ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចុះពិនិត្យ​ទីតាំង​បា.ញ់​គ្រា.ប់​ពិត​យុទ្ធវិធី​ និង​យុ​ទ្ធ​​​ដំណើរ​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ពិសេស

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖​នៅ​ក្នុង​ដំណើរ​ត្រួតពិនិត្យ​ទីលាន​បា.ញ់​គ្រា.ប់​ពិត យុ​ទ្ធវិធី​ និង​យុ​ទ្ឋ​ដំណើររបស់​យោធភូមិ​ភាគ​ពិសេស​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ពិសេស ព្រែកជីក ព្រឹក​ថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ​២០២៣​ ឯកឧត្តម ឧត្តមសេនីយ៍ទោ…

ខេត្តកំពង់ឆ្នាំង ៖​នៅ​ក្នុង​ដំណើរ​ត្រួតពិនិត្យ​ទីលាន​បា.ញ់​គ្រា.ប់​ពិត យុ​ទ្ធវិធី​ និង​យុ​ទ្ឋ​ដំណើររបស់​យោធភូមិ​ភាគ​ពិសេស​នៅ​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ពិសេស ព្រែកជីក ព្រឹក​ថ្ងៃ​ទី២១ ខែកុម្ភៈ ឆ្នាំ​២០២៣​ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វ​ណ្ណៈ មេបញ្ជាការ (​ស្ដីទី​) យោធភូមិ​ភាគ​ពិសេស បាន​ថ្លែង​នូវ​កោតសរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បណ្តា​អង្គភាព ដែល​បាន​ខិតខំ​កសាង​ទីលាន​បា.ញ់​គ្រា.ប់​ពិត​កសាង តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ពិសេស ដែល​គិត​មក​ដល់​ពេល​នេះ​បាន​ប្រមាណ 90% ហើយ​។

ឯកឧត្តម​ឧត្តមសេនីយ៍ទោ បាន​បន្ត​ថា បើ​ទោះបីជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មិន​ទាន់​បាន​សម្រេច 100% ក៏​ដោយសារ​តែ​កត្តា​ធម្មជាតិ ដូច​ការ​លើក​ឡើង​របស់​លោក​វរសេនីយ៍ឯក ជុំ ណា​រិ​ន មេបញ្ជាការ​តំបន់ អភិវឌ្ឍន៍ យោធភូមិ​ភាគ ពិសេស ក៏​ដូច​ជា​នាយក​សាលា​ពល​ទាហាន និងមេបញ្ជាការ​កង​កាំភ្លើងធំ ដែល​បាន​សហការ​គ្នា​រៀបចំ​ទីលាន​បាញ់​គ្រាប់​ពិត គឺ​ដោយសារ​កត្តា​ធម្មជាតិ ដែល​មាន​ភ្លៀង​ធ្លាក់​ច្រើន​កាលពី​ខែ​មុន​ក្តី ក៏ប៉ុន្តែ​ដើម្បី​សម្រេច​តាម​ទិស​ដៅ​ផែនការ​របស់​យោធភូមិ​ភាគ​ពិសេស​ បាន​ដាក់ចុះ សូម​តាម​បណ្តា​អង្គភាព​នីមួយ​ៗ​ត្រូវ​ដាក់​ផែនការ​កសាង​ទីលាន​បាញ់​គ្រាប់​ពិត​បន្ត​ទៀត ដូច​ជា​ត្រូវការ​ដាំ​បង្គោលរបង ដាក់​គ្រឿងចក្រ​ត្រាស់​សេរទីលាន​ឲ្យ​បាន​រៀបស្មើ នឹង​ការ​រៀបចំ​ដាក់​កង់​ឡាន​ច្រក​ដី​ជាដើម ។

ដោយឡែក ​ផែនការ​បន្ថែម​គឺ​ការ​ជីក​ប្រឡាយ​សម្រាប់​បង្ហូរទឹក និង​ការ​កសាង​ផ្លូវ​ចូល​ទីលាន​បាញ់​គ្រាប់​ពិត​។ ជាមួយ​គ្នា​នេះ ​អង្គភាព​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ពិសេស ​ត្រូវ​ជំរុញ​ការ​កសាង​ក្លោ​ង​ទ្វារ ចូល ឲ្យ​បាន​ឆាប់រហ័ស​និង​ទាន់​ពេលវេលា និង​ត្រូវធ្វើ​ឱ្យ​តំបន់​អភិវឌ្ឍន៍​ភូមិភាគ​ពិសេស​ក្លាយជា​តំបន់​មាន​ពណ៌​បៃតង​ស្រស់ សក្តិ​សមជា​តំបន់​មានការ​អភិវឌ្ឍន៍​ខ្ពស់ ។

ជា​ចុង​ក្រោយ​ឯកឧត្តម​ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ​ក៏​បាន​ផ្ដាំផ្ញើ​ដល់​គ្រប់​បណ្តា​អង្គភាព​ត្រូវ​សរសេរ​គម្រោង​ផែនការ​ក្នុង​ថ្ងៃ​ដែល​នឹង​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​តំបន់​អភិវឌ្ឍន៍​យោធភូមិ​ភាគ​ពិសេស និង​ទីលាន​បា.ញ់​គ្រា.ប់​ពិត​ក្នុង​ពេល​ខាង​មុខ​ផង​ដែរ​ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ