ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកនាំពាក្យ CPP ថា សម រ​ង្ស៊ី និង ​រ៉ុ​ង ឈុ​ន​ ជា​មនុស្ស​តែ​មួយ បើ​បក្ស​ភ្លើងទៀនយក​មក​ត្បៀត​ក្លៀក​ នឹង​ជួប​បណ្តាសា

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​គូសបញ្ជាក់ថា ​ទណ្ឌិត សម រ​ង្ស៊ី និង​លោក ​រ៉ុ​ង​ឈុ​ន…

​រាជធានី​ភ្នំពេញ ​៖ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​គូសបញ្ជាក់ថា ​ទណ្ឌិត សម រ​ង្ស៊ី និង​លោក ​រ៉ុ​ង​ឈុ​ន ប្រៀប​ដូច​ជា​មនុស្ស​តែ​មួយ ​អ៊ីចឹង ដូច្នេះ​បើ​គណបក្ស​ភ្លើងទៀន​ យក​មក​​ត្បៀត​ក្លៀកនោះ គណបក្ស​នឹង​ត្រូវ​បណ្តាសា​ ជា​មិន​ខាន ​។

​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​បែបនេះ បន្ទាប់​ពី​លោក រ៉ុ​ង ឈុ​ន អតីត​សមាជិក​ គ​.​ជ​.​ប ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​សហជីព​កម្ពុជា ​បាន​ប្រកាស​ចូលរួម​ជីវ​ភាព​នយោបាយ ​ជាមួយ​គណបក្ស​ភ្លើងទៀន ​កាលពី​ពេល​ថ្មី​ៗ​មកនេះ ​។

​លោក សុខ ឥ​សាន ​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ឲ្យ​ដឹង​តាមប្រព័ន្ធ​តេ​ឡេ​ក្រាម ​នៅ​ថ្ងៃ​ទី១០ ខែ​កុម្ភៈ​​ឆ្នាំ​២០២៣​នេះថា នៅ​ក្នុង​សង្គម​ប្រជា​ធិ​ប​តេ​យ្យ ​គេ​ប្រើ​ច្បាប់​ជា​មូលដ្ឋាន​ មាន​តែ​ ប៉ុល ពត ​ទេ ​ដែល​ប្រើ​ដំបង ​។

​អ្នកនាំពាក្យ​ថា ពួក​ប្រឆាំង​ចេះ​ ប្រើ​ការ​វាយប្រហារ​គេ ដូច្នេះ​គេ​ក៏​ចេះ​ប្រើច្បាប់​ ដើម្បី​ការពារ​ខ្លួន ​និង​រក​យុ​ត្តិ​ធ៌​ម​ដែរ ​។ ដូច្នេះ​បើ​ពួក​ឯង ​មិន​ចង់​ប្រឈម​នឹង​ច្បាប់​ និង​សំណង មាន​តែ​កុំ​ជេរ​ប្រមាថ​ និង​លាប​ព៌​ណ​គេ ​។

លោក ​សុខ ឥ​សាន​ បាន​បញ្ជាក់​ថា ​៖ «​ពី​មុន​ សម​ រ​ង្ស៊ី ​និង កឹ​ម​ សុខា​ ជា​មនុស្ស​តែ​មួយ ឥឡូវ​ សម​ រ​ង្ស៊ី និង ​រ៉ុ​ង​ ឈុ​ន ជា​មនុស្ស​តែ​មួយវិញ ​ហេហេហេ​! ។ បើ​ភ្លើងទៀន ​យក​ សម​ រ​ង្ស៊ី និង ​រ៉ុ​ង​ ឈុ​ន មក​ត្បៀត​ក្លៀក ភ្លើងទៀន​នឹង​ជួប​បណ្តាសា ជា​មិន​ខាន​» ។

អ្នកនាំពាក្យ​ដដែល ​ក៏​បាន​លើក​ឡើង​ថា ​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​ជ្រុលនិយម សម រ​ង្ស៊ី​ គឺជា​បណ្ឌិត​ពាល ​រក​គូ​ប្រៀប​គ្មាន ​ខាង​ប្រឌិត​រឿង​ចោទ​លើ​អ្នក​ដទៃ។ ​ការ​ប្រឌិត​រឿង​ចោទ​លើ​អ្នក​ដទៃ ​គឺជា​វប្ប​ធ​ម៌ ​និង​ទម្លាប់​ដ៏​អាក្រក់​របស់​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​ជ្រុលនិយម ។

ជាមួយ​គ្នា​នោះ​ដែរ​ លោក សុខ ឥ​សាន ​ក៏​បាន​លើក​ឡើង​ថា រឿង​ផ្តាច់ខ្លួន ចេញពី​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​ជ្រុលនិយម​គឺជា​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​របស់​សា​ម៉ី​ជនផ្ទាល់​ បើ​ចង់​នៅ​(ស្លា.ប់)ឯ​ក្រៅប្រទេស​ តាម​ជន​ជ្រុលនិយម​នៅ​ទៅ។ គោល​នយោ​បាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ​ពិតប្រាកដ ហើយការ​សម្រេច​អាស្រ័យ​លើ​សា​ម៉ីជន​ម្នាក់​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ