ឯកឧត្តម កើត រិទ្ធ៖ សំណុំរឿងកកស្ទះទូទាំងប្រទេស មានប្រមាណជាង ៤ ម៉ឺនករណី
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មាន ប្រសាសន៍ថា ការដោះស្រាយវិវាទ
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មាន ប្រសាសន៍ថា ការដោះស្រាយវិវាទ
ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការជួយកាត់បន្ថយសំណុំរឿងកកស្ទះនៅក្នុងស្ថាប័ន្នមួយនេះ ខណៈសំណុំរឿងដែលបានកកស្ទះទូទាំងប្រទេស មានប្រមាណជាង ៤ ម៉ឺនករណី ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍បែបនេះ នៅក្នុងពិធីប្រកាសចូលកាន់តំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបន្តថា សំណុំរឿងដែលបានកកស្ទះទូទាំងប្រទេស មានច្រើនករណី ហើយបើមានការដោះស្រាយតាមរូបភាពក្រៅប្រព័ន្ធតុលាការ ពិតជាបានជួយសម្រាលសំណុំរឿងនៅក្នុងប្រព័ន្ធតុលាការផងដែរ។ ការដោះស្រាយក្រៅប្រព័ន្ធតុលាការដែលល្អបំផុត គឺគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ ។ គ្រឹះនៃការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺជា គោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេច តេជោហ៊ុនសែន ដែលបានប្រើសម្រាប់ដោះស្រាយបញ្ចប់សង្គ្រាមរវាងភាគីពាក់ព័ន្ធ ។
បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏ដូចជាក្រសួងយុត្តិធម៌ បានធ្វើការកំណែទម្រង់ ប្រព័ន្ធតុលាការ ប្រព័ន្ធយុត្តិធម៌ ព្រោះថាដោយសារតែប្រទេសមានសុខសន្តិភាពពេញលេញបរិបូណ៌។ និងជាចុងក្រោយឯកឧត្តមក៏បានផ្ដាំផ្ញើដល់ មន្ត្រីតុលាការទាំងអស់យកចិត្តទុកដាក់ដោះស្រាយ ក្តីឱ្យបានល្អបំផុតគឺការដោះស្រាយប្រកបដោយគុណភាពនិងយុត្តិធម៌ មានភាពត្រឹមត្រូវនិងភាគីសងខាងអាចទទួលយកបាន។
ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងក៏បានរាយការណ៍ស្ដីពីសកម្មភាពរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងរយៈការកន្លងមក ដែលបានបង្ក្រាបបទល្មើសនានាដូចជាបទល្មើសនេសាទ ការកាប់ទន្ទ្រានដីព្រៃលិចទឹក កាប់ទន្ទ្រាព្រៃឈើ យកដីធ្វើកម្មសិទ្ឋ និងការប្រមូលដកហូតយកដីព្រៃលិចទឹកពីប្រជាពលរដ្ឋដែលល្មើសច្បាប់ ប្រគល់ជូនរដ្ឋវិញ ។ ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងពីភាពរីកចម្រើនក្នុងខេត្តកំពង់ឆ្នាំង និងសកម្មភាពនានាដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងបានជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗនិងប្រជាពលរដ្ឋជួបការខ្វះខាតជាដើម។ល។និង។ល។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ិត សុធា អតីត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានរាយការណ៍ពីសកម្មភាពគ្រាដែលឯកឧត្តមដឹកនាំស្ថាប័នអយ្យការនៅតុលាដំបូងខេត្តដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងសាលាដំបូងខេត្តការកសាងអគារ បំពាក់ ទូរទស្សន៍ធំ អិលអ៊ីឌី ការដោះស្រាយស្រណុំរឿងជាច្រើនករណី ក្នុងរយៈពេលដែលឯកឧត្តមចូលកាន់តំណែងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរយៈពេល ៣ ឆ្នាំកន្លងទៅនេះ។
គួរបញ្ជាក់ពិធីនោះគឺត្រូវបានប្រកាស ឯកឧត្តម ឯក ស៊ុនរស្មី ជាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងថ្មី ជំនួសឯកឧត្តម អ៊ិតសុធា ដែលត្រូវបានទៅកាន់តំណែងជាអគ្គព្រះរាជអាជ្ញារង សាលាឧទ្ឋរណ៍ ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ