ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនយក្សរបស់អាមេរិក SpaceX, Netflix, Boeing នឹងចូលរួមបេសកកម្មធុរកិច្ចនៅវៀតណាមនាសប្តាហ៍ក្រោយ

2 ឆ្នាំ មុន

(វៀតណាម)៖ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា បានរាយការណ៍ថា ក្រុមហ៊ុនសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិកដូចជា SpaceX ក្រុមហ៊ុន Netflix…

(វៀតណាម)៖ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមីនា បានរាយការណ៍ថា ក្រុមហ៊ុនសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិកដូចជា SpaceX ក្រុមហ៊ុន Netflix និង Boeing ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលចូលរួមក្នុងបេសកកម្មធុរកិច្ចអាមេរិក​ ដែលធ្វើឡើងនៅវៀតណាមនាសប្តាហ៍ក្រោយ។

គណៈប្រតិភូដែលជាតំណាងមកពីសហគ្រាសចំនួន៥០ លើវិស័យការពារជាតិ ឱសថ បច្ចេកវិទ្យា និងផលិតផល semiconductor ដែលរៀបចំដោយក្រុមប្រឹក្សា ធុរកិច្ច អាមេរិក -អាស៊ាន នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីបញ្ហាវិនិយោគ និងឱកាសលក់នៅក្នុងទីផ្សារនៃប្រទេសអាស៊ីអាគ្នេយ៍មានប្រជាជន១០០លាននាក់

លោក Vu Tu Thanh តំណាងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បាននិយាយថា «នេះគឺជាគណៈប្រតិភូធុរកិច្ចដ៏ធំបំផុតដែលមិនធ្លាប់មានដោយសហរដ្ឋអាមេរិក បញ្ជូនទៅកាន់ប្រទេសវៀតណាម»។

Reuters បាននិយាយថា ដំណើរទស្សនកិច្ចរបស់អ្នកតំណាងក្រុមហ៊ុនអាមេរិកបានបង្ហាញពីចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះសក្តានុពលរបស់វៀតណាមក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោក៕