ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​និង​ទំនិញ​នាំ​ចេញពី​ថៃ​តាម​ច្រករបៀង​ព្រោង​ព្រាត

1 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ គោ​កាត់​ធំ​ៗ​ទាំង​ហ្វូង​ៗ ត្រូវ​បាន​គេ​ជួល​កម្មករ​ខ្មែរ​ដឹក​នឹង​ដេញ​ចេញពី​ទឹកដី​ថៃ​តាម​ច្រករបៀង ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខណៈ​ទំនិញ​ជា​ច្រើ​មុខ​ក៏​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ថៃ សង្ស័យ​តាម​ច្រករបៀង​ក្នុង​ឃុំ​ស្រុក​ខាងលើ​ដូច​គ្នា ។ ហ្វូងគោ​ដែល​គេ​នាំ​ចូល​ពី​ថៃ​ទាំងនេះ…

ខេត្តបន្ទាយមានជ័យ ៖ គោ​កាត់​ធំ​ៗ​ទាំង​ហ្វូង​ៗ ត្រូវ​បាន​គេ​ជួល​កម្មករ​ខ្មែរ​ដឹក​នឹង​ដេញ​ចេញពី​ទឹកដី​ថៃ​តាម​ច្រករបៀង ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខណៈ​ទំនិញ​ជា​ច្រើ​មុខ​ក៏​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ថៃ សង្ស័យ​តាម​ច្រករបៀង​ក្នុង​ឃុំ​ស្រុក​ខាងលើ​ដូច​គ្នា ។

ហ្វូងគោ​ដែល​គេ​នាំ​ចូល​ពី​ថៃ​ទាំងនេះ សុទ្ធតែ​មាន​លក្ខណៈ​សម្គាល់​ដូច​ជា​សរសេរ​លេខ​លើ​ខ្នង​, លាបថ្នាំ​ស្នែង ឬ​ក្បាល និង​បំពាក់​ជ័រ និង​ត្រចៀក​ជាដើម ។ ហ្វូងគោ​ទាំងនេះ ត្រូវ​បាន​គេ​ដេញ​ឬ​ដឹក​កាត់​ព្រៃ និង​វាលស្រែ​ម្តុំ​ជិត​បង្គោល​សី​ម៉ា​ព្រំដែន​លេខ​៤៣ ។ ពេល​ដល់​ផ្លូវជាតិ​លេខ​៥៨​លើ​ទឹកដី​ខ្មែរ ក្នុងភូមិ​សាស្ត្រ​ខាងលើ​ហ្វូងគោ​ដើរ​ព្រោងព្រាត​ពេញ​ដងផ្លូវ ពេល​ខ្លះ​រំខាន​ដល់​ការ​បើកបរ​យានយន្ត​របស់​អ្នកស្រុក​ទៀត​ផង​។ សាកសួរ​ផ្ទាល់​ចំណុច​កើតហេតុ ក្មេង​ប្រុស​តូច​២​នាក់​និយាយ​ថា​ដឹក​ឬ​ដេញគោ​ឲ្យ​គេ​ម្តង​បាន​កម្រៃ​៣​ម៉ឺន​រៀល ។ ចំណែក​មនុស្ស​ចាស់​ៗ ខ្លះ​មិន​ហ៊ាន​និយាយ​ស្តី​អ្វី​ឡើយ​។ ចំណែក​ទំនិញ​វិញ​គេ​ឃើញ​ឈ្មួញ​បាន​ដឹក​ពេញ​ៗ​រថយន្ត​ដោយ​គ្រប​ជិត​ៗ​ក្រោយ​ចេញពី​តាម​ច្រករបៀង ក្នុងស្រុក​អូរ​ជ្រៅ​។

ច្រករបៀង​ខ្លះ​ហាក់​មានកា​លាក់បាំង​សង្ស័យ​ជា​ច្រក​នាំ​ទំនិញ​ចូល​ពី​ថៃ ជា​ពិសេស​ច្រករបៀង​ជោគជ័យ ព្រោះ​ពេល​ឃើញ​អ្នក​យក​ព័ត៌មាន​ចូល​ទៅ​ទីនោះ បែរជា​មាន​ជន​ស្លៀកពាក់​ស៊ី​វិល​តែ​មាន​អាយ​កូ​ម​គ្រប់​គ្នា និង​សួរ​គ្នា​ឆ្វែ​ង​ឆ្វា​ត់ និង​សាកសួរ​អ្នក​យក​ព័ត៌មាន​ពី​នេះ​ពី​នោះ​ភ្លាម​ៗ ។
មិនតែប៉ុណ្ណោះ សូ​ម្បី​រថយន្ត​ឬ​រ៉ឺ​ម៉ក​ម៉ូតូ​សណ្តោង​ដែល​ចូល​ទៅ​ទីនោះ ក៏​មាន​អ្នក​ស៊ី​ញ៉ូ​ឲ្យ​ចាកចេញ​វិញ​ឬ​អ្នក​ចូល​ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ចេញ​វិញ​ដែរ​។​ចំណែក​មួយ​ចំនួន​ទៀត​ដែល​ចូល​តាម​ទីតាំង​ធំ​ៗ​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ស័ង្កសី​ជិត​ៗ​នៅ​ក្បែរ​មាត់​ច្រករបៀង​ត្រូវ​ទាញ​ទ្វារ​បិទ​ជិត​តែ​ម្តង​។

ពេល​សាកសួរ​រឿង​ទំនិញ​ឃើញ​ដឹក​តាមរ​យន្ត​ពេញ​ៗ​លើ​ដងផ្លូវ​ជាតិ​ជិត​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​ខាងលើ បុរស​ម្នាក់​នៅ​មាត់ច្រក​របៀង​ជោគជ័យ​នឹង​សង្ស័យ​ជា​យោធា​ផង​នោះ ព្រោះ​មាន​អ៊ី​កូ​ម​ជាប់​ខ្លួន​ប្រាប់​បែប​ចុងមាត់ចុងក​ថា ឡាន​ដឹក​ទំនិញ​ខ្លះ​ដឹក​មក​ពី​ច្រករបៀង​ផ្សេង ហើយ​ថែម​ទាំង​ព្រលយ​សំដី​ថា ច្រករបៀង​ខ្លះ​ឡាន​ខ្មែរ​អាច​ចូល​ទៅ​ដឹក​ឥ​វ៉ា​ន់​ដល់​ដី​ថៃ​ទៀត​ផង​។​ពេល​សួរ​ចំ​ៗ​រឿង​យានយន្ត​ចេញចូល​ច្រករបៀង​ចំណុច​កើតហេតុ​តើ​គេ​ទៅ​ដឹក​អ្វី​បុរស​ដដែល​នេះ​និយាយ​ថា​ភាគច្រើន​ពលរដ្ឋ​ទិញ​ទឹក​សុទ្ធ​ពី​ថៃ​យក​ទៅ​លក់​នឹង​ប្រើប្រាស់​ប៉ុន្តែ​បង្ហើប​ថា​ច្រករបៀង​ជោគជ័យ​ភាគី​ថៃ​បើក​ឲ្យ​ទិញ​ទំនិញ​ដូច​ជា​ទឹក​សុទ្ធ​ពិសេស​ទំនិញ​ចាបហួយ​ក្នុង​១​ស​ប្តា​ហ៍​៣​ថ្ងៃ​។

ជុំវិញ​ករណី​ទាំង​២​ខាងលើ​នេះ ចំពោះ​រឿង​ឈ្មួញ​នាំគោ​ទាំង​ហ្វូង​ៗ​ពី​ថៃ ត្រូវ​បាន​លោក​ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​ប្រាប់​តាម​ទូរស័ព្ទ​ថា ជា​គោ​មានច្បាប់​គឺ​នាំ​ចូល​ដោយ​ក្រុមហ៊ុន​ចំនួន​៣​រួម​មាន​ក្រុមហ៊ុន​អង្គរ​មាន​ជ័យ​ក្រុមហ៊ុន​ផាត់​រស្មី​នឹង​ក្រុមហ៊ុន​យុវ​ពាណិជ្ជ​។ លោក​បន្ត​ថា គោ​ទាំងនេះ​ចូល​១​ថ្ងៃ​ចាប់ពី​៤០​ទៅ​៤៥​ក្បាល និង​ជួនកាល​ដឹក​២​ទៅ​៣​រថយន្ត​តាម​តម្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ