ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ផ្ដាំ​ទៅ​អ៊ុយក្រែន​ថា​ “មក​ពី​ចង់​ធ្វើ​ឃា.ត​លោក​ពូទីន​ហ្នឹង​ហើយ​បាន​ជា​រុស្ស៊ី​វា.យ​ប្រហា.រ​ឥត​បន្ធូរ​ដៃ”

1 ឆ្នាំ មុន

វិមាន​ក្រឹម​ឡាំង​​និយាយ​សក​សម្ដី​ត្រឡប់​​​ទៅ​វិញ​ បន្ទាប់​ពី​មន្ត្រី​កំពូល​ចារកម្ម​អ៊ុយក្រែន​ម្នាក់​ប្រើ​ពាក្យ​សម្ដី​ហាក់​ដូច​ជា​ជ្រុល​បន្តិច​ដែរ​ រហូត​ដល់​ទៅ​ប្រមាថ​ជីវិត​លោក​ពូទីន។ មន្ត្រី​ចារកម្ម​អ៊ុយក្រែន​​​ព្រមាន​ថា​លោក​ពូទីន​ស្ថិត​នៅ​ក្នុង​កំពូល​តារាង​នៃ​បញ្ជី​ខ្មៅ​​​ដែល​ត្រូវ​កម្ទេច​ចោល​។ ​​ក្រឹម​ឡាំង​សូម​ផ្ដាំ​ត្រឡប់​ទៅ​វិញ​ថា​ ​«កង​សន្តិសុខ​ជាតិ​រុស្ស៊ី​គេ​ចេះ​ធ្វើ​ការ​របស់​គេ​ហើយ​»​។ សូម​រម្លឹក​ថា​អនុ​ប្រធាន​អង្គ​ភាព​ចារកម្ម​យោធា​របស់​អ៊ុយក្រែន​ ​​លោក​វ៉ាឌីម ស្គីប៊ីតស្គី​ (Vadym…

វិមាន​ក្រឹម​ឡាំង​​និយាយ​សក​សម្ដី​ត្រឡប់​​​ទៅ​វិញ​ បន្ទាប់​ពី​មន្ត្រី​កំពូល​ចារកម្ម​អ៊ុយក្រែន​ម្នាក់​ប្រើ​ពាក្យ​សម្ដី​ហាក់​ដូច​ជា​ជ្រុល​បន្តិច​ដែរ​ រហូត​ដល់​ទៅ​ប្រមាថ​ជីវិត​លោក​ពូទីន។ មន្ត្រី​ចារកម្ម​អ៊ុយក្រែន​​​ព្រមាន​ថា​លោក​ពូទីន​ស្ថិត​នៅ​ក្នុង​កំពូល​តារាង​នៃ​បញ្ជី​ខ្មៅ​​​ដែល​ត្រូវ​កម្ទេច​ចោល​។ ​​ក្រឹម​ឡាំង​សូម​ផ្ដាំ​ត្រឡប់​ទៅ​វិញ​ថា​ ​«កង​សន្តិសុខ​ជាតិ​រុស្ស៊ី​គេ​ចេះ​ធ្វើ​ការ​របស់​គេ​ហើយ​»​។

វិមាន​ក្រឹម​ឡាំង

សូម​រម្លឹក​ថា​អនុ​ប្រធាន​អង្គ​ភាព​ចារកម្ម​យោធា​របស់​អ៊ុយក្រែន​ ​​លោក​វ៉ាឌីម ស្គីប៊ីតស្គី​ (Vadym Skikbitsky) ​​ប្រាប់​កាសែត​អាល្លឺម៉ង់​​ថា​ «​​អ៊ុយក្រែន​ពិត​ជា​បាន​​ដាក់​ផែន​ការ​ធ្វើ​ឃាត​លោក​ពូទីនមែន​​»​ ពីព្រោះ​លោក​​​ជា​អ្នក​ដុត​បញ្ឆេះ​សង្គ្រាម​។ មន្ត្រី​ចារកម្ម​រូប​នេះ​ថ្លែង​ថា​លោក​ពូទីន​ខ្លួន​ឯង​ក៏​​បាន​ដឹង​​ដែរ​ថា​ឈ្មោះ​របស់​គាត់​​​ស្ថិត​នៅ​លើ​កំពូល​តារាង​នៃ​បញ្ជី​ធ្វើ​ឃាត​។​

មេ​ចារកម្ម​អ៊ុយក្រែន​ លោក​​វ៉ាឌីម ស្គីប៊ីតស្គី​ (Vadym Skikbitsky)

​​លោក​ពូទីន​​​​ដឹង​​ថា​យើង​កំពុង​​​ខិត​ទៅ​កៀក​នឹង​រូប​គាត់​កាន់​តែ​ខ្លាំង​​​។ ​គាត់​ក៏​ខ្លាច​ស្លាប់​ក្រោម​ស្នា​ដៃ​របស់​ជន​ជាតិ​រុស្ស៊ី​ខ្លួន​ឯង​ផង​ដែរ​​​។​ មន្ត្រី​ចារកម្ម​រូប​នេះ​ទទួល​ស្គាល់​ថា​លោក​ពូទីន​មិន​មែន​ងាយ​ស្រួលចាត់​ការ​​​​ ពី​ព្រោះ​គាត់​​សម្ងំ​លាក់​ខ្លួន​នៅ​​​កន្លែង​​​សុវត្ថិភាព​​ជា​និច្ច​​។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​, លោក​ពូទីន​ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​​​នៅ​ទី​សាធារណៈ​រាង​ញឹក​ញាប់​ជាង​មុន​។​

​​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង លោក​ប៉េស្កោហ្វ​ (Peskov) ​​​ថ្លែង​ថា​ «​កង​សន្តិសុខ​របស់​យើង​យល់​ច្បាស់​​អំពី​ការ​ងារ​របស់​​ខ្លួន​​​​»​​។ ​លោក​​​ក៏​ឆ្លៀត​ច្បិច​យក​ពាក្យ​សម្ដី​របស់​មេចារកម្ម​អ៊ុយក្រែន​មក​និយាយ​ត្បក​ទៅ​វិញ​ថា​ «​ការ​ផ្ដល់​សម្ភាស​ពី​គម្រោង​ធ្វើ​ឃាត​លោក​ពូទីន​​​ជា​សក្ខី​ភាព​បញ្ជាក់​​ថា​​ការ​ដែល​លោក​ពូទីន​​បញ្ជា​ឱ្យ​​កង​ទ័ព​រុស្ស៊ី​​វាយ​ប្រហារ​អ៊ុយក្រែន​​កាល​ពី​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២២ ជា​​ការ​សម្រេច​ចិត្ត​ត្រឹម​ត្រូវ​​។​

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌីមីទ្រី ប៉េស្កោហ្វ (Dmitri Peskov)

​​​​ត្រឹម​ត្រូវ​នៅ​ត្រង់​ថា​ពួក​គេ​ជា​ក្រុម​ភេរវកម្ម​ដែល​ចូល​ចិត្ត​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​»​។​​ ដូច្នេះ លោក​ចង់​មាន​ន័យ​ថា​ដើម្បី​កុំ​ឱ្យ​ពួក​គេ​វាយ​មក​លើ​យើង​​ទាន់​, យើង​ត្រូវ​តែ​ចាត់​ការ​ទៅ​លើ​ពួក​គេ​ជា​មុន​។​ លោក​ប៉េស្កោហ្វ​យល់​ថា​ការ​បញ្ជូន​​កង​ទ័ព​វាយ​​ប្រហារ​អ៊ុយក្រែន​ជាង​១​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​លើស​ពី​ការ​ត្រឹម​ត្រូវ និង​លើស​ពី​​ការ​ចាំ​បាច់ ​ដែល​ត្រូវ​តែ​ធ្វើ​ដោយ​ខាន​ពុំ​បាន​ទៅ​ទៀត​។

រុស្ស៊ី​​​ចាត់​ទុក​ថា​សំណុំ​រឿង​ប្រើ​ប្រាស់​យន្ត​ហោះ​​ដ្រូន​២​គ្រឿង​​​ចុច​បំផ្ទុះ​នៅ​លើ​​ដំបូល​វិមាន​ក្រឹម​ឡាំង​កាល​ពី​ដើម​ខែ​ឧសភា​នោះ គឺ​ជា​ស្នាដៃ​របស់​អ៊ុយក្រែន​ដើម្បី​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក​ពូទីន​។​ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​នេះ​ត្រូវ​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​បដិសេធ​។​ ទោះ​ជា​ខំ​ប្រកែក​យ៉ាង​ណា​ក្ដី​​, កាសែត​ញូយ៉ក​ថាមស៍​ទើប​តែ​ចុះ​ផ្សាយ​ថ្មី​ៗ​នេះ​ ដោយ​ដក​ស្រង់​​ប្រភព​ពី​​ទី​ភ្នាក់​ងារ​ចារកម្ម​អាមេរិក​ជា​ច្រើន​អង្គ​ភាព​។ ចារកម្ម​អាមេរិក​សន្និដ្ឋាន​ថា​​​នោះ​ជា​​ស្នាដៃ​​​របស់​ភ្នាក់​ងារ​បង្កប់​អ៊ុយក្រែន​ ឬ​ភ្នាក់​ងារ​ចារកម្ម​យោធា​អ៊ុយក្រែន​៕​

ប្រភព៖ ទី​ភ្នាក់​ងារ​ព័ត៌មាន​ Reuters
https://www.channelnewsasia.com/world/ukraine-putin-kill-list-kremlin-russia-security-services-3515761

មេ​ចារកម្ម​អ៊ុយក្រែន​ លោក​​វ៉ាឌីម ស្គីប៊ីតស្គី​ (Vadym Skikbitsky)
វិមាន​ក្រឹម​ឡាំង
អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ឌីមីទ្រី ប៉េស្កោហ្វ (Dmitri Peskov)
ក្បួន​អម​ដំណើរ​លោក​ពូទីន​
ក្បួន​អម​ដំណើរ​លោក​ពូទីន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ