ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលករខ្មែរ​​ចាប់ផ្តើម​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរហើយ ​ពលករ​​បាន​ចាប់ផ្តើម​ត្រឡប់​ចូល​ទៅ​ប្រទេស​ថៃ​វិញ​ ដើម្បី​ធ្វើការ​ដោយ​ស្របច្បាប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​ហូរ​ហែ​ ក្រោយ​ពួក​គេ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសា​នៅ​ស្រុក​កំណើត​រៀងខ្លួន​ៗ​ ខណៈ​ពលករ​ខុស​ច្បាប់​បញ្ជូន​ពី​ថៃ​តាម​រថយន្ត​ទ្រុងមាន​ជាង​២០០០​នាក់ ​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២៣​ ។ ​នៅ​ចំណុច​បំពេញបែបបទ​ចេញ​ក្រៅប្រទេស​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរហើយ ​ពលករ​​បាន​ចាប់ផ្តើម​ត្រឡប់​ចូល​ទៅ​ប្រទេស​ថៃ​វិញ​ ដើម្បី​ធ្វើការ​ដោយ​ស្របច្បាប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​ហូរ​ហែ​ ក្រោយ​ពួក​គេ​បាន​ទៅ​ជួបជុំ​ក្រុម​គ្រួសា​នៅ​ស្រុក​កំណើត​រៀងខ្លួន​ៗ​ ខណៈ​ពលករ​ខុស​ច្បាប់​បញ្ជូន​ពី​ថៃ​តាម​រថយន្ត​ទ្រុងមាន​ជាង​២០០០​នាក់ ​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០២៣​ ។

​នៅ​ចំណុច​បំពេញបែបបទ​ចេញ​ក្រៅប្រទេស​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​គេ​ឃើញ​មាន​ពលករ​តម្រង់​ជួរ​ត្រៀបត្រា ​ដើម្បី​បំពេញ​ឯកសា​រឆ្លង​ចូល​ទៅ​ទឹកដី​ថៃ ​ខណៈ​ឥ​វ៉ា​ន់​ ឬ​កាបូប​របស់​ពួក​គេ​ជួល​រទេះ​កម្មករ​អូស​ចូល​ព្រោងព្រៀត​ ។​

អ្នកបើកបរ​រថយន្ត​សាំ​យ៉ុ​ង​ប៉ោយ​ប៉ែ​ត-​កំពង់ធំ​ម្នាក់​និយាយ​ថា​ រថយន្ត​ខ្លួន​វិល​ជុំ​រហូត​មិន​បាន​សម្រាក​ទេ​ ព្រឹក​ដឹក​អ្នកដំណើរ​ពី​កំពង់ធំ​,​ សៀមរាប​មក​ក្រុង​ប៉ោយ​ប៉ែ​ត ។ ​លុះ​វេលា​រសៀល​ត្រូវ​ត្រឡប់​ទៅ​វិញ​ ដើម្បី​ប្រមូល​ដឹក​ពលករ​ជា​ម៉ូយ​តាម​ផ្ទះ​ ។ ព្រឹកស្អែក​បន្ត​បើ​ទោះជា​កា​វិល​ត្រឡប់​ពី​ប៉ោយ​ប៉ែ​តទៅ​កំពង់ធំ​ មាន​អ្នក​ជិះ​តិចតួច​ ឬ​អត់​ក៏​ដោយ​ ។ ប៉ុន្តែ​ថា​ ត្រឹម​រយៈពេល​យ៉ាង​យូរ​៤​ទៅ​៥​ថ្ងៃ ក្រោយ​ពិធីបុណ្យ​ជាតិ​តែ​ប៉ុណ្ណោះ​។ ​

អ្នកបើកបរ​រថយន្ត​រូប​នេះ​បន្ត​ថា ​អ្នកដំណើរ​ដែល​ខ្លួន​ដឹក​ជញ្ជូន​មួយ​រយៈ​ខ្លី​នេះ​ ៩០%​ជា​ពលករ​ខ្មែរ​ទៅ​មក​ប្រទេស​ថៃ​ ។​សមត្ថកិច្ច​ឈរជើង​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​ប្រាប់​កោះ​សន្តិ​ភាព​ថា​ ចាប់ពី​ព្រឹក​ថ្ងៃ​ទី​១៧ ​ដល់​ថ្ងៃ​ទី​១៩​ មេ​សា ​នេះ ​ឃើញ​មាន​ពលករ​ត្រឡប់​ទៅ​ប្រទេស​ថៃ​ជា​បន្តបន្ទាប់​ ប៉ុន្តែ​មិន​ច្រើន​កកកុញ​ដូច​រយៈពេល​២​ទៅ​៣​ថ្ងៃមុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​​​ជាតិ​ដែល​ពួក​គេ​ត្រឡប់​ពី​ប្រទេស​ថៃ​ឡើយ​។

​ស្ត្រី​ពលករ​ចេញពី​កម្ពុជា ​ឆ្ពោះទៅ​ខេត្ត​ឈុ​ន​បូ​រី ​ធ្វើការ​ផ្នែក​រោងចក្រ​សាច់​មាន់​ម្នាក់​និយាយ​ថា​ នាង​​និងពលករ​រួម​អាជីព​បាន​សម្រេចចិត្ត​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​វិញ​ តាម​ការ​កំណត់​របស់​ក្រុមហ៊ុន​ខ្លួន​។​ យ៉ាងណា​ក៏ដោយ​ ពលករ​ខ្លះ​និយាយ​ថា​ មាន​ពលករ​មួយ​ចំនួន​ទៀត​ មិន​ទាន់​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​នោះ​ទេ ​ដោយ​ពួក​គេ​នៅ​ជួបជុំ​ក្រុម​គ្រួសា​នៅឡើយ​ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ