ប្រទេសថៃ ៖ ថ្មីៗនេះ នៅក្នុងប្រទេសថៃមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ បន្ទាប់ពីឃើញមានសិស្សសាលាប្រុសស្រី២នាក់ឈរនៅក្បែរឡានមួយគ្រឿង។ នេះបើតាមដឹង គឺសិស្សទាំង២នាក់ដែលឈរនៅក្បែរកង់ឡាននោះប្រហែលជាប្រឡងធ្លាក់ រួចហើយក៏រត់មកកន្លែងឡាន ដោយយកដៃចង្អុលកង់ឡាន រួចនិយាយផងសើចផង ថែមទាំងព្រមា.នទៀតផង។ រហូតរូបភាពរបស់សិស្សដ៏កំប្លែងទាំង២នាក់នេះ ត្រូវអ្នកនិយមលេងនៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើនលើកយកមកវែកញែកជាហូរហែរឥតឈប់ឈរតែម្ដង។
មិនត្រឹមតែប៉ុណ្ណោះ គេថែមទាំងនិយាយព្រមា.នគ្រូបែបនេះថា «ប្រសិនបើខ្ញុំនៅជាប់នឹងកណ្តាលកង់ឡានច្បាស់ណាស់ ប្រាកដជាផ្ទុះជាក់ជាមិនខាន ហើយខ្ញុំអាចប្រាប់អ្នកថា ខ្ញុំបានព្រមា.នអ្នកគ្រូ»។ នេះបើយោងទៅតាមរយៈសារព័ត៌មានដ៏ល្បីរបស់ថៃ មានឈ្មោះថា «Sanook» បានចុះផ្សព្វផ្សាយរាយការណ៍ប្រាប់អោយដឹង។
លើសពីនេះ ការព្រមា.នតែម្នាក់ឯង គឺមិនគ្រប់គ្រាន់ទេ។ ប៉ុន្តែមានការសម្ដែងឱ្យមើលដ៏ញាក់សាច់រហូតដល់ទៅ២ដង រហូតដល់ថ្នាក់ធ្វើអោយអ្នករាល់គ្នាឃើញហើយនាំគ្នាទប់សំណើចមិនបាននោះឡើយ។ ហើយអ្វីដែលនឹកស្មានមិនដល់ជាងនេះទៅទៀតនោះ បន្ទាប់ពីមើលរួច ជាមួយនឹងភាពចលាចលដ៏គួរឱ្យអស់សំណើចរបស់សិស្ស ដែលលេងឈុតធំធ្វើបាបគ្រូទាំងការនិយាយបែបកំប្លុកកំប្លែង និងការសម្តែងរឿងដ៏គួរឱ្យអស់សំណើចនេះដែរ ត្រូវបានអ្នកប្រើ ប្រាស់នៅក្នុងបណ្ដាញសង្គម TikTok យកទៅបង្ហោះចែកចាយពាសពេញ។
ហើយគណនីដែលបានបង្ហោះនោះដែរ មានឈ្មោះថា «threetujjadgb»។ វាជាឃ្លីបដ៏គួរឱ្យអស់សំណើចមួយ ដែលសិស្ស២នាក់ឈរក្បែរគ្នា រួចនិយាយឡើងមុខស្មើ ចង្អុលនៅកង់រថយន្តរបស់គ្រូមុននឹងព្រមា.នអ្នកគ្រូ។ ដោយក្នុងឃ្លីបនោះ មានការរៀបរាប់បន្ថែមថា «បើខ្ញុំប្រឡងធ្លាក់ ហើយគ្រូយកខ្ញុំទៅដាក់នៅមជ្ឈមណ្ឌលឡានក្រុង គ្រូក៏ត្រូវទៅមណ្ឌលដូចគ្នាដែរ។ ឧបមាថា បើគ្រូធ្វើបាបយើងនោះ សម្បកកង់របស់គ្រូពិតជាអស់ខ្យល់ជាក់ជាមិនខាននោះឡើយ។ ពិន្ទុរបស់ខ្ញុំស្ថិតនៅលើគ្រូហើយ ព្រោះវាគ្រាន់តែចុងប៊ិចរបស់គ្រូប៉ុណ្ណោះដែលអាចធ្វើអោយខ្ញុំជាប់ តែបើគ្រូអោយខ្ញុំធ្លាក់ កង់ឡានរបស់គ្រូនឹងធូរ។ ប៉ុន្តែចុងប៊ិចរបស់ខ្ញុំ គ្រាន់តែជាកង់របស់គ្រូប៉ុណ្ណោះ។ ប្រយ័ត្នលោកគ្រូ»។ (មុននឹងសើច)។
បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានចែករំលែករួចមក គេក៏បានហៅថា វាជាប្រធានបទមួយបែបថ្មី និងក្លាយជាវីដេអូឃ្លីបមួយដ៏ក្ដៅគគុកផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេស គ្រាន់តែវីដេអូមួយនេះ ផុសមិនទាន់បានប៉ុន្មានម៉ោងស្រួលបួលផង ក៏ឃើញថា មានអ្នកចូលមើលជាង ១ លានដង និងជាង 85,200 Likes រួមទាំង Comments ចូលមកសើចក្អាកក្អាយ តែក៏មានអ្នកខ្លះទៀតសើចបែបចំអកឱ្យសិស្សានុសិស្ស និងមួយចំនួនទៀតក៏បានសើចឡើងចុកពោះ។
ពេលបានឃើញដូច្នេះរួចមក មិនទុកយូរក៏មានអ្នកចូលទៅខមិនថា «សរុបមកនេះ មិនមែនជាឡានរបស់គ្រូទេ តែវាជាឡានរបស់គ្រូរដ្ឋបាល។ ប្រយ័ត្នឡានខុស»។ «នាំគ្នាខូចណាស់ បើអ្នកណាធ្វើឡានគ្រូនៅបន្ទប់រដ្ឋបាលបែកកង់ ចាំមើលគេវៃទៅ»។ អ្នកខ្លះទៀតក៏បានបញ្ចេញមតិថា «ដៃតូចមួយ ធ្វើអ្វីវាមិនកើតនោះទេ ព្រោះវាមានជាតិសរសៃដែកមួយស្រទាប់ទៀត ចៅប្រុសពៅ»។ មួយចំនួនទៀតក៏បានខមិនបែបលេងសើចថា «ចាងហ្វាងត្រូវតែចេញមុខមករកយុត្តិធម៌អោយភាគីទាំងសងខាងភ្លាម ពួកគេមិនសុខចិត្តនោះទេ បានពិន្ទុតិចនោះ» និងនៅមានពាក្យជាច្រើនទៀត ដែលយើងមិនអាចរៀបរាប់អស់៕ ដោយ ៖ សុភា ដានេត
ចែករំលែកព័តមាននេះ