ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​អីវ៉ាន់​ក្នុងផ្ទះ​លក់​ចាប់ហួយ ២​ល្វែង នៅ​ខាងជើង​ផ្សារ​វាល​យន្ត

1 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​ចាប់ហួយ ចំនួន​០២​ល្វែង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣ នៅ​ខាងជើង​ផ្សារ​វាល​យន្ត ក្នុងភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយ​រៀង…

ខេត្តស្វាយរៀង ៖ ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​លក់​ចាប់ហួយ ចំនួន​០២​ល្វែង កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៣ នៅ​ខាងជើង​ផ្សារ​វាល​យន្ត ក្នុងភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍ ។

លោក​ឧត្តមសេនីយ៍ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​កងកម្លាំង​នគរបាល សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ ព្រមទាំង​កម្លាំង​ប្រជា​ការពារ បាន​អន្តរាគមន៍​បាញ់​ពន្លត់​ករណី​អគ្គិភ័យ​នេះ​ផង​ដែរ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ​កើត​មាន​អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ឆាបឆេះ​អីវ៉ាន់​ក្នុងផ្ទះ​លក់​ចាប់ហួយ ជា​ប្រភេទ​សំណង់ផ្ទះ​ល្វែង ចំនួន​២​ល្វែង​ជាប់​គ្នា ទំហំ​៧,៥​ម៉ែត្រ គុណ​២០​ម៉ែត្រ សង់​ពី​ថ្ម​កំពស់ ២​ជាន់ មាន​ម្ចាស់ផ្ទះ​ឈ្មោះ ឈឿ​ង ឆូ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ។ ខូចខាត​សម្ភារ​អីវ៉ាន់​លក់ដូរ​មួយ​ចំនួន​នៅ​ក្នុងផ្ទះ ប៉ុន្តែ​មិន​បង្ក​ឲ្យ​រង​របួស​ដល់​នរណា​ឡើយ ។

ក្នុង​ករណី​នេះ កងកម្លាំង​បាន​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន ០៥​គ្រឿង (​រថយន្ត​ស្នងការដ្ឋាន ០២​គ្រឿង​, រថយន្ត​កងរាជអាវុធហត្ថ ០១​គ្រឿង​, អធិការដ្ឋាន​ក្រុង​ស្វាយ​រៀង ០១​គ្រឿង និង​រថយន្ត​អធិការដ្ឋាន​ស្រុក​ស្វាយ​ជ្រំ ០១​គ្រឿង​) ប្រើប្រាស់​ទឹក​ចំនួន ១៥​រថយន្ត ស្មើនឹង ៧៥​ម៉ែត្រគូប និង​ប្រព័ន្ធ​ទឹក​ពន្លត់​អគ្គិភ័យ​ផ្សារ​វាល​យន្ត ទើប​រលត់​ទាំងស្រុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ