អ្នកភូមិក្តៅក្រហាយផ្តិតមេដៃសុំអាជ្ញាធរដោះស្រាយបន្ទាន់រឿងបង្ហូរទឹកស្អុយផ្លែស្វាយ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី ជាច្រើននាក់ ជាពិសេស កុមារតូចៗកំពុងទទួ លរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយអ្នកខ្លះក្អកក្អួត…
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី ជាច្រើននាក់ ជាពិសេស កុមារតូចៗកំពុងទទួ លរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយអ្នកខ្លះក្អកក្អួត…
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី ជាច្រើននាក់ ជាពិសេស កុមារតូចៗកំពុងទទួ លរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយអ្នកខ្លះក្អកក្អួត រលាកផ្លូវដង្ហើម ខ្លះឈឺក្បាលវិលមុខ អ្នកខ្លះរាករុស និងគ្រុនរងារ ហៅគ្រូពេទ្យមកព្យួរសេរ៉ូមអស់ជាច្រើនកំប្លោក ក្រោយពេលក្រុមហ៊ុនចិនយីហោ «ឆៃសិន» ដែលមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៥៧ ក្នុងភូមិអូររអិល បានបង្ហូរទឹកស្អុយផ្លែស្វាយ មានសារធាតុពុលចូលទៅក្នុងប្រឡាយ បណ្តាលឱ្យហូរធ្លាក់តាមប្រឡាយ ចូលទៅតាមដងអូរ ខណ:ដែលប្រជាពលរដ្ឋមានផ្ទះនៅក្បែរៗនោះ ទទួលរងក្លិនស្អុយប៉ះពាល់ផ្លូវដង្ហើមធ្ងន់ធ្ងរ សូម្បីតែជីវ:ចំរុះនៅក្នុងអូរ ដូចជា ក្តាម ខ្យង ត្រី ឬសត្វមាន់ ទា ផឹកទឹកអូរនេះក៏ងាប់អស់ដែរ ។
ហេតុការណ៍ប្រជាពលរដ្ឋជាង១០០នាក់ នាំគ្នាផ្តិតមេដៃសុំការជួយដោះស្រាយបន្ទាន់ពីអាជ្ញាធរខេត្តប៉ៃលិននេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិឃុំកើតហេតុខាងលើ។ បើតាមប្រភពពីបុរស ឈ្មោះ សេង សៀន អាយុ៤៥ឆ្នាំ និងឈ្មោះ យ៉េង យ៉ន អាយុ៧១ឆ្នាំ រស់នៅក្នុងភូមិខាងលើ បានរៀបរាប់ទាំងក្តីព្រួយបារម្ភពីសុខភាពផ្លូវដង្ហើមថា ៖ ពេលនេះ អ្នកភូមិជាច្រើននាក់ បាននាំគ្នាធ្វើពាក្យបណ្តឹង ដោយផ្តិតមេដៃឡើងទៅសាលាខេត្ត ឱ្យលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជួយដោះស្រាយបន្ទាន់។
ប្រភពបន្តថា ក្រោយពេលក្រុមហ៊ុនចិនយីហោ «ឆៃសិន » បានបង្ហូរទឹកស្អុយផ្លែស្វាយមានសារធាតុគីមីពុលនេះ ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់បរិស្ថាន គឺធ្វើឱ្យជីវិតសត្វនៅក្នុងទឹក និងសត្វដែលប្រជាពលរដ្ឋចិញ្ចឹមបានពុលងា.ប់ជាបន្តបន្ទាប់ សូម្បីតែត្រីងាប់នោះយកទៅឱ្យសត្វមាន់ ទាស៊ី ក៏ពុលងា.ប់បន្តគ្នាផងដែរ។ ពេលប្រជាពលរដ្ឋបូមទឹកយកទៅប្រើប្រាស់បណ្តាលឱ្យកើតជំងឺស្បែករមាស់ពេញខ្លួន ។ ចំណែកកូនក្មេងតូចៗរបស់ពួកគាត់ ដែលធ្វើដំណើរទៅរៀននៅសាលារៀនក្បែរនោះ ពេលខ្យល់បក់ជះក្លិនប៉ះពាល់បណ្តាលឱ្យឈឺគ្រប់ៗគ្នា ។
ប្រភពបញ្ជាក់ទៀតថា ក្រុមហ៊ុនចិនខាងលើ បានបង្ហូរទឹកស្អុយមានសារធាតុគីមីពុលចូលក្នុងប្រឡាយនេះ អស់រយ:ពេលជាង១ខែមកហើយ ក៏ធ្លាប់ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីបរិស្ថានដែរ តែគ្មានដំណោះស្រាយនោះឡើយ។ រហូតមកដល់ពេលនេះ ពួកគាត់ទ្រាំលែងបាន ក៏នាំគ្នាផ្តិតមេដៃឡើងទៅដល់អភិបាលខេត្តប៉ៃលិនឱ្យជួយដោះស្រាយឱ្យបានឆាប់រហ័ស។
បើតាមលោក កែវ សុវណ្ណ សមាជិកភូមិអូររអិលបានរៀបរាប់ដោយក្តីព្រួយបារម្ភឱ្យដឹងថា ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូររអិល មានប្រមាន១៧៤៤នាក់ បានទទួលរងផលប៉ះពាល់ដោយសារបញ្ហាទឹកស្អុយផ្លែស្វាយនេះចំនួន៩៥% ខណ:ដែលពួកគាត់ប្រើប្រាស់ទឹកអូរខាងលើ បណ្តាលឱ្យកើតកមរមាស់ពេញខ្លួន ហើយពេលប្រជាពលរដ្ឋបូមទឹកយកទៅស្រោចបន្លែបណ្តាលឱ្យងាប់ អ្នកខ្លះបូមស្រោចដំណាំមៀនប៉ៃលិន ធ្វើឱ្យជ្រុះក្តិបអស់រលីងតែម្តង។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សាក់ សាវរិទ្ធិ ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកធ្លាប់ចុះទៅណែនាំដល់ក្រុមហ៊ុនខាងលើ ចំនួន៣ដងដែរ តែខាងក្រុមហ៊ុន ដូចជាមិនធ្វើតាមទាល់តែសោះ។ នៅពេលនេះ ក្រោយពេលទទួលដំណឹងបន្តទៀត ខាងលោកនឹងយករបាយការណ៍ ដាក់ជូនទៅថ្នាក់លើឱ្យជួយដោះស្រាយបន្ទាន់ផងដែរ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ