ធនាគារធំបំផុតរបស់ស្វីសកំពុងចរចាទិញធនាគារ Credit Suisse ដែលជាគូប្រជែងកំពុងជួបបញ្ហា
ស្វីស ៖ ធនាគារធំបំផុតរបស់ប្រទេសស្វីស «UBS» ត្រូវបានរាយការណ៍មកថា កំពុងស្ថិតក្នុងកិច្ច
ស្វីស ៖ ធនាគារធំបំផុតរបស់ប្រទេសស្វីស «UBS» ត្រូវបានរាយការណ៍មកថា កំពុងស្ថិតក្នុងកិច្ច
ស្វីស ៖ ធនាគារធំបំផុតរបស់ប្រទេសស្វីស «UBS» ត្រូវបានរាយការណ៍មកថា កំពុងស្ថិតក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ ដើម្បីទិញយកទាំងអស់ ឬជាផ្នែកនៃភាគហ៊ុនធនាគារកំពុងមានបញ្ហា «Credit Suisse» ដែលជាគូប្រជែងរបស់ខ្លួន។
បើយោងតាមប្រភពពីសារព័ត៌មាន BBC ដែលចេញផ្សាយនៅថ្ងៃទី១៩ មីនានេះ បានឱ្យដឹងថា ភាគហ៊ុនក្នុងធនាគារ Credit Suisse ដែលមានមូលដ្ឋានក្នុងទីក្រុងហ្ស៊ូរិច (Zürich) បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីធនាគារបានប្រកាសថា ខ្លួនបានរកឃើញភាពទន់ខ្សោយផ្នែកខាងសម្ភារៈ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ខណៈដែលកិច្ចព្រមព្រៀងត្រួតពិនិត្យសង្គ្រោះបន្ទាន់ ដែលមានចំនួន៥៤ពាន់លានដុល្លារពីធនាគារជាតិស្វីស មិនបានដោះស្រាយបញ្ហានេះទេ។
មកទល់ពេលនេះ និយតករកំពុងព្យាយាមសម្របសម្រួលកិច្ចព្រមព្រៀងមួយ មុនពេលទីផ្សារបើកឡើងវិញ នៅថ្ងៃទី២០ មីនា ស្អែកនេះ។ ទន្ទឹមជាមួយគ្នា ក៏មានការព្រួយបារម្ភថា ភាគហ៊ុនធនាគារ Credit Suisse អាចបន្តធ្លាក់ចុះបន្ថឬមទៀត បន្ទាប់ពីបានធ្លាក់ចុះដល់ ២៤% កាលពីថ្ងៃទី១៥ មីនា កន្លងទៅ។ កត្តានេះ បានជំរុញឱ្យមានការលក់ចេញជាទូទៅនៅលើទីផ្សារអឺរ៉ុប និងការភ័យខ្លាចនៃវិបត្តិហិរញ្ញវត្ថុកាន់តែទូលំទូលាយ។
រដ្ឋាភិបាលប្រទេសស្វីស បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីយប់ថ្ងៃទី១៨ មីនា កន្លងទៅ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយស្តីពីវឌ្ឍនភាពនៃការចរចាពាក់ព័ន្ធបញ្ហានេះនៅឡើយទេ។
ធនាគារ UBS ដែលជាស្ថាប័នធនាគារស្វីសដ៏ធំបំផុត និងជាធនាគារឯកជនធំបំផុតនៅលើពិភពលោក ដែលមានមូលដ្ឋានទីក្រុងហ្ស៊ូរិច ត្រូវបានរាយការណ៍ថា បានស្នើសុំឱ្យរដ្ឋាភិបាលស្វីសរ៉ាប់រងការចំណាយប្រហែល ៦ពាន់លានដុល្លារ ប្រសិនបើត្រូវបានទិញភាគហ៊ុនធនាគារ Credit Suisse ពិតប្រាកដមែន។ នេះបើយោងតាមប្រភពដែលបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យ៉ាងណាមិញ កិច្ចព្រមព្រៀងណាមួយក៏អាចបណ្តាលឱ្យបាត់បង់ការងារយ៉ាងសំខាន់ផងដែរ។ បញ្ហានេះ កើតឡើងស្របពេលជាមួយនឹងការដួលរលំរបស់ធនាគារផ្តល់កម្ចីចំនួន២ នៅសហរដ្ឋអាមេរិកគឺ Silicon Valley Bank និង Signature Bank ដែលបង្កើនការភ័.យខ្លា.ចចំពោះសុខភាពរបស់ប្រព័ន្ធធនាគារ។
ធនាគារ Credit Suisse ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៥៦ បានប្រឈមមុខនឹងរឿងអាស្រូវជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្នុងនោះរួមទាំងការចោទប្រកាន់ពីការលាងលុយផងដែរ ជាមួយនឹងរបាយការណ៍អំពីការខាតបង់ចំនួន ៧.៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលជាឆ្នាំដ៏អាក្រក់បំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ ហើយបានព្រមានថា ធនាគារនេះមិនរំពឹងថា នឹងទទួលបានប្រាក់ចំណេញរហូតដល់ឆ្នាំ២០២៤។
នៅចុងឆ្នាំ២០២២ ធនាគារ Credit Suisse មានបុគ្គលិកទូទាំងពិភពលោកចំនួន ៥០,៤៨០នាក់ រួមទាំង ១៦,៧០០នាក់នៅក្នុងប្រទេសស្វីសផងដែរ បើទោះបីជាការងារចំនួន៩,០០០នាក់ នឹងត្រូវកាត់ចោលយ៉ាងណាក៏ដោយ។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយទូរទស្សន៍ SRF របស់ស្វីស៕
ចែករំលែកព័តមាននេះ