ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹង​បើក​ម៉ូតូ​ជ្រុល​បុក​រថយន្ត​ហាយ​ឡែន​ឌ័រ​ប្រុង​ជិះ​រត់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ រថយន្ត​ហាយ​ឡែន​ឌ័រ​ ពណ៌​ទឹក​ប្រាក់​ កំពុង​បើក​បរ​តាម​ដង​ផ្លូវ​ ស្រាប់​តែ​បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​ ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ត​ ធ្វើ​ឱ្យ​បែក​ស្តុប​ និង​ក្រពឹត​កាង​ក្រោយ​​ អ្នក​បើក​ម៉ូតូ​ដួល​សន្លប់​មួយ​សន្ទុះ​ រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ រៀប​ចំ​សែង​យក​ទៅ​ព្យាបាល​ ឯជន​រង​គ្រោះ​ប្រាប់​ថា​រូប​គេ​អត់​ខុស​អ្វី​ទេ​ កុំ​ចាប់​រូប​គេ​ ហើយ​

រាជធានីភ្នំពេញ ៖​ រថយន្ត​ហាយ​ឡែន​ឌ័រ​ ពណ៌​ទឹក​ប្រាក់​ កំពុង​បើក​បរ​តាម​ដង​ផ្លូវ​ ស្រាប់​តែ​បុរស​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​ ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ត​ ធ្វើ​ឱ្យ​បែក​ស្តុប​ និង​ក្រពឹត​កាង​ក្រោយ​​ អ្នក​បើក​ម៉ូតូ​ដួល​សន្លប់​មួយ​សន្ទុះ​ រថយន្ត​សង្គ្រោះ​របស់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ រៀប​ចំ​សែង​យក​ទៅ​ព្យាបាល​ ឯជន​រង​គ្រោះ​ប្រាប់​ថា​រូប​គេ​អត់​ខុស​អ្វី​ទេ​ កុំ​ចាប់​រូប​គេ​ ហើយ​បាន​ស្ទុះ​ងើប​រត់​ប្រុង​ជិះ​ម៉ូតូ​ឌុប​ត្រូវ​ឃាត់​ខ្លួន​បាន​ ។ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច​ ថ្ងៃ​ទី​៣១​ មីនា​ នៅ​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូវៀត​ តាម​ផ្លូវ​លេខ​២៧១​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ ។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ រថយន្ត​ និង​ម៉ូតូ​សង់​កូរ៉េ​បើក​ស្រប​ទិស​គ្នា​ ពី​ជើង​ទៅ​ត្បូង​ ខណៈ​មក​ដល់​ចំណុច​ខាង​លើ​ អ្នក​បើក​ម៉ូតូ​ស្រវឹង​បាន​ជ្រុល​ទៅ​បុក​ពី​ក្រោយ​រថយន្ត​ហាយ​ឡិន​ឌ័រ​ ធ្វើ​ឱ្យ​ក្រពឹត​កាង​ក្រោយ​ និង​បែក​ស្តុប​ អ្នក​បើក​ម៉ូតូ​ដួល​សន្លាប់​មួយ​សន្ទុះ​ ត្រូវ​ក្រុម​រថយន្ត​សង្គ្រោះ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​ប្រុង​លើក​ដាក់​ប្រង់​កា​យក​ទៅ​ព្យាបាល​ ស្រាប់​តែ​ជន​រង​គ្រោះ​ដឹង​ខ្លួន​វិញ​ មិន​ព្រម​ទៅ​ព្យាបាល​ទេ​ បាន​និយាយ​ថា​ រូប​គេ​មាន​កំហុស​អ្វី​បាន​ជា​ចាប់​គេ​បែប​នេះ​ ហើយ​បាន​ស្ទុះ​រត់​ប្រុង​ទៅ​ជិះ​ម៉ូតូ​ឌុប​ ត្រូវ​ឃាត់​ខ្លួន​បាន​មក​និយាយ​គ្នា​ បាន​បន្តិច​រត់​ចុះ​តាម​ស្ពាន​ភូមិ​ចំរើន​ផល​ម្តង​ទៀត​ត្រូវ​បាន​ឃាត់​ខ្លួន​ ។

ក្រោយ​កើត​ហេតុ​ សាច់​ញាតិ​ជន​រងគ្រោះ​បាន​មក​សំពះ​អង្វរ​ម្ចាស់​រថយន្ត​ថា​ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ក្រីក្រ​ណាស់​ មិន​មាន​ប្រាក់​សង​ទេ​ ខាង​រថយន្ត​សុខ​ចិត្ត​មិន​យក​សំណង​ ប៉ុន្តែ​តម្រូវ​ឱ្យ​សមត្ថ​កិច្ច​យក​អ្នក​បើក​ម៉ូតូ​ទៅ​អប់រំ​ឱ្យ​យល់​ពី​ច្បាប់​ចរាចរណ៍​ ៕