ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាយរៀង មិនទាន់អស់ចំហាយចូលឆ្នាំ! រៀបចំ «សង្ក្រាន្តស្វាយរៀង» ថ្ងៃសៅរ៍-អាទិត្យ ២អាទិត្យជាប់គ្នា!

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង៖ មានតែខេត្តស្វាយរៀងមួយទៀត ដែលក្រោយពិធីបុណ្យចូលឆ្នាំ បានរៀបចំ​ពិធីជួបជុំ​​អបអរសាទរបុណ្យចូលឆ្នាំ ដែលហៅថា «សង្ក្រាន្តស្វាយរៀង» នៅថ្ងៃឈប់​សម្រាកពី​ការងារ​​នាចុងសប្តាហ៍ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៍ ចាប់ពីថ្ងៃសៅរ៍…

ខេត្តស្វាយរៀង៖ មានតែខេត្តស្វាយរៀងមួយទៀត ដែលក្រោយពិធីបុណ្យចូលឆ្នាំ បានរៀបចំ​ពិធីជួបជុំ​​អបអរសាទរបុណ្យចូលឆ្នាំ ដែលហៅថា «សង្ក្រាន្តស្វាយរៀង» នៅថ្ងៃឈប់​សម្រាកពី​ការងារ​​នាចុងសប្តាហ៍ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ៍ ចាប់ពីថ្ងៃសៅរ៍ ទី២២មេសា-ថ្ងៃអាទិត្យ ទី២៣​មេសា ព្រមទាំង​នៅថ្ងៃសៅរ៍ ទី២៩មេសា និង​បញ្ចប់នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ២០២៣ នេះ។

នៅរសៀលថ្ងៃទី៣០មេសា ឆ្នាំ២០២៣ នេះ ជាថ្ងៃសង្ក្រាន្តស្វាយរៀងចុងក្រោយ មានភ្ញៀវក្នុងនិងក្រៅខេត្ត និងភ្ញៀវបរទេស មកលេងសង្ក្រាន្តស្វាយរៀង ជាច្រើនកុះករ សរុបប្រមាណជាង​១ម៉ឺននាក់ នៅក្នុងតំបន់ត្រជាក់ចិត្ត ខាងមុខសាលាខេត្តស្វាយរៀង។ ​

អាជ្ញាធរខេត្តស្វាយរៀង បានរៀបចំ​កម្មវិធីលេងបាញ់ទឹកយ៉ាងត្រជាក់ចិត្ត នៅមុខសាលាខេត្ត ក្នុងពេលរៀបចំសង្ក្រាន្ត នៅថ្ងៃចុងសប្តាហ៍ ក្រោយពិធីបុណ្យចូលឆ្នាំ រយៈពេល ២សប្តាហ៍ជាប់ៗគ្នា​ពេលនេះ៕ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ