ក្រុមហ៊ុនចាក់ដីឡូត៍ បង្កផលប៉ះពាល់បន្លែចំការពលរដ្ឋ២០គ្រួសារ នៅសង្កាត់ផ្សារឆ្នាំង២ឆ្នាំជាប់គ្នា
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីទទួលសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែក្រុមហ៊ុនមួយ
ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីទទួលសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែក្រុមហ៊ុនមួយ
ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីទទួលសំណូមពររបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែក្រុមហ៊ុនមួយបានចាក់ដីឡូត៍ លុបប្រឡាយចាស់ធ្វើឲ្យជំនន់ទឹកភ្លៀងបានលិចលើដំណាំ ពួកគាត់ប្រមាណ ២០ គ្រួសារនៅភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចុះទៅពិនិត្យមើល ដល់ទីតាំងកើតហេតុ។
ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្រោយពេលចុះទៅពិនិត្យមើល បានឃើញថា៖ ដោយសារស្ថានភាពមុខប្រឡាយតូចពេក ទើបទឹកភ្លៀងដែលធ្លាក់មកម្សិលមិញ ពេ ញមួយថ្ងៃនោះហូរចេញមិនទាន់ បណ្ដាលឱ្យលិចបន្លែក្នុងចំការពួកគាត់។ដូច្នេះចំពោះវិធានការ ឯកឧត្តមនិងឲ្យមន្ទីរធនធានទឹកខេត្ត យកគ្រឿង ចក្រមកកាយមុខប្រឡាយឲ្យធំដើម្បីរំដោះទឹក ចេញពីចំការបន្លែប្រជា ពលរដ្ឋ។ ចំពោះផែនការខាង មុខនេះឯកឧត្តម និងលើកគម្រោងស្ដារប្រឡាយប្រវែងជាង៤ គីឡូម៉ែត្រមា នមុខទឹកធំ ចេញពីស្ពានខ្សាម តាមប្រឡាយចាស់មានស្រាប់ (តូចរ៉ាក់) ធ្លាក់មកស្របតាមចំការបន្លែពលរដ្ឋក្នុងភូមិកោះក្របីនេះ ដើម្បីឱ្យទឹកជំនន់ហូរបានលឿនធ្លាក់ចូលទន្លេ។
លោក ហួន វ៉ន ចៅសង្កាត់ផ្សារឆ្នាំងរង ក៏បានឲ្យដឹងផងដែរថា ប្រជាពលរដ្ឋនៅភូមិកោះក្របីនេះរងផលប៉ះពាល់មានប្រមាណ ២០ គ្រួ សារដែលជាអ្នកដាំបន្លែ ក្រោយភូមិជារៀ ងរាល់ឆ្នាំបានជួបផលប៉ះពាល់ដោ យសារតែក្រុមហ៊ុនដីឡូត៍ចាក់លុបប្រឡាយចាស់ទុកមុខទឹកតែ ៨តឹកតូចពេក ។ ហើយម្សិលមិញនេះពលរដ្ឋបានខូចខាតបន្លែប្រមាណ ៣០%ដោយសារតែជំនន់ទឹក ភ្លៀងធ្លាក់មកពេញមួយថ្ងៃទឹកហូរចេញបន្ទាន់ ។ ហេតុនេះហើយទើបអា ជ្ញាធរសង្កាត់ និងប្រជាពលរដ្ឋសំណូ មពរដល់ ឯកឧត្តមអភិបាលខេត្តឲជួយចុះមកពិនិត្យ និងជួយដោះ ស្រាយ។
ស្ត្រីជាអ្នកដាំបន្លែម្នាក់ បាននិយាយឲ្យដឹងថាពួកគាត់បានរងផលប៉ះពា ល់ដូចខាងលើនេះ២ឆ្នាំហើយ ដែលពីមុនមកមុខទឹកដែលហូរចុះទៅទន្លេមានមុខ ៣ទៅ៤ម៉ែត្រ។ តែ២ ឆ្នាំចុងក្រោយនេះមានក្រុមហ៊ុនមួយ បានចាក់ដីឡូត៍លុបប្រឡាយចាស់អស់ទុកមុខទឹកតូចពេក ទើបមានជំនន់ទឹកភ្លៀង នៅពេលមានភ្លៀងធ្លាក់ម្តងៗ ៕
ចែករំលែកព័តមាននេះ