ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ហាម​លក់​ឧបករណ៍​របស់ Huawei និង ZTE ព្រោះ​បារម្ភ​ពី​ហានិភ័យ​សន្តិសុខ​ជាតិ

2 ឆ្នាំ មុន

រដ្ឋបាល​របស់​លោក Joe Biden បាន​ហាមឃាត់​ការ​លក់​ឧបករណ៍​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei និង ZTE ព្រោះ​វា​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​អា​មេ​រិ​ក​។ គណៈកម្មការ​ទូរគមនាគមន៍​សហព័ន្ធ​អា​មេ​រិ​កបាន​និយាយ​ នៅ​ថ្ងៃ​សុក្រ…

រដ្ឋបាល​របស់​លោក Joe Biden បាន​ហាមឃាត់​ការ​លក់​ឧបករណ៍​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei និង ZTE ព្រោះ​វា​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​អា​មេ​រិ​ក​។

គណៈកម្មការ​ទូរគមនាគមន៍​សហព័ន្ធ​អា​មេ​រិ​កបាន​និយាយ​ នៅ​ថ្ងៃ​សុក្រ ទី​២៥ វិច្ឆិកា​ ថា ខ្លួន​បាន​អនុម័ត​ច្បាប់​ចុង​ក្រោយដែល​រារាំង​ការ​លក់ ឬ​ការ​នាំ​ចូល​ឧបករណ៍​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន Dahua Technology ក្រុមហ៊ុន Hangzhou Hikvision Digital Technology និង Hytera Communications ។

វិធានការ​នេះ ​ជា​ការ​បង្ក្រាប​ចុង​ក្រោយបង្អស់​លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ចំ​ពេល​មានការ​ព្រួយបារម្ភ​ថា ទីក្រុង​ប៉េ​កាំ​ង​អាច​នឹង​ប្រើ​ក្រុមហ៊ុន​ទាំងនោះ​ ដើម្បី​ស៊ើបការណ៍​លើ​ប្រជាជន​អា​មេ​រិ​ក​។

លោកស្រី Jessica Rosenworcel ប្រធាន​គណៈកម្មការ​ទូរគមនាគមន៍​សហព័ន្ធ​អា​មេ​រិ​ក​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា «ច្បាប់​ថ្មី​ទាំងនេះ​គឺជា​ផ្នែក​សំខាន់​នៃ​សកម្មភាព​បន្ត​របស់​យើង ដើម្បី​ការពារ​ប្រជាជន​អា​មេ​រិ​ក​ពី​ការ​គំ​រា​.​ម​កំហែង​ផ្នែក​សន្តិសុខ​ជាតិ​ដែល​ពាក់ព័ន្ធ​នឹង​ទូរគមនាគមន៍» ៕ (​យោង​តាម​ប្រភព​៖ Reuters)

A boxing match between the USA and China

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ