ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខួប៣ឆ្នាំកម្ពុជាជាប់ឈ្មោះជា «ប្រទេសតូចតែបេះដូងធំ»អនុញ្ញាតឲ្យនាវាWesterdamចតពេលផ្ទុះកូវីដ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១២ កុម្ភៈ ជា​គម្រប់​ខួប​៣​ឆ្នាំ ដែល​កម្ពុជា​ជាប់​ឈ្មោះ​ជា​«​ប្រទេស​តូច​តែ​បេះដូង​ធំ​» ប្រកបដោយ​មនុស្សធម៌​ឲ្យ​នាវា Westerdam ចូល​ចត​អំឡុង​ពេល​ផ្ទុះ​កូ​វី​ដ​១៩​។ សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​១២ កុម្ភៈ ជា​គម្រប់​ខួប​៣​ឆ្នាំ ដែល​កម្ពុជា​ជាប់​ឈ្មោះ​ជា​«​ប្រទេស​តូច​តែ​បេះដូង​ធំ​» ប្រកបដោយ​មនុស្សធម៌​ឲ្យ​នាវា Westerdam ចូល​ចត​អំឡុង​ពេល​ផ្ទុះ​កូ​វី​ដ​១៩​។

សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា ពិភពលោក​ពិតជា​បាន​ចាំ​នូវ​ព្រឹ​ត្ត​ការណ៍​ទាក់ទង​ទៅ​នឹង​កប៉ាល់ Wasterdam ដែល​បាន​ចូល​ចត​នៅ​ក្នុង​ដែនទឹក​នៃ​កំពង់​ផែ​ក្រុងព្រះសីហនុ ដែល​មក​ទល់​នឹង​ថ្ងៃនេះ គឺ​មាន​រយ​:​ពេល​៣​ឆ្នាំ​គត់​រាប់​ចាប់តាំងពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ត្រូវ​បាន​សាធារណ​:​មតិ​ជាតិ និង​អន្តរជាតិ នៅ​ទូ​ទាំង​ពិភពលោក​បាន​សម្តែង​ការ​សាទរ​យ៉ាង​ខ្លាំង ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​ប្រជាជន​ខ្មែរ​ក៏​ដូច​ជា មេដឹកនាំ​កម្ពុជា​ដែល​បាន​ផ្តល់​ឱកាស​អោយ​កប៉ាល់​ទេសចរណ៍​ដ៏​ធំ​ដែល​មាន​ផ្ទុក​អ្នកដំណើរ​រាប់​សិប​ពាន់​នាក់ ហើយ​ដែល​ជិត​អស់​ស្បៀង​ឲ្យ​មក​ចត​នៅ​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សម្តេច​តេ​ជោ បាន​បន្ត​ថា គួរ​រំលឹក​ផង​ដែរ​ថា ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ផ្ទុះ​ចេញពី​ទីក្រុង​វ៉ូ​ហាន​នៃ​ប្រទេស​ចិន ក៏​បាន​ធ្វើ​ឲ្យ​កប៉ាល់​ដ៏​ធំ​មួយ​នេះ​មានសំណាង​អាក្រក់​ដោយ​ត្រូវ​បាន​ប្រទេស​មួយ​ចំនួន​បដិសេធ​មិន​ព្រម​ឲ្យ​ចុះ​ចត ដោយសារ​មូលហេតុ​ខ្លាច​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ឆ្លង​ចូល​ដល់​សហគមន៍​។

យ៉ាងណា​ក៏​ដោយ​កម្ពុជា​បាន​ទទួលយក​កប៉ាល់​នេះ ដោយ​ត្រូវ​បាន​អ្នកដំណើរ​ទាំងអស់​គ្រប់​ជាតិ​សាសន៍ នៅ​លើ​កប៉ាល់​នេះ ប្រសិទ្ធិ​នាម​ឲ្យ​កម្ពុជា​ថា​ជា​«​ប្រទេស​តូច តែ​បេះដូង​ធំ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ