ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង​ប្អូន២នាក់​ទៅធ្វើ​កម្ម​ករនៅ​ក្នុង​​ទឹកដីថៃ​ត្រូវគេ​វាយ​ស្លា.ប់​​ប្អូន ឯបង​រង​​របួសត្រូវ​បញ្ជូន​សព​មក​វិញ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែត

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរចំណាក​ស្រុកពីរនាក់បងប្អូន​បានឆ្លងដែនទៅ​ធ្វើកម្មករនៅ​ក្នុងទឹកដីថៃត្រូវ​បានគេវាយស្លា.ប់​ម្នាក់ និងម្នាក់​ទៀត​រង​របួស​យ៉ាងដំណំ ហើយត្រូវបាន​ក្រុមការងារ​មន្ត្រីយោធា​ទំនាក់ទំនងព្រំ​ដែនកម្ពុជា-ថៃប្រចាំក្រុង​ប៉ោយប៉ែត ជួយអន្តរា​គមន៍នាំ​យក​សព និងអ្នករង​របួស​​ត្រឡប់មកវិញតាម​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែតប្រគល់​ឱ្យក្រុមគ្រួសារយក​ទៅធ្វើ​បុណ្យតាម​ប្រពៃណី កាលពី​

ក្រុងប៉ោយប៉ែត ៖ ពលករខ្មែរចំណាក​ស្រុកពីរនាក់បងប្អូន​បានឆ្លងដែនទៅ​ធ្វើកម្មករនៅ​ក្នុងទឹកដីថៃត្រូវ​បានគេវាយស្លាប់​ម្នាក់ និងម្នាក់​ទៀត​រង​របួស​យ៉ាងដំណំ ហើយត្រូវបាន​ក្រុមការងារ​មន្ត្រីយោធា​ទំនាក់ទំនងព្រំ​ដែនកម្ពុជា-ថៃប្រចាំក្រុង​ប៉ោយប៉ែត ជួយអន្តរា​គមន៍នាំ​យក​សព និងអ្នករង​របួស​​ត្រឡប់មកវិញតាម​ច្រកទ្វារអន្តរជាតិ​ប៉ោយប៉ែតប្រគល់​ឱ្យក្រុមគ្រួសារយក​ទៅធ្វើ​បុណ្យតាម​ប្រពៃណី កាលពី​វេលា​ម៉ោង៩ព្រឹក​ថ្ងៃទី១៨ មេសា ២០១៣ នេះ ។

តាមការបំភ្លឺពី​ក្រុមគ្រួសារបាន​ឱ្យដឹងថា ជនរងគ្រោះទាំងពីរ​នាក់បងប្អូននេះ ១-ឈ្មោះហ៊ុយ ហេង ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាបង​បាន​​រង​របួស​​យ៉ាងដំណំ និងទី២-ជនរងគ្រោះ​ដែលស្លាប់មាន​ឈ្មោះហ៊ុយ សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ។ ទាំងពីរនាក់​រស់នៅ​ភូមិ​កូន​ដំរី សង្កាត់និមិត្ត ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ។ ពួកគេបានធ្វើ​ចំណាកស្រុកលួច​ឆ្លងដែនដោយ​​ខុស​ច្បាប់​តាមច្រក​របៀង​មួយ​កន្លែងនៅក្នុងតំបន់​ប៉ោយប៉ែត និង​បានទៅ​ធ្វើ​​ជាកម្មករសំណង់​នៅក្នុងខេត្តសមុទ្រ​បាកាន ប្រទេសថៃ ។ ប្រភពបន្តថា បន្ទាប់មក​នៅវេលា​ម៉ោងប្រមាណ​ជាង៨យប់​ថ្ងៃទី១៦ មេសា ជា​ថ្ងៃ​បង្ហើយ​​នៃពិធី​បុណ្យចូលឆ្នាំ​ប្រពៃណីខ្មែរនេះ ពួកគេទាំង​ពីរនាក់​បងប្អូន​បាន​នាំ​គ្នា​ដើរលេងនៅក្នុង​ទឹកដីថៃ ក៏ស្រាប់តែ​មានក្រុម​កម្មករ​ជា​ជន​ជាតិ​ខ្មែរ​​ដែរ មាន​គ្នាប្រមាណ​៤ទៅ៥នាក់ប្រដាប់​ដោយកាំបិត និងដំបង​ដែក បំពង់ទីប បាននាំ​គ្នាមកព្រួត​វាយ កាប់ចាក់ ពួកគេទាំង​ពីរ​នាក់​បងប្អូន បណ្តាល​​ឱ្យ​ស្លាប់ និង​រង​របួសយ៉ាង​ដំណំ​នៅក​ន្លែង​កើត​ហេតុ ៕