ឥណ្ឌូណេស៊ីកំពុងទាក់ទាញក្រុមហ៊ុន Tesla ដោយសារចំណុចពិសេសមួយ
ឥណ្ឌូណេស៊ី ៖ ឥណ្ឌូណេស៊ីកំពុងទាក់ទាញក្រុមហ៊ុន Tesla Inc. ឱ្យវិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៏
ឥណ្ឌូណេស៊ី ៖ ឥណ្ឌូណេស៊ីកំពុងទាក់ទាញក្រុមហ៊ុន Tesla Inc. ឱ្យវិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៏
ឥណ្ឌូណេស៊ី ៖ ឥណ្ឌូណេស៊ីកំពុងទាក់ទាញក្រុមហ៊ុន Tesla Inc. ឱ្យវិនិយោគក្នុងប្រទេសអាស៊ីអាគ្នេយ៏មួយនេះ ដែលបានក្លាយជាតួអង្គដ៏សំខាន់ក្នុងឧស្សាហកម្មរថយន្តអគ្គិសនី (EV) ដោយសារទុនបម្រុងលោហៈនីកែលដ៏សម្បូរបែបរបស់ខ្លួន។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងរយៈពេលត្រឹមតែ៣ឆ្នាំ ឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ដែលមានតម្លៃជាង ១៥ពាន់លានដុល្លារ សម្រាប់សម្ភារៈថ្មអគ្គិសនី (Battery) និងការផលិតរថយន្តអគ្គិសនី ជាមួយក្រុមហ៊ុនផលិតទូទាំងពិភពលោករួមមាន Hyundai, LG និង Foxconn។
ដោយសារឥណ្ឌូណេស៊ីជាប្រទេសមានទុនបម្រុងលោហៈនីកែលដ៏ធំបំផុតរបស់ពិភពលោក បូករួមនិងការហាមឃាត់ការនាំចេញរ៉ែនីកែល បច្ចុប្បន្នឥណ្ឌូណេស៊ីកំពុងប្រែជាប្រទេសមិនអាចខ្វះបាន សម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី ដែលប្រើលោហៈប្រភេទនេះ យ៉ាងទូលំទូលាយ និងកំពុងទាក់ទាញក្រុមហ៊ុនយក្សអាមេរិក Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏មានតម្លៃបំផុតរបស់ពិភពលោក។
ជាក់ស្តែង ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទម្លាក់ថ្ងៃឈប់សម្រាកទាំងអស់ ដើម្បីបញ្ចុះបញ្ចូលមហាសេដ្ឋីអាមេរិក លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla ឱ្យផលិតរថយន្តអគ្គិសនី ឬអាគុយនៅក្នុងប្រជុំកោះនៃតំបន់អាស៊ីអាគ្នេយ៍ដ៏ធំទូលាយមួយនេះ។ លោកបានថ្លែងក្នុងបទសម្ភាសន៍មួយ កាលពីសប្តាហ៍មុនថា «ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងថា ឧស្សាហកម្មនេះ នឹងរីកចម្រើនយ៉ាងឆាប់រហ័ស»។
បើយោងតាមការស្ទាបស្ទង់ពីទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានបង្ហាញថា ឥណ្ឌូណេស៊ី មានទុនបម្រុងនៃបរិមាណលោហៈនីកែលសរុបចំនួន ២១លានតោន ដែលនោះគឺជិតមួយភាគបួននៃទុនបំរុងរបស់ពិភពលោក។
ប្រទេសនេះ បានជីកយករ៉ែនីកែលចំនួន ១.៤លានតោន ក្នុងខែមករាដល់ខែវិច្ឆិកា កាលពីឆ្នាំមុន ដោយបាននាំមុខហ្វីលីពីន ដែលជាប្រទេសផលិតធំលំដាប់ទីពីររបស់ពិភពលោក ដែលបានជីកយករ៉ែនីកែលបានត្រឹមតែ ២៩០,០០០តោនប៉ុណ្ណោះ នៅក្នុងរយៈពេលដូចគ្នា និងច្រើនជាងពីរដងនៃទិន្នផលរបស់ឥណ្ឌូនេស៊ីខ្លួនឯង ចំនួន ៦០៦,០០០តោន នៅក្នុងឆ្នាំ ២០១៨។
លោក ចូកូ វីដូដូ បានហាមឃាត់ការនាំចេញរ៉ែនីកែលក្នុងឆ្នាំ ២០២០ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យនាំចេញផលិតផលនីកែល នៅក្នុងតម្លៃខ្ពស់ជាងមុន។ ការនាំចេញនីកែលកែច្នៃរបស់ឥណ្ឌូនេស៊ី បានកើនឡើងដល់ជាង ៣០ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ ដែលជាចំនួនដ៏ខ្ពស់មួយ បើធៀបនឹងប្រហែល១ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៥៕ (ដកស្រង់ចេញពី Reuters និង Euronews)
ចែករំលែកព័តមាននេះ