើរ​លេង ក៏​ស្រាប់តែ​

ខេត្ត​ប៉ៃលិន ៖ ក្មេង​ប្រុស​ស្រី​តូច​ៗ​ចំនួន​២​នាក់​បាន​លង់ទឹក​ស្ទឹង​ប​រយ៉ា​ខា ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម ខណៈ​ឪពុក​ម្តាយ​នាំ​យក​ពួក​គេ​ទៅ​អង្គុយ​លេង​នៅ​ខ្យុ​ស​ក្បែរ​មាត់ទឹក​ស្ទឹង លុះ​ពេល​ភ្លេចខ្លួន​បណ្តោយ​ឱ្យ​ក្មេង​ៗ​ដើរ​លេង ក៏​ស្រាប់តែ​រអិល​ជើង​ដួល​ចូល​ទឹក​លង់​ស្លា​.​ប់​ទាំង​ពីរ​នាក់​គួរ​ឱ្យ​សង្វេគ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្នុង​ស្ទឹង​ប​រយ៉ា​ខា ក្រោយ​ខ្យុ​សវត្ត​បរ​ហ៊ុយ ស្ថិត​ក្នុង​ភូមិប​ហ៊ុយ​ជើង សង្កាត់​ប​យ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​ពី​នគរបាល បានឱ្យ​ដឹង​ង​ថា ក្មេង​រង​គ្រោះ​ទី​១- ឈ្មោះ ឆេ​ង ស្រី​ម៉ី ភេទ​ស្រី អាយុ​០៧​ឆ្នាំ និង​ទី​២- ឈ្មោះ ឆេ​ង លី​ម៉េ​ង ភេទ​ប្រុស អាយុ​០៥​ឆ្នាំ ទាំង​២​នាក់​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ទីលំនៅ​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

បើ​តាម​ការ​រៀបរាប់​ពី​ឪពុក​ឈ្មោះ ខែ​ម លេង អាយុ​៣០​ឆ្នាំ ជា​កសិករ និង​ម្តាយ​ឈ្មោះ ចៅ សំ អាយុ​៣៩​ឆ្នាំ មុខរបរ​មេផ្ទះ បាន​រៀបរាប់​ទាំង​មាន​សេចក្តី​សោកស្តាយ និង​វិបដិសារី​ថា មុន​ពេល​កើតហេតុ ពួក​គាត់​ធ្វើ​ដំណើរ​រ​ចេញពីផ្ទះ​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ ដោយ​នាំ​កូន​ទាំង​២​នាក់ និង​សាច់ញាតិ​បងប្អូន​ទៅ​លេង​នៅ​ខាងក្រោយ​ខ្យុ​សវត្ត​បរ​ហ៊ុយ​។

ប្រភព​ដដែល​បន្ត​ថា ពេល​ទៅ​ដល់ទី​នោះ ក៏​នាំ​គ្នា​អង្គុយ​លេង​នៅ​លើ​ខ្យុ​ស ហើយ​ញ៉ាំ​អាហារ​ជួបជុំ​បងប្អូន​រហូត​ភ្លេចខ្លួន​។ លុះ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល ខណៈ​រៀបចំ​បម្រុង​ចេញ​ទៅ​ផ្ទះ​វិញ បែរជា​បាត់​កូន​ទាំង​២​នាក់​ខាងលើ ដោយ​គិត​ថា កូន​ៗ​របស់​ពួក​គេ​ទៅ​ទិញ​នំ​ញ៉ាំ ហើយ​ក៏​ដើរ​ស្វែងរក​តាម​កន្លែង​លក់​នំ តែ​មិនឃើញ​នោះ ទើប​ចាប់ផ្តើម​ភ័យ​បារម្ភ ក៏​ដើរ​ស្វែងរក​បន្ត​នៅ​តាម​ដងស្ទឹង​ប​រយ៉ា​ខា​។ មួយសន្ទុះ​ក្រោយមក ក៏​ប្រទះ​ឃើញ​កូន​ៗ​របស់​គាត់​លង់ទឹក​ស្ទឹង ដែល​គេ​ទប់​ថ្ម​សម្រាប់​ទុក​មុជ​លេង មាន​ទទឹង​ប្រវែង​១៥​ម៉ែត្រ បណ្ដោយ​៣០​ម៉ែត្រ និង​ជម្រៅ​០១​ម៉ែត្រ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃើញ​កូន​លង់ទឹក ក៏​ប្រញាប់​ស្រង់​ឡើងគោក រួច​ដឹក​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ប៉ុន្តែ​អ្វី​ៗ​ហួសពេល​បាត់​ទៅ​ហើយ ខណៈ​ទៅ​ដល់​មន្ទីរពេទ្យ លោកគ្រូ​ពេទ្យ​ប្រាប់​ថា កូន​ៗ​របស់​គាត់​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

ប្រភព​ពី​ប្រជាពលរដ្ឋ ក៏​បានឱ្យ​ដឹង​ដែរ​ថា នេះ​ជា​ការ​ធ្វេសប្រហែស​របស់​ឪពុក​ម្តាយ នៅ​ពេល​នាំ​គ្នា​ទៅ​លេង​ក្បែរ​ៗ​មាត់ទឹក គឺ​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​បំផុត ព្រោះថា ក្មេង​តូច​ៗ​ចូល​ចិត្ត​ទឹក លុះ​ពេល​ចុះ​ទៅ​លេង ហើយ​អត់​ចេះ​ហែល​ទៀត ក៏​បណ្តាល​ឱ្យ​លង់ទឹក​ស្លា​.​ប់​គួរ​ឱ្យ​អាណោចអាធ័ម​តែ​ម្តង​។

ក្រោយ​ពេល​ពិនិត្យ​រួច ស​.​ព​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​បងប្អូន​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជំនាញ នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន កម្លាំង​ជំនាញ​កោសល្យវិច័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប្រគល់​ស​.​ព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ