រាជធានីភ្នំពេញ ៖ ទោះបីជាកូនៗខ្ជិលរៀនសូត្រ ក៏មានវិធីពិសេសជួយឱ្យពួកគេឆ្លាតបានដែរ ។ សូមឪពុកម្តាយសាកល្បងយុទ្ធសាស្ត្រទាំង ៧ នេះ សម្រាប់ជំរុញទឹកចិត្តកូនខ្ជិលក្នុងការសិក្សា ៖
១. ឱ្យពួកគេមើលឃើញអ្វីដែលត្រូវធ្វើ ៖ សរសេរដាក់លើទូរទឹកកកជាអក្សរដិតធំ ប្រសិនបើអ្នកត្រូវការ ។ យើងត្រូវរំលឹកកូនៗថា ដំណើរការនៃការសិក្សា គឺជាអ្វីដែលពួកគេនឹងអនុវត្តក្នុងជីវិត ។ សរសេរអ្វីដែលពួកគេត្រូវធ្វើ ត្រូវសិក្សានៅលើកន្លែងដែលងាយមើលឃើញ ហើយអាចឱ្យពួកគេមើលឃើញជានិច្ច ។
២. នៅក្បែរកូន ៖ ប្រសិនបើអ្នកចង់លើកទឹកចិត្តកូនខ្ជិលនៅសាលា អ្នកប្រហែលជាត្រូវកំណត់ឱ្យកូនទទួលបានជោគជ័យ ហើយនៅជាមួយកូន។ បង្កើតកន្លែងសិក្សា ត្រូវប្រាកដថា កូនមានអ្នករៀបចំផែនការ ជួយរៀបចំពេលវេលារបស់កូន ពិនិត្យមើលកិច្ចការផ្ទះ និងជួយកូនរៀនបំប៉នបន្ថែមជាមួយអ្នក ។
៣. ស្វែងរកហេតុផលផ្សេងទៀតដើម្បីសរសើរ «កូនអាចធ្វើបាន» ៖ បង្រៀនកូនរបស់អ្នកថា មានជោគជ័យជាច្រើននៅក្រៅថ្នាក់ ។ សរសើរអ្វីផ្សេងក្រៅពីការសិក្សារបស់ពួកគេ ដូចជាអត្តចរិតល្អណាមួយ ឬពេលពួកគេធ្វើអ្វីបានល្អជាដើម ។
៤. សួរថា «តើកូនធ្វើអស់ពីសមត្ថភាពហើយ ឬនៅ ? តើកូនមានមោទនភាពចំពោះការងាររបស់កូនទេ ? ៖ សួរសំណួរទាំងនេះច្រើនដង ពេលកូនអ្នកនិយាយថា «កូនដឹងហើយ កូនកំពុងព្យាយាមឱ្យអស់ពីសមត្ថភាព» ។ សំណួរនេះអាចដាំគ្រាប់ពូជសម្រាប់ស្តង់ដារដែលកូនរបស់អ្នកគួរកំណត់សម្រាប់កិច្ចការសាលា ។
៥. ផ្តល់អាទិភាពដល់ការងារផ្ទះជាងសកម្មភាពក្រៅកម្មវិធីសិក្សា ៖ ត្រូវផ្តល់អាទិភាពដល់កិច្ចការផ្ទះ ហើយជួយពួកគេសម្រេចវាឱ្យបានល្អជាទម្លាប់ប្រចាំថ្ងៃ ។ អ្នកក៏អាចដាក់វិន័យថា បើមិនអាចបញ្ចប់កិច្ចការផ្ទះ កូនមិនអាចលេង ឬធ្វើអ្វីតាមចិត្តបាននោះទេ ។
៦. សួរខ្លួនឯងថា តើអាចមានបញ្ហាអ្វីទៀត ? ៖ ក្មេងខ្លះដែលគេចពីការងារមិនមែនពួកគេខ្ជិលទេ ។ ពួកគេគ្រាន់តែមានភាពខុសគ្នានៃការសិក្សាដែលត្រូវការការគ្រប់គ្រង ។ ពួកគេរំពឹងថានឹងបរាជ័យ ដូច្នេះពួកគេមិនព្យាយាម ឬពួកគេមិនមានឧបករណ៍ដើម្បីយកឈ្នះការតស៊ូរបស់ពួកគេ ដូច្នេះពួកគេក៏ឈប់ ។ ត្រូវស្វែងរកមូលហេតុទាំងនេះ ហើយជួយកូនដើម្បីដោះស្រាយ ។
៧. ទម្លាក់ពាក្យ «ខ្ជិល» ចេញ ៖ ឪពុកម្តាយជាច្រើនប្រើពាក្យនេះច្រើនដងរួចមកហើយទៅកាន់កូនៗរបស់ពួកគេ ប៉ុន្តែប្រសិនបើអ្នកចង់លើកទឹកចិត្តក្មេងខ្ជិលនៅសាលា សូមឈប់ហៅកូនថា «ខ្ជិល» ទៀត ។ ខួរក្បាលមានថាមពល ហើយអ្វីដែលបានឮ គឺជាអ្វីដែលពួកគេជឿ ។ សូមចង្អុលបង្ហាញពីគុណសម្បតិ្តដែលអ្នកឃើញថា នឹងជួយកូនរបស់អ្នកដាក់ក្នុងការងារដែលត្រូវធ្វើ ដូចជាការតស៊ូ ឬការតាំងចិត្ត ជំនួសឱ្យពាក្យថា «ខ្ជិល» ៕
អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនសហគមន៍ ២១ ។ វគ្គសិក្សាថ្មីចូលរៀនថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនការបញ្ចុះ តម្លៃរហូតដល់ ១៥% និងឯកសណ្ឋាន ១ កំប្លេ សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ ។
សាលារៀនសហគមន៍ ២១ ជាបណ្តាញស្ថាប័នអប់រំរបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ។ សាលារៀនផ្តល់សេវាកម្មអប់រំកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសា អង់គ្លេសទូទៅ កម្មវិធីចំណេះទូទៅខ្មែរ និងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់ សិស្សវិទ្យាល័យ ។ សាលារៀនមាន ៣ ទីតាំង គឺ ១. សាខាក្រាំងធ្នង់ ២. សាខាព្រែកអញ្ចាញ ៣. សាខាផ្សារគគីរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ 011 888 562 / 071 95 55 865 ៕
ចែករំលែកព័តមាននេះ