ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងយុត្តិធម៌បញ្ជាក់ផ្លូវច្បាប់ថា លោក រ៉ុង ឈុន កំពុងស្ថិតក្នុងការអនុវត្តទោសមិនអាចឈរឈ្មោះបាន

11 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ផ្លូវច្បាប់​ថា លោក រ៉ុ​ង ឈុ​ន​អនុប្រធាន​គណបក្ស​ភ្លើងទៀន កំពុង​ស្ថិត​ក្នុង​ការ​អនុវត្ត​ទោស ដូច្នេះ​មិន​អាច​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​នោះ​ទេ ។ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ផ្លូវច្បាប់​ថា លោក រ៉ុ​ង ឈុ​ន​អនុប្រធាន​គណបក្ស​ភ្លើងទៀន កំពុង​ស្ថិត​ក្នុង​ការ​អនុវត្ត​ទោស ដូច្នេះ​មិន​អាច​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​បាន​នោះ​ទេ ។

ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ពន្យល់​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក រ៉ុ​ង ឈុ​ន មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ​ដោយ​ពេញ​លក្ខណៈ​ច្បាប់​ឡើយ​ដោយសារ​ពុំ​ទាន់​ផុត​រយៈពេល​៥​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​អនុវត្ត​ទោស​រួច​ចាប់តាំងពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ ។

យោង​តាម​លិខិត​មួយ​ច្បាប់​ផ្ញើរ​ជូន​ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាលពី​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២៣ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បញ្ជាក់​ថា ចំពោះ​ករណី លោក រ៉ុ​ង ឈុ​ន បន្ទាប់​ពី​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រួច​មក ក្រសួងយុត្តិធម៌​ពិនិត្យ​ឃើញ​ថា អំពី​ការ​ផ្តន្ទាទោស​លើ​ឈ្មោះ រ៉ុ​ង ឈុ​ន​៖ ឈ្មោះ វ៉ុ​ង ឈុ​ន ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយ​ទោស​នេះ​ត្រូវ​អនុវត្ត​ក្នុង​ពន្ធនាគារ​កំណត់​រយៈពេល​១​ឆ្នាំ ៣​ខែ​១១​ថ្ងៃ ហើយ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរទោស សាកល្បង​ដោយ​កំណត់​រយៈពេល​៣​ឆ្នាំ តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ​លេខ ៣៥១ ៖ ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ របស់​តុលាការ​កំពូល ។

បទល្មើស​ដែល​ត្រូវ​ផ្ដន្ទាទោស​នេះ​ជា​ប្រភេទ​បទមជ្ឈិម ។ ឯកឧត្តម​បន្ត​ថា អំពី​ការ​មាន​នីតិសម្បទា​ឡើង​វិញ​របស់​ទណ្ឌិត ៖ ផ្អែក​តាម​ក្រម​នីតិ​វិ ធី​ព្រហ្មទណ្ឌ​, ទណ្ឌិត​ដែល​ត្រូវ​បាន​ផ្តន្ទាទោស ដោយ​តុលាការ​អាច​មា ន​នីតិសម្បទា​ឡើង​វិញ​តាម​២​ទម្រង់​ដូច​ជា ៖ ការ​មាន​នីតិសម្បទា​ឡើង​វិញ​តាម​ផ្លូវ​តុលាការ ៖ ផ្អែក​តាម​មាត្រា​៥៣៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​, ការ​ផ្ដល់​ឱ្យ​មាន​នីតិសម្បទា​ឡើង​វិញ តាម​ផ្លូវ​តុលាការ​អាច​ត្រូវ​បាន​ផ្ដល់​ឱ្យ ឬ​មិន​ព្រម​ផ្តល់​ឱ្យ​ដោយ​សភា​ព្រហ្មទណ្ឌ​នៃ​សាលា ឧទ្ធរណ៍ ដែល​មានការ​ប្រកាស​ផ្តន្ទាទោស​ដោយ​តុលាការ​នៅ​ក្នុង​សមត្ថកិច្ច​ដែនដី​នៃ​សាលាឧទ្ធរណ៍ ហើយ​តាម​មាត្រា​៥៣៥​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​, សភា​ព្រហ្មទណ្ឌ​អាច​ពិនិត្យ និង​សម្រេច​លើ​ការ​ស្នើ​សុំ​ឱ្យ​មាន​នីតិសម្បទា​ឡើង​វិញ​បាន​លុះត្រាតែ​ផុត​រយៈពេល​៣​ឆ្នាំ​ចំពោះ​បទមជ្ឈិម ហើយ​រយៈពេល​នេះ​ត្រូវ​ចាប់ផ្ដើម​គិត​ពី​ការ​អនុវត្ត​ទោស​រួច ។

ការ​មាន​នីតិសម្បទា​ឡើង​វិញ​ដោយ​ពេញ​លក្ខណៈ​ច្បាប់ ៖ ផ្អែក​តាម​មាត្រា​៥៤១ នៃ​ក្រម​នីតិ​វី​ធី​ព្រហ្មទណ្ឌ​, នីតិសម្បទា​ត្រូវ​មាន​ឡើង​វិញ​ដោយ​ពេញ​លក្ខណៈ​ច្បាប់ នៅ​ពេល​ផុត​រយៈពេល​៥​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ អនុវត្ត​ទោស​រួច​ហើយ ឬ​នៅ​ពេល​ទោស​ត្រូវ​ផុត​អាជ្ញា​យុ​កាល​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​មិន​លើស​ពី ៥​ទេ ឬ​ក៏​ផ្តន្ទា​ទោសពិន័យ ។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា ផ្អែក​តាម​មូលដ្ឋាន​ច្បាប់​ខាងលើ និង​ដោយហេតុ​ថា ឈ្មោះ រ៉ុ​ង ឈុ​ន ទើបត្រូវ​បាន​ផ្តន្ទាទោស​ស្ថាពរ ដោយ​សាលដីកា ព្រហ្មទណ្ឌ​លេខ ៣៥១ ចុះ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ របស់​តុលាការ​កំពូល ដូចនេះ​ឈ្មោះ រ៉ុ​ង ឈុ​ន មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ​ដោយ​ពេញ​លក្ខណៈ​ច្បាប់​ឡើយ ដោយសារ​ពុំ​ទាន់ ផុត​រយៈពេល​៥​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​អនុវត្ត​ទោស​រួច ហើយ​ឈ្មោះ​នេះ ក៏​ពុំ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ស្នើ​សុំ​ឱ្យ​មាន​នីតិសម្បទា​ឡើង​វិញ​តាម​ផ្លូវ​តុលាការ ស្រប​តាម​មាត្រា​៥៣៤ និង​មាត្រា​៥៣៥ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា​លោក រ៉ុ​ង ឈុ​ន ត្រូវ​បាន​គណបក្ស​ភ្លើងទៀន​ប​ញ្ចូ​ន​ឈ្មោះ​ឲ្យ​ឈរ​ជា​បេក្ខជន​សម្រាប់​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ នៅ​មណ្ឌល​ខេត្តកណ្តាល ។

យ៉ាងណា​ក្តី​ការ​បញ្ជូន​ឈ្មោះ​លោក រ៉ុ​ង ឈុ​ន​នេះ​ត្រូវ​បាន​គ​.​ជ​.​ប ពិនិត្យ​ឃើញ​ថា មិន​ត្រឹមត្រូវ ហើយ​មាន​ករណី​មួយ​ចំនួន​ទៀត​ដោយ​ទុក រយៈពេល​៥​ថ្ងៃ​ឲ្យ​គណបក្ស​ភ្លើងទៀន​កែតម្រូវ​រួច​បញ្ជូន​ទៅ​គ​.​ជ​.​ប​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ