ព្រោះតែរឿងស្តីប្រដៅបន្តិចបន្តួច កូនលើកដៃប្រល័យជីវិតឪពុក
- កណ្តាល
ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់ ត្រូវបានកូនប្រុសបង្កើតដែលជាជនបែកថ្នាំវា.យរហូតដល់ស្លា.ប់
ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់ ត្រូវបានកូនប្រុសបង្កើតដែលជាជនបែកថ្នាំវា.យរហូតដល់ស្លា.ប់
ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់ ត្រូវបានកូនប្រុសបង្កើតដែលជាជនបែកថ្នាំវា.យរហូតដល់ស្លា.ប់បាត់បង់ជីវិត ដោយសារតែទាស់សម្តីគ្នា។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២០ មេសា នៅចំណុច ភូមិថ្លុកកណ្តោល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
ជនរងគ្រោះជាឪពុកដែលបាត់បង់ជីវិតឈ្មោះ យ៉ុន ឆៃឡេង អាយុ៥២ឆ្នាំ ចំណែកកូនប្រុសជាជនដៃដល់ឈ្មោះ ឡេង បារាំង អាយុ២៧ឆ្នាំ ។ អ្នកទាំង២រស់នៅភូមិឃុំកើតហេតុខាងលើ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនសង្ស័យជាមនុស្សបែកថ្នាំ រស់នៅជាមួយឪពុក អត់មានជួយធ្វើការរកស៊ីអ្វីទេ ។ មុនពេលកើតហេតុ កូនប្រុសបានដើរផឹកស៊ីបាត់រហូតដល់យប់ជ្រៅទើបត្រឡប់ចូលផ្ទះវិញ ហើយឪពុកបានស្តីប្រដៅបន្តិចបន្តួច ក៏ធ្វើអោយកូនប្រុសខឹង ហើយស្ទុះមកវា.យ និងចាប់ក្បាលឪពុកបោកនឹងធុងហ្គាស់ បណ្តាលអោយបែកក្បាលស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ យកទៅកាន់ប៉ូស្តិ៍រដ្ឋបាល ចាត់ការបន្តទៅតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ