រាជធានីភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម ឯកភាពបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូម៉ាក “MSX” , “CB150R”និង “PCX” ជារបស់ក្រុមហ៊ុន អិន ស៊ី អិច ក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានពីក្រុមហ៊ុន HONDA MOTOR Co., Ltd. ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ ។
ដោយយោងទៅតាម មាត្រា ៣ និងមាត្រា ១១ នៃច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ក្រុមហ៊ុន អិន ស៊ី អិច ក៏បានសម្រេច បន្តដាក់ផលិតផលម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូម៉ាក “MSX” , “CB150R” និង “PCX” ចុះក្នុងបញ្ជីកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខក្នុងលិខិតបន្តសិទ្ធិរបស់ខ្លួន ចុះថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅក្រសួងពាណិជ្ជកម្មដើម្បីជាកិច្ចការពារសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ម៉ាក ។ ក្នុងនោះក៏មានការប្រគល់សិទិ្ធផ្តាច់មុខពីក្រុមហ៊ុន HONDA MOTOR Co., Ltd. តាមរយៈលិខិតប្រគល់សិទិ្ធផ្តាច់មុខ ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ ផងដែរ ។
ឆ្លើយតបនឹងសំណើរនេះ ក្រសួងពាណិជ្ជកម្ម ឯកភាពបន្តសុពលភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលម៉ូតូ និងគ្រឿងបន្លាស់ម៉ូតូម៉ាក “MSX” , “CB150R” និង “PCX” ជារបស់ ក្រុមហ៊ុន អិន ស៊ី អិច ក្នុងព្រះរាជាណាចក្រកម្ពុជាពិតប្រាកដមែន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ