ធឿន ធារ៉ា កំពុងប្រឈមការដកឈ្មោះចេញពីកម្មវិធីថៃហ្វៃ ដោយសារមូលហេតុមួយនេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ មានការបែកធ្លាយឈ្មោះរបស់ ធឿន ធារ៉ា
រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ មានការបែកធ្លាយឈ្មោះរបស់ ធឿន ធារ៉ា
រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ មានការបែកធ្លាយឈ្មោះរបស់ ធឿន ធារ៉ា ស្ថិតក្នុងបញ្ជីកីឡាករនៃកម្មវិធី ប្រដាល់ថៃហ្វៃ ប៉ុន្តែដោយសារតែបញ្ហាមួយចំនួន ពេលនេះកីឡាករដែលមានរហស្សនាមអ្នកលេងពូថៅដៃ កំពុងប្រឈមនឹងការដកឈ្មោះចេញពីកម្មវិធីប្រដាល់លំដាប់កំពូលរបស់ថៃមួយនេះ។
ប្រិយមិត្តបានដឹងហើយថា កន្លងមកអ្នកស្រី សាំង សុម៉ាលី មិនបាននិយាយថា សិស្សសំណព្វរបស់អ្នកស្រីគឺ ធឿន ធារ៉ា នឹងមានឈ្មោះវ៉ៃនៅ ថៃហ្វៃ ឡើយ គ្រាន់តែបង្ហើបតិចតួចថា នឹងអាចតែប៉ុណ្ណោះ ព្រោះអ្វីៗស្ថិតក្នុងការចរចានៅឡើយ។ ប៉ុន្តែក្នុងថ្ងៃខែឆ្នាំខាងលើ ក៏បានបែកធ្លាយបញ្ជីឈ្មោះកីឡាករក្នុងកម្មវិធី ថៃហ្វៃ ក្នុងនោះក៏មានឈ្មោះធឿន ធារ៉ា ផងដែរ។
ដោយសារតែបញ្ហាបែកធ្លាយបញ្ជីឈ្មោះនេះហើយ ទើបលោកស្រី និងស្វាមីគឺលោក អេ ភូថង ត្រូវបានសហព័ន្ធគុនខ្មែរទាក់ទងទៅក្នុងចេតនាចង់ហាមឃាត់មិនឲ្យអ្នកស្រីនាំសិស្សទៅវាយនៅ ថៃហ្វៃ ឡើយ ដោយសារអ្នកស្រីមិនទាន់ធ្វើលិខិតស្នើសុំទៅកាន់សហព័ន្ធគុនខ្មែរនៅឡើយ ។ ដើមហេតុនៃការមិនទាន់ស្នើសុំទៅកាន់សហព័ន្ធនោះ ត្រូវបានអ្នកស្រីសាំង សុម៉ាលី អះអាងថា ដោយសារមិនទាន់ចរចាត្រូវគ្នា មួយអ្នកផ្គូផ្គងរបស់ ថៃហ្វៃ ទើបមិនទាន់ស្នើសុំដូច្នេះ។
ដោយសារតែបែកធ្លាយព័ត៌មាននេះហើយ ទើបបង្កការលំបាកដល់អ្នកស្រី និងស្វាមី ហើយពេលនេះលោកគ្រូ អេ ភូថង កំពុងតែទាក់ទងស្នើសុំទៅកាន់សហព័ន្ធគុនខ្មែរ ដើម្បីដោះស្រាយសម្រួលយ៉ាងណាឲ្យសិស្សរបស់ខ្លួនបានប្រកួត។
ខណៈពេលនេះអ្នកស្រីកំពុងស្ថិតនៅលើទឹកដីថៃ ដែលទំនងជាការចរចាត្រូវគ្នាជាមួយអ្នករៀបចំកម្មវិធីរបស់ថៃហ្វៃហើយ ៕
ចែករំលែកព័តមាននេះ