ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ឡើង​ទៅ​វគ្គ​បន្ត ដាច់ខាត​កម្ពុជា​ត្រូវ​តែ​ឈ្នះ​ឥណ្ឌូ​នេ​ស៊ី​នាយប់​នេះ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្តី​សង្ឃឹម​របស់​កម្ពុជា​នៅ​តែ​មាន បើ​ទោះបីជា​សង្ឃឹម​មាន​តិចតួច​ក៏​ដោយ ក្នុង​ការ​ប្រកួត​បាល់ទាត់​នៅ​យប់​នេះ ថ្ងៃទី១០ ឧសភា ២០២៣ ។ លោក…

រាជធានីភ្នំពេញ ៖ ក្តី​សង្ឃឹម​របស់​កម្ពុជា​នៅ​តែ​មាន បើ​ទោះបីជា​សង្ឃឹម​មាន​តិចតួច​ក៏​ដោយ ក្នុង​ការ​ប្រកួត​បាល់ទាត់​នៅ​យប់​នេះ ថ្ងៃទី១០ ឧសភា ២០២៣ ។

លោក ជឿន ចក់ ដែល​គេ​ស្គាល់​ថា ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​កីឡាបាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​នេះ បាន​លើក​ឡើង​ថា ចំពោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា U22 ក្នុង​ការ​បន្ត​ឡើង​ទៅ​វគ្គ​បន្ត វា​ពិតជា​ពិបាក​ខ្លាំង​ណាស់ ព្រោះ​បន្ទាប់​ពី​ការ​បរាជ័យ​ដោយ​លទ្ធផល 2-0 ពេល​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ U22 មី​យ៉ា​ន់​ម៉ា ​កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែឧសភា​កន្លង​ទៅ កម្ពុជា​យើង​មាន​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ​នៅ​ក្នុង​ដៃ ក្នុង​ការ​ឆ្លងកាត់​ការ​ប្រកួត​៣​ប្រកួត​កន្លង​មក ។

លោក​ចក់ បាន​បន្ថែម​ថា នៅ​យប់​ថ្ងៃ​ទី​១០ ខែឧសភា​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា U22 នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង​ឥណ្ឌូ​នេ​ស៊ី U22​ ហើយ​បើ​គិត​ពី​កម្រិត​ប្រៀបធៀប រវាង​ឥណ្ឌូ​នេ​ស៊ី ជាមួយ​មី​យ៉ា​ន់​ម៉ា គឺ​ឥណ្ឌូ​នេ​ស៊ី ល្អ​ជាង​មី​យ៉ា​ន់​ម៉ា​ឆ្ងាយ​ណាស់ ដូច្នេះ​កម្ពុជា​យើង​ពិតជា​មាន​សង្ឃឹម​​តិច​ណាស់​ក្នុង​ការ​យកឈ្នះ​ក្រុម​ខ្លាំង​ឥណ្ឌូ​នេ​ស៊ី​នៅ​យប់​នេះ ។

ប៉ុន្តែ​លោក​ចក់ បាន​បញ្ជាក់​ថា កម្ពុជា​នឹង​ឡើង​ទៅ​កាន់​វគ្គ​បន្ត ប្រសិនបើ​រឿង​មួយ​នេះ​កើតឡើង​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ឥណ្ឌូ​នេ​ស៊ី ក្នុង​ករណី​កម្ពុជា​ឈ្នះ​ឥណ្ឌូ​នេ​ស៊ី ហើយ​មី​យ៉ា​ន់​ម៉ា ចាញ់​ឬ​ស្មើ​ជាមួយ​ក្រុម​ហ្វី​លី​ពី​ន នោះ​កម្ពុជា​នឹង​ឡើង​ទៅ​វគ្គ​បន្ត​ដោយ​ស្វ័យប្រវត្តិ ។

អ្នក​ធ្វើ​អត្ថាធិប្បាយ​បាល់ទាត់​រូប​នេះ បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​ដែល​លេង​ល្អ​ជាងគេ គឺ​ក្រុម​បាល់ទាត់​ថៃ U22 ព្រោះ​លោក​ពេញចិត្ត​នឹង​ការ​លេង​របស់​ក្រុម​ជម្រើសជាតិ​ថៃ ព្រោះ​គេ​មាន​ទម្រង់​លេង​ជាក់លាក់​ច្បាស់លាស់​ក្នុង​ការ​លេង​បាល់​ខ្លី និង​ការ​សង់​តង់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ពិតជា​ល្អ​ខ្លាំង​មែនទែន ។ ជា​ពិសេស ការ​លេង​របស់​ក្រុម​ជម្រើសជាតិ​ថៃ​គេ​លេង​ប្រយ័ត្ន​ណាស់ ក្នុង​ការ​ចេញ​បាល់ និង​គ្រប់គ្រង​បាល់ គឺ​គ្រប់យ៉ាង​គេ​លេង​ដោយ​ទំនុកចិត្ត​ខ្ពស់​បំផុត ។

សូម​បញ្ជាក់​ថា នៅ​ម៉ោង​៧​យប់ ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៣​នេះ ក្រុម​កម្ពុជា នឹង​ជួប​ឥណ្ឌូ​នេ​ស៊ី ១​ប្រកួត​ទៀត នៅ​ក្នុង​ពូ​ល A ដែល​មាន ៥​ក្រុម គឺ​កម្ពុជា ឥណ្ឌូ​នេ​ស៊ី មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត ។ ឆ្លងកាត់​៣​ប្រកួត​កន្លង​មក កម្ពុជា ទទួល​បាន​៤​ពិន្ទុ ខណៈ​ឥណ្ឌូ​នេ​ស៊ី ៣​ប្រកួត​កន្លង​មក ឈ្នះ​ទាំង​៣​ប្រកួត មាន​៩​ពិន្ទុ ។ មី​យ៉ា​ន់​ម៉ា មាន​៦​ពិន្ទុ ។ ទី​ម័​រ​ខាងកើត មាន​៣​ពិន្ទុ និង​ហ្វី​លី​ពី​ន មាន​១​ពិន្ទុ ។

ក្នុង​ការ​ប្រកួត​ជាមួយ​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ក្រុម​ខ្លាំង​នៅ​កំពូល​តារាង​នា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១០​ឧសភា គឺ​កម្ពុជា​យើង ត្រូវការ​ឈ្នះ ។ រីឯ​មី​យ៉ា​ន់​ម៉ា ត្រូវ​ជួប​ហ្វី​លី​ពី​ន ដែល​ជា​ក្រុម​បាត​តារាង ក្នុង​ពូ​ល A ។ ហើយ​ក្នុងថ្ងៃនេះ បើ​កម្ពុជា​យើង​ឈ្នះ​ឥណ្ឌូ​នេ​ស៊ី ហើយ​មី​យ៉ា​ន់​ម៉ា​ស្មើ ឬ​ក៏​ចាញ់​ហ្វី​លី​ពី​ន ទើប​កម្ពុជា​​យើង​អាច​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ